Friday, November 13, 2015

រាជរដ្ឋាភិបា​​លកម្ពុជា នឹងចេញសា​រាច​រដល់ ប្រជាព​លរដ្ឋរស់​នៅតា​មព្រំដែនកុំ​អោ​យជួលដី អោយប​រ​ទេស

សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអះ​អាងថា រាជរដ្ឋាភិ​បាលកម្ពុជា នឹងចេញសា​រាចរណែនាំឱ្យប្រជាពល​រដ្ឋខ្មែរទាំងអស់ បញ្ឈប់កា​រជួលដីទៅឱ្យជនជាតិជិ​តខាងប្រទេស ដូចជាវៀ​តណាម ថៃ និងឡាវ ជាដើម។
យោងតាម​ទំព័រFacebook ឈ្មោះ Samdech Hun Sen, Cambodian Prime Minister របស់​សម្តេចនៅព្រឹកថ្ងៃ​សុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានដាក់​ខ្លឹមសារថា«នៅក្នុងកិច្ចប្រ​ជុំពេញអង្គ
គណៈរដ្ឋម​ន្រ្តីថ្ងៃនេះ សម្តេចតេ​ជោ ហ៊ុន សែន បានជម្រា​បជូនដំណឹងសំខា​ន់មួយទៀតសម្រាប់
ប្រជាពលរដ្ឋ​ទូទាំងប្រ​ទេសអោយបា​នជ្រាបថា រាជរដ្ឋា​ភិបាលកម្ពុជា នឹងចេញសា​រាចរដល់
ប្រជាពលរដ្ឋរស់នៅ​តាមព្រំដែនកុំអោ​យជួលដីអោ​យបរទេស (ដីស្រែ ចំការ) អោយទៅ​ជនជនជាតិ វៀតណា​ម រួមទាំងថៃ និង លាវជាដើម ដើម្បី​ចៀស​វាងបញ្ហា (ដីខ្មែរ ស្រែវៀតណា​ម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។ រាជរដ្ឋាភិបាលនឹងពិ​និត្យមើលស្ថានភាពជា​ក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសា​ងសង់លំនៅដ្ឋា​នសម្រាប់កងទ័ពនៅតាម​បណ្តា
ព្រំដែនដើ​ម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹងនោះ​ដែររាជរដ្ឋាភិ​បាលកម្ពុជា នឹងផ្ញើលិខិតទៅ
នាយករដ្ឋមន្រ្តីនៃប្រទេស​ដែលមានព្រំប្រ​ទល់ជាមួយកម្ពុជា​ដើម្បីសហការ និងហាម​ឃាត់មិន
អោយពលរដ្ឋនៃប្រទេសទាំ​ងនោះមកជួលដីនៅតា​មព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំ​ដែនទាំង អស់ នឹងសហការគ្នាពង្រឹង​សេដ្ឋកិច្ចដើម្បីជួ​យលើកស្ទួយជីវភាពព​លរដ្ឋនៅតាម​ព្រំដែនអោយកាន់តែប្រសើរឡើ​ង៕»