សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ
បានចេញដីកា «ចាប់ខ្លួន លោក សម រង្ស៊ី ពីបទចោទប្រកាន់ បរិហាកេរ្តិ៍សាធារណៈ
និងញុះញង់ឲ្យមានការរើសអើង» ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិនេះ
ចេញដោយ ព្រះរាជអាជ្ញារង ស៊ឺ វណ្ឌនី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ
«បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក
សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។
នៅក្នុងដីកាតុលាការសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារចំនួន២ឆ្នាំ
និងពិន័យជាប្រាក់ចំនួន ៨លានរៀល។
ពាក់ព័ន្ធករណីចាប់ខ្លួនលោក សម រង្ស៊ី នេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់លោក
ការ សាវុត្ថ មេធាវីតំណាងដោយអាណត្តិឲ្យ លោក ហោ ណាំហុង។
សាលាដំបូងរាជធានីភ្នំពេញ សម្រេច៖ ១-
ឲ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី ដែលមានអត្តសញ្ញាណខាងលើនេះ តាមអំណាចសាលដីកាស្ថាពរលេខ១៧
ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍។ ២-
តុលាការបង្គាប់មកកងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនទណ្ឌិតឈ្មោះ
សម រង្ស៊ី យកទៅអនុវត្តទោសនៅពន្ធនាគារនៃក្រសួងមហាផ្ទៃ។
៣- គ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់ត្រូវសហការអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព
ល្អ។