កីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២០នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ មានចម្ងាយខុសៗគ្នាបីកំរឹត គឺចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រសម្រាប់ភាពសប្បាយ ព័ទ្ធជុំវិញតំបន់អង្គរ។ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ មានអត្តពលលិកខ្មែរជាង៤ពាន់នាក់ និងបរទេសជាង៤ពាន់នាក់កើនជាង២០ភាគរយប្រៀបនិងព្រឹត្តិការណ៍ឆ្នាំ២០១៤។ ដោយមានវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនចូលរួមផងដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ក្រៅតែពីមានគោលដៅ រកមូលនិធិទៅជួយដល់ជនពិការ ជួយដល់កាកបាទក្រហម ជួយដល់មន្ទីរពេទ្យកុមារ និងជនរងគ្រោះដោយសារគ្រាប់មីនការរត់ប្រណាំងកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២០នេះ វាក៏ជាព្រឹត្តិការណ៍ដែលនាំឲ្យកម្ពុជាឆ្ពោះទៅរកប្រទេសបៃតងនិងអាចជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ កម្ពុជាផងដែរ។ «យើងគិតថាយើងបានផ្សព្វផ្សាយទូលំទូលាយ ទៅខាងក្រៅតាមរយៈព្រឹត្តិការណ៍នេះ ពី១ឆ្នាំទៅ១ឆ្នាំ។ ឯកត្តឧមថោង ខុន ឲ្យដឹងថា តាមការវាយតម្លៃ របស់ពិភពលោក គឺកម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានឧត្ដមភាព អាចប្រកួតប្រជែងផ្នែកទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយបណ្ដាប្រទេសជាច្រើនទៀត នៅក្នុងពិភពលោកបាន ដោយសារកម្ពុជាមានប្រាសាទបុរាណ និងតំបន់ទេសចរណ៍ធម្មជាតិ រួមទាំងឆ្នេរសមុទ្រផង។ សម្រាប់ឆ្នាំ២០២០ខាងមុខ កម្ពុជាអាចនឹងមានភ្ញៀវទេសចរណ៍បរទេសចូលមកកម្សាន្ត ប្រមាណពី៧លាន៥សែន ទៅ៨លាននាក់។ សម្រាប់ឆ្នាំ២០១៥នេះ កម្ពុជា អាចទទួលបានភ្ញៀវទេសចរណ៍បរទេសប្រមាណ៤លាន៨សែននាក់។
សូមបញ្ជាក់ថាសម្រាប់ ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី ២០ បានលទ្ធផលទទួលបាន៖ ក្នុងនោះ ជ័យជម្នះពាក់កណ្ដាលម៉ារ៉ាតុង ដែលមានចម្ងាយ ២១ គីឡូម៉ែត្រ ទាំងបុរស ទាំងនារី បានទៅកីឡាករបរទេសទាំងអស់។
ក្នុងពិធីនោះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានរួមប្រគួតផងដែរបានបញ្ចប់ ការរត់ ក្នុងរយៈចម្ងាយ ២១គីឡូម៉ែត ដោយប្រើពេលអស់ 1:51:11។
សម្រាប់ពាក់កណ្ដាលម៉ារ៉ាតុងផ្នែក នារីលេខ ១ បានទៅកីឡាការិនី Vivian Tang មកពីសឹង្ហបូរី រត់ក្នុងថិរវេលា ១ ម៉ោង ២៩ នាទី ០៩ វិនាទី។ លេខ ២ កីឡាការិនី Maire Nic Amhlaoibh មកពីអៀរឡង់ រត់ក្នុងថិរវេលា ១ ម៉ោង ៣១ នាទី ៤៣ វិនាទី និងលេខ ៣កីឡាការិនី Caroline Plasence មកពីចក្រភពអង់គ្លេស រត់ក្នុងថិរវេលា ១ម៉ោង ៣៣នាទី ២៨វិនាទី។
ការរត់ពាក់កណ្ដាលម៉ារ៉ាតុង បុរសវិញ ចំណាត់ថ្នាក់លេខ ១ កីឡាករ Feroser Thomson មកពីអូស្ដ្រាលី រត់ក្នុងថិរវេលា ១ ម៉ោង ១២ នាទី ២០ វិនាទី។ លេខ ២ Neko ជប៉ុន សញ្ជាតិកម្ពុជា រត់ក្នុងថិរវេលា ១ម៉ោង ១៣នាទី ៤៦ និង លេខ ៣ កីឡាករ Harikuta Jun មកពីជប៉ុន រត់ក្នុងថិរវេលា ១ម៉ោង ១៣នាទី ៤៧ ។
ចំណែកការប្រណាំងរទេះជនពិការ នារី ចម្ងាយ ២១គីឡូម៉ែត្រលេខ ១ កីឡាការិនីយស ពិសី កម្ពុជាថិរវេលា ២ម៉ោង ១៦ នាទី ២៤ វិនាទី។ លេខ ២ សុខ ណាក់ កម្ពុជាថិរវេលា ២ម៉ោង ៣៣នាទី ៥៧វិនាទី។
ប្រណាំងរទេះជនពិការ បុរស ចម្ងាយ ២១គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ ១កីឡាករ កង កាន កម្ពុជា ថិរវេលា ១ ម៉ោង ៥៨នាទី ៤៣វិនាទី។ លេខ ២ អ៊ន សុផល កម្ពុជាថិរវេលា ២ម៉ោង ១២នាទី ៥៩វិនាទី និងលេខ ៣ កីឡាករ ពៅ សុផល កម្ពុជា ថិរវេលា២ម៉ោង ១៥នាទី ៣៨វិនាទី។
រត់ ១០គីឡូម៉ែត្រ បុរស លេខ ១ កីឡាករជប៉ុន Daisuke Fukai ថិរវេលា ៣៦នាទី ១២វិនាទី៤២ ។ លេខ ២ កីឡាករកម្ពុជា កាំង ធឿន ថិរវេលា ៣៦នាទី ៥៩វិនាទី ៣៨ និង លេខ ៣ កីឡាករកម្ពុជា លន់ សីហា ថិរវេលា៣៧នាទី ១២វិនាទី៩០ ។
រត់ ១០គីឡូម៉ែត្រ នារី លេខ ១ កីឡាការិនីបារាំង Agota Pech ថិរវេលា៤៣នាទី២៨ ។ លេខ ២ កីឡាការិនី Heidi Setch ថិរវេលា ៤៣នាទី ៣៤វិនាទី និងលេខ ៣ កីឡាការិនី Lauren Cook ថិរវេលា ៤៣នាទី ៤២វិនាទី។ ពួកគេទាំង ២ មកពីអាមេរិកជាមួយគ្នា។
រត់ ១០គីឡូម៉ែត្របុរសពិការដៃ លេខ ១ កីឡាករកម្ពុជា សុន សារិទ្ធ ថិរវេលា ១ម៉ោង ១នាទី ១៩វិនាទី។ លេខ ២ ទិត្យ វណ្ណា កម្ពុជាថិរវេលា ១ម៉ោង ៨នាទី ២៣ ។
១០គីឡូម៉ែត្របុរសពិការជើង លេខ ១ កីឡាករជប៉ុន Atsushi Tama Moto ថិរវេលា១ម៉ោង ៣នាទី ១វិនាទី។ លេខ ២ កីឡាករកម្ពុជា ចាន់ សម័យ ថិរវេលា ១ម៉ោង ៦នាទី៤៧វិនាទី និង លេខ ៣ កីឡាករកម្ពុជា ចែម វាសនា ថិរវេលា ១ម៉ោង ១១នាទី ១៦វិនាទី។