កិច្ចប្រជុំអាយស៊ីស៊ី-អង្គរលើកនេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ឯកឧត្តម Yuji KUMAMARU អគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និង ឯកឧត្តម Jean-Claude POIMBŒUF អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។
របៀបវារៈនៃកិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើ ការតាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៤ និងកិច្ចប្រជុំវិសាមញ្ញលើកទី២១ គណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ អំពីកិច្ចការ អភិរក្សជួសជុល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការងារអភិរក្ស ស្រាវជ្រាវបុរាណវិទ្យា និងបណ្តុះបណ្តាល រួមនិងរបាយការណ៍ថ្មីៗអំពីគម្រោងផ្សេងៗ៕