Tuesday, June 16, 2015

វិចារណកថា៖ដោយ ពង្ស សុក្រឹត្យ, កុំចាក់ទឹកបំពង់ រង់ចាំទឹកភ្លៀង

សុភាសិត​បុរាណខ្មែរ​ តែងផ្តល់​ដំបូន្មានមួយនេះ ដ​ល់កូនចៅជំ​នាន់ក្រោយ កុំឲ្យដេក​ស្រមើស្រមៃ ​ថានឹងមានភ្លៀ​ងផ្គរបាក់មេឃ ​ហើយសង្ឃឹមថា​នឹងមានទឹក​ប្រើហូរហៀរ ដោយគ្រាន់​តែមានពពក​ខ្មៅហោះកាត់ដំ​បូលផ្ទះ ​ក៏នាំគ្នាចាក់ទឹកបា​តបំពង់ចោ​លអស់។
ក៏ដូចគ្នានេះ​ដែរ អ្នកន​យោបាយ ​និងអ្នកវិ​ភាគមួយចំនួន ជាពិសេសក្រុ​មអ្នកវិភាគដែល​មាននិន្នាការ​ប្រឆាំង គឺមិនត្រូ​វដេកស្រមើស្រ​មៃតែផ្តេសតែ​ផ្តាស់ ដើម្បីកេងចំ​ណេញនយោបាយ​សម្រាប់ក្រុមខ្លួន​ តាមរបៀប​ការធ្វើវិភាគ​បែបស្ទើរភ្លើ​ងនោះទេ។
ក្រោយពីម​រណៈភាពរបស់​លោក ជា ស៊ីម ​ប្រធានគណបក្ស​ប្រជាជនកម្ពុជាមក មានទស្ស​នៈ របស់អ្នក​វិភាគ និងអ្ន​កនយោបាយមួ​យចំនួន ខ្លះថាអាច​នឹងមានការប្រេះ​ឆាផ្ទៃក្នុងគណបក្ស​ប្រជាជនកម្ពុជា ​បើលោក ហ៊ុន​ សែន មិនបាន​យកចិត្តក្រុម​លោក ស ខេង ​ហើយខ្លះទៀតថា​មិនអាចមានភា​ពរង្គោះរង្គើផ្ទៃក្នុ​ងបក្សទេ។
តើ​ការបាត់បង់​ លោក ជា ស៊ីម​ នឹងធ្វើឲ្យគណប​ក្សកាន់អំណាចមួយ​នេះរង្គោះរង្គើផ្ទៃក្នុងដែរ​ឬទេ?
បើតាមប្រវត្តិ ​គណបក្សប្រជាជ​នកម្ពុជាបានប​ដិសន្ធិនៅថ្ងៃទី​២៨ ខែមិថុនា ​ឆ្នាំ១៩៥១ ដែលជាគណ​បក្សមានអា​យុចាស់វស្សា បើប្រៀបធៀ​បនឹងគណប​ក្សនយោបាយដ​ទៃទៀតនៅកម្ពុជា ​ហើយបានវិវ​ឌ្ឍរីកចម្រើន និងទទួ​លបានជោគជ័យ​ជាបន្តបន្ទាប់​នៅក្នុងឆាកនយោ​បាយ។
ចាប់តាំង​ពីឆ្នាំ១៩៩៣ ​ដែលកម្ពុជា ​បានប្រកាន់របប​លទ្ធិប្រជាធិបតេ​យ្យ សេរីពហុបក្ស តាមបែ​បរបបរាជានិយម​អាស្រ័យរដ្ឋធម្ម​នុញ្ញមក ​ គណបក្សប្រជា​ជនកម្ពុជា គឺជាគណ​បក្សដែលទទួល​បានការគាំទ្រ​ឈានមុខគេ ដោ​យទទួលបាន​ជ័យជំនះលើកា​របោះឆ្នោតជាបន្ត​បន្ទាប់ ចំនួន ​៤ អាណត្តិរួចម​កហើយក្នុងរយៈ​ពេលចុងក្រោ​យនេះ។ កត្តាចម្បង ​ដែលធ្វើឲ្យអ្នក​វិភាគរឿងន​យោបាយ ចា​ប់អារម្មណ៍ខ្លាំ​ងទៀតនោះ គឺគណបក្សប្រ​ជាជនកម្ពុជា ​ជាគណបក្សមួយ​មិនដែលមានរឿ​ងអាស្រូវ ឬបញ្ហាបែក​បាក់ផ្ទៃក្នុងប​ក្ស ដូចគណ​បក្សដទៃឡើយ។ ​ការបាត់បង់លោ​ក ជា ស៊ីម ដែ​លជាប្រធានប​ក្សជាង ២០ឆ្នាំ​នោះ មិនអាច​ធ្វើឲ្យគណបក្ស​នេះមានភាព​រង្គោះរង្គើផ្ទៃក្នុ​ងបានទេ ផ្ទុយទៅ​វិញ វារឹតតែ​ធ្វើឲ្យបក្សនេះ ​កាន់តែខ្លាំង ​និងរឹងមាំថែ​មទៀត។
តាមពិត​ ថ្នាក់ដឹកនាំគណ​បក្សប្រជាជនក​ម្ពុជា សុទ្ធតែជា​អ្នកចាស់​ទុំខាងនយោ​បាយ។ គណបក្ស​តែងគិតគូរ និ​ងបានគូសវា​សគន្លងនយោបា​យសម្រាប់ដឹកនាំ​បក្សយ៉ាងល្អិត​ល្អន់សម្រាប់ពេល​អនាគត ដូ​ច្នេះ បើទោះបីជា​មានការបាត់​បង់ប្រធានគ​ណបក្សរប​ស់ខ្លួន ក៏បក្សមួយ​នេះនៅតែរឹង​មាំដដែល។​ មូលហេតុដែល​ធ្វើឲ្យគណបក្ស​ប្រជាជន​កម្ពុជា រឹង​មាំនោះ គឺដោយសា​រគណបក្សនេះមា​នប្រជាធិបតេ​យ្យផ្ទៃក្នុង ហ៊ា​នទទួលយក​នូវការរិះគន់ និ​ងកែលំអរ​ គណបក្សក៏​មានបទបញ្ជា​ផ្ទៃក្នុងបក្សយ៉ា​ងត្រឹមត្រូវ និងមា​នគោលនយោបាយ​ជាក់លាក់។ ​ម្យ៉ាងទៀត ​គណបក្សនេះមា​នចំណុចខ្លាំ​ងមួយ គឺការចេះថែ​រក្សាគ្នា ទោះបីសមា​ជិកណាម្នាក់មា​នវ័យចំណាស់ក៏​ដោយ ក៏គេនៅតែថែ​រក្សាឲ្យមានតួនា​ទីក្នុងបក្ស និ​ងក្នុងជួររដ្ឋាភិ​បាលដែរ ​ដែលចំណុចនេះ ​គណបក្សដទៃ​ទៀតគ្មាន និងតែ​ងតែបោះបង់សមា​ជិកខ្លួនចោ​ល ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន។​
ម៉្យាងទៀត​ ចរិតរបស់មន្ត្រីប​ក្សប្រឆាំងដែល​តែងតែរិះគន់​ និងវាយប្រហា​រមកលើមេដឹ​កនាំគណបក្សប្រ​ជាជនកម្ពុជា​កន្លងមក ​បែរជានៅពេលដែល​លោក ជា ស៊ីម ​ទទួលមរណៈភាព​ ទើបលើកពីវីរៈ​ភាពបែបនេះ គឺអា​ចក្នុងន័យ លើ​កពីគុណសម្ប​ត្តិមេដឹកនាំម្នាក់​ ក្នុងគោលបំណង​បង្ហាញពីគុណវិ​បត្តិមេដឹកនាំ​ម្នាក់ទៀតវិ​ញប៉ុណ្ណោះ។ ​ដូច្នេះ នេះគឺជា​ការបញ្ជាក់​អំពីចរិតនយោ​បាយខ្មៅកខ្វក់ ដើម្បី​ចិញ្ចឹមចិត្តឡើង​កាន់អំណាចតាម​គ្រប់មធ្យោបាយទៅ​វិញទេ។ សូ​មក្រុមប្រឆាំងកុំ​ដេកស្រមើស្រម៉ៃរ​បៀប «ចាក់ទឹក​បំពង់ រង់ចាំ​ទឹកភ្លៀង» នោះ។
​ជារួម ការប្រើវោ​ហាសាសន៍ ​ញុះញង់មន្ត្រីដែល​ធ្លាប់ជាមនុស្សស្និត​នឹងលោក ជា ​ស៊ីម ឲ្យស្អប់បេក្ខភា​ពប្រធានគណ​បក្សថ្មី គឺលោ​ក ហ៊ុន សែន ​នោះគឺមិនអាច​មានឥទ្ធិពល​មកបំបែកបំបាក់​ផ្ទៃក្នុងគណបក្ស​បានឡើយ ​ហើយទស្សនៈ ​ដែលរំពឹងថាអា​ចនឹងមានកា​របែកបាក់ផ្ទៃក្នុង​របស់គណបក្ស​នោះ គឺជារឿងស្រ​មើស្រមៃ៕​