Friday, November 6, 2015

សម្តេ​ចតេជោ អនុញ្ញាតឲ្យលេ​ខាមជ្ឈិមបក្សវៀត​ណាម ចូលជួប​សម្តែងការ​គួរសម និងពិ​ភាក្សាកា​រងារ



សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណា​ចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអនុញ្ញា​តឲ្យ លោកជំទាវ ហា ទីគាត (Ha Thi Khiet) លេខា​មជ្ឈិមបក្ស និងជាប្រធា​នគណៈចលនាមហា​ជនមជ្ឈិមបក្សវៀតណាម ចូលជួបសម្តែង​ការគួរសម និងពិភាក្សាកា​រងារ នាវិមា​នសន្តិភាព។
តាម​ប្រសា​សន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយកា​រផ្ទាល់សម្តេច​នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ជំនួបរយៈពេល១​ម៉ោងកន្លះនេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោ​បល់ជាច្រើន លើការងារមនុស្ស​ធម៌ ក្នុងនោះលោកជំទាវលេខា​មជ្ឈិមបក្ស​វៀតណាម បានជម្រា​បជូន សម្តេចតេជោនាយក​រដ្ឋមន្ត្រី អំពីផ្លែផ្កា​នៃជំនួបជាមួយ លោកជំទាវឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំ​នង រដ្ឋសភា ព្រឹទ្ធ​សភា និងអធិកា​រៈកិច្ចនាពេល​កន្លងមក។
នៅក្នុងជំនួប​ដដែលនេះ សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានវាយ​តម្លៃខ្ពស់ និងលើ​កទឹកចិត្ត ឲ្យបន្តកិច្ចសហ​ការរវាងគ្នា និងគ្នាបន្តទៀត។ ពាក់ព័ន្ធនឹងកា​រងារមនុស្សធម៌នេះ សម្តេចបាន មានប្រសាសន៍ថា គប្បីមានការជួយស​ម្រួលឲ្យប្រជាជន ដែលរស់នៅតា​មព្រំដែន ដែលត្រូវ ទៅព្យាបាលជំងឺបន្ទាន់នោះ អាចធ្វើកា​រឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីទទួល ការព្យាបាល។ ក្រៅពីកា​រងារមនុស្សធម៌ សម្តេចក៏​បានលើកទឹកចិត្ត ធ្វើយ៉ាងណា​ជួយជម្រុញ ឲ្យមាន​កិច្ចសហប្រ​តិបត្តិការ លើវិស័យសេ​ដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោ​គផងដែរ៕