ជាមួយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំអោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការ ចាត់តាំងកម្លាំងចុះជួយច្រូតកាត់ប្រមូលផសំរាប់គ្រួសារដែលខ្វះកម្លាំងពលកម្ម ដោយសារតែភាពចាស់ជរា ជាស្ត្រីមេម៉ាយ ជាជនពិការ និងគ្រួសារយុទ្ឋជនជាដើម ព្រមគ្នានឹងស្ថាប័នកសិកម្ម ត្រូវផ្ដល់ពូជដំណាំដល់ប្រជាកសិករ ដែលមិនអាចធ្វើស្រែប្រាំងបាន ដោយជំរុញអោយពួកគាត់ដាំដុះដំណាំរួមផ្សំវិញ។
ខណៈដែលបានដាស់តឿនអោយត្រៀមអន្តរាគមន៍ កំចាត់សត្វបំផ្លាញដំណាំ និងទប់សា្កត់ជម្ងឺ សត្វគ្រប់ប្រភេទ សម្តេចតេជោ ក៏បានផ្តល់មតិអោយស្ថាប័នហិរញ្ញវត្ថុ និងធនាគារ ត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ រកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូចជាពន្យារពេលសង ឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ ទប់ស្កាត់ ការឆ្លៀតឱកាសរឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ៕