នៅរសៀលថ្ងៃទី២៨ខែវិច្ឆិកាដដែលនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជួបសំណេះ សំណាលជាមួយក្រុមនិស្សិតខ្មែរដែលកំពុងរៀននៅប្រទេសបារាំង និងបានចែករំលែកដល់សិស្ស និស្សិតខ្មែរជំនាន់ក្រោយឲ្យខិតខំរៀនសូត្រ ដើម្បីបំពេញចំណេះវិជ្ជារបស់ខ្លួននៅក្រៅប្រទេសឲ្យ ទទួលបាននជោគជ័យ និងវិលទៅបំរើការងារជូនប្រទេសជាតិវិញ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា មានការ រីកចំរើនលើគ្រប់វិស័យ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយក្រុមនិស្សិតខែ្មរនៅប្រទេស បារំាងទាំងអស់ បានយល់ដឹងកាន់តែច្បាស់ពីប្រទេសកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍បំភ្លឺអំពីការចោទប្រកាន់មួយចំនួនជូនដល់ ប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទសបារាំង បានដឹងនិងយល់ឲ្យច្បាស់ និងកុំចាញ់បោក ការឃោសនាអកុសលនានា ដែលតែងតែធ្វើឡើងមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាស ទទួលបានអាហារសាមគ្គីនោះដែរ មានការរៃអង្គាសថវិកា ដែលបរិច្ចាកដោយបងប្អូនខ្មែររស់នៅ ប្រទេសបារាំង តាមរយៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ជានៅក្នុងប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ជំនួបរវាងឯកឧត្តម ហ៊ុន ម៉ាណែត និងអ្នកគាំទ្រគណបក្សប្រជាជននៅប្រទេស បារាំងនេះ គឺរៀបចំដោយក្រុមគណោៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសបារាំង និងធ្វើឡើងក្នុងគោលបំណងពង្រឹងគណបក្សប្រជាជនកម្ពុជានៅប្រទេសបារាំង។ ពិធីនេះដឹកនាំ ដោយ ឯកឧត្តម នុត ណារ៉ាង ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសបារាំង និងមានការចូលរួមពីសំណាក់ប្រធានសាខាគណបក្សប្រជាជនកម្ពុជា តាមបណ្តាទីក្រុងនានា នៃប្រទេសបារាំងផងដែរ៕