ការធ្វើនិយតកម្មលើអង្គការ NGO ៖
តើប្រទេសដទៃទៀតគេធ្វើដូចម្តេច?
ការពិភាក្សាលើការតាក់តែងច្បាប់របស់រដ្ឋាភិបាលស្ដីពីអង្គការមិនមែនរដ្ឋាភិបាល
«អង្គការ NGO» ធម្មតាមានគេចោទសួរថា តើប្រទេសដទៃទៀតគេធ្វើនិយតកម្មលើ
អង្គការ NGO តាមបែបបទរបៀបណា?
ខ្ញុំពុំមែនជាមេធាវីទេ ខ្ញុំក៏មិនមានបទពិសោធន៍ច្រើនលើកិច្ចការ
អង្គការ NGO
នោះដែរ។ ប៉ុន្ដែថ្មីៗនេះ ខ្ញុំបានសម្រេចចិត្តចូលរួមក្នុង
អង្គការ NGO មួយដែលគេហៅថាការដាក់ «បញ្ចូល ជាសមាគម» (Incorporated Association)
ដែលកំពុងបានបង្កើតលើរដ្ឋ Victoria ។ក្នុងដំណើរការនេះ
បានធ្វើឱ្យខ្ញុំមើលឃើញនិងយល់ថាតើអង្គការNGOត្រូវបានធ្វើនិយតកម្មបែបណា?
ដោយសារប្រទេសអូស្ត្រាលីជា
«ប្រទេសសហព័ន្ធ» (Federation) ដូចនេះច្បាប់
និងបទ ប្បញ្ញត្តិនានា ត្រូវបានអនុវត្តខុសៗគ្នា ពីរដ្ឋមួយទៅរដ្ឋមួយ។ ទោះជាយ៉ាងនេះក្ដី
ក៏ច្បាប់និងបទញ្ញត្តិទាំងនេះមានភាពស្រដៀងគ្នាទៅនឹងផលប៉ះពាល់រួម។
ច្បាប់មិនដាក់កំហិតលើ
អង្គការ NGO ក្នុងការចុះឈ្មោះ «បញ្ចូលជាសមាគម» នោះទេ ប៉ុន្ដែវាមានគុណសម្បត្តិម្យ៉ាងផ្នែកច្បាប់ដ៏សំខាន់ក្នុងការ
«បញ្ចូលជាសមាគម» តាមរយៈបែបបទនិយតកម្ម។
ឧទាហរណ៍ : ក្នុងច្បាប់បានបញ្ជាក់ថាទ្រព្យសម្បត្តិទាំងឡាយដែលជាកម្មសិទ្ធិ
របស់អង្គការ NGO នោះ បុគ្គលឯកជនពុំមានសិទ្ធិលើទ្រព្យទាំងនោះទេ។
ក្នុងន័យនេះច្បាប់បានផ្ដល់នូវការការពារចំពោះសមាជិកនៃគណៈកម្មការប្រតិបត្តិរបស់សមាគម
ខណៈដែល មានការប្ដឹងផ្ដល់នានា ក្នុងនោះមានក្ដីក្ដាំងរវាងសមាគមនឹងបុគ្គលឯកជន
ឬជាមួយក្រុមហ៊ុនផ្សេងៗ។ ម្យ៉ាងទៀត វាមានភាពងាយស្រួល ដែលអង្គការ NGO ឬសមាគមនោះធ្វើពាក្យស្នើ សុំថវិការជំនួយពីរដ្ឋឬពីអង្គការឯកជន។
ក្នុងករណីជាច្រើនទៀត ក៏មានការលើកលែងពន្ធអាករ ឬការកាត់បន្ថយពន្ធយ៉ាងច្រើនដល់អង្គការ
NGO ផងដែរ។
ជាការពិតណាស់ វាមានភាពលម្អិតជាច្រើនផង ក្នុងការដាក់ «បញ្ចូលជាសមាគម»
តាម បែបបទនិយតកម្មរបស់រដ្ឋ Victoria។
ក្រៅពីច្បាប់កំពុងជាធរមាន ដែលខ្ញុំទុកភារកិច្ចនេះជូន មេធាវី មានបទប្បញ្ញត្តិមួយនៅឆ្នាំ២០១២
ឈ្មោះ «កំណែទម្រង់បទប្បញ្ញត្តិការបញ្ចូលសមាគម
ឆ្នាំ២០១២។ បទប្បញ្ញតិ្តនេះមានចំនួន៦៩ទំព័រ
ក្នុងនោះមាន២៤ទំព័រជាបញ្ញត្តិដែលមាន ឈ្មោះ «ច្បាប់គំរូ»
(Model Rules) ។ ខណៈដែលវាមិនមានកាតព្វកិច្ចផ្នែកផ្លូវច្បាប់
ក្នុងការអនុម័ត«ច្បាប់គំរូ» នេះ ប៉ុន្ដែចំពោះបុគ្គលណាដែលស្វែង
រកសេចក្ដីសម្រេចពីការិយាធិបតេយ្យលើឯកសារ នឹងបានឃើញអត្ថប្រយោជន៍ជាច្រើនដោយសារតែបានចូលខ្លួនតាមរយៈបែបបទនិយតកម្មនេះ។ក្នុងនោះមានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ
៖ ការដាក់ពាក្យសុំ «បញ្ចូលជាសមាគម» ដោយ ឆ្លងតាមបែបបទ «ច្បាប់គំរូ»ដែលមានតម្លៃសេវា៣៣ដុល្លារអូស្រ្តាលី ខណៈដែលការដាក់ពាក្យសុំ ដោយប្រើប្រាស់បញ្ញត្តិរបស់សមាគមផ្ទាល់
មានតម្លៃសេវារហូតដល់១៩២ដុល្លារអូស្រ្តាលី។
«ច្បាប់គំរូ» នេះមាន៧៧ចំណុច ដោយមានចំណុចតូចៗជាច្រើនទៀតអមផង។ បទ ប្បញ្ញត្តិ
ក្នុង «ច្បាប់គំរូ» នេះបានបញ្ជាក់ថា
អង្គការ NGO ឬសមាគមត្រូវដឹកនាំដោយគណៈកម្មការប្រតិបត្តិមួយ
ក្នុងនោះត្រូវមានយ៉ាងហោចណាស់ ប្រធានមួយរូប អនុប្រធានមួយរូប លេខាធិការមួយរូប
និងហិរញ្ញឹកមួយរូប និងអាចមានសមាជិកមួយចំនួនទៀតផងដែរ។យោងតាម «ច្បាប់គំរូ» ត្រង់ចំណុចទី៤៥(១) ចែងថា «…សមាជិកគណៈកម្មការប្រតិបត្តិគ្រប់រូបត្រូវយល់ឲ្យច្បាស់ពីច្បាប់ និងបទប្បញ្ញត្តិនានាដែលឋិតនៅក្រោមបទប្បញ្ញត្តិដែលប្រកាសឲ្យប្រើ»។
ប្រសិនបើ «គេស្គាល់ច្បាប់នេះ» គឺវាហាក់ដូចជាមិនសូវប្រាកដ
ព្រោះថាវាមិនមានតែមួយឃ្លាប៉ុណ្ណោះទេ នៅក្នុង «ច្បាប់គំរូ»
នោះ។ សមាជិកគណៈកម្មការប្រតិបត្តិ ត្រូវមានកាតព្វកិច្ច ដើម្បី
«អនុវត្តអំណាចរបស់ខ្លួន និងការបំពេញភារកិច្ចរបស់ខ្លួន
ដោយការថែរក្សាការពារ ឱ្យបានសមហេតុផលនិងដោយយកចិត្តទុកដាក់» និង «ដោយសុចរិតដើម្បីផលប្រយោជន៍ដ៏ ល្អបំផុត
របស់អង្គការ NGO ឬសមាគម» និង «ក្នុងគោលបំណងត្រឹមត្រូវមួយ»។ គេមិនឃើញមានឃ្លាណាមួយ
ដែលបានផ្ដល់នូវនិយមន័យបន្ថែមទៀតនោះឡើយ។ ឧទាហរណ៍ដូចជា តើពាក្យថា «យកចិត្តទុកដាក់» គឺត្រូវឱ្យ «សមហេតុផល» មានកម្រិតណា?
«ច្បាប់គំរូ» នេះ មានសេចក្ដីណែនាំយ៉ាងលម្អិត អំពីការដាក់វិន័យលើសមាជិក និងការ
ដោះស្រាយជម្លោះក្នុងចំណោមសមាជិក (ដោយមានការសម្របសម្រួលដោយអង្គការមួយ
ដែលទទួលជំនួយពីរដ្ឋាភិបាល ដើម្បីជួយដោះស្រាយជម្លោះផ្ទៃក្នុងរបស់អង្គការ
ឬសមាគម ដែលមានឈ្មោះ «មជ្ឈមណ្ឌលដោះស្រាយជម្លោះ» (Disputes Settlement Center
)។ ជា ដំបូង នៅពេលដែលខ្ញុំបានអាននូវបទប្បញ្ញត្តិទាំងនេះខ្ញុំគិតថាវាហាក់ដូចជាប្លែកបន្ដិច
ព្រោះថាសមាជិកគ្រប់រូបរបស់អង្គការ NGO ឬសមាគម ដែលគេសន្មត់ថា
ពួកគេមានការព្រួយបារម្ភ នូវការលើកកម្ពស់សង្គម ឬពិភពលោកគឺមិនមែនត្រូវ
បារម្ភពីការទាស់ទែងផ្ទៃក្នុងរបស់ខ្លួននោះទេ។ ប៉ុន្ដែបើខ្ញុំគិតត្រឡប់ថយក្រោយទៅប៉ុន្មានឆ្នាំមុន
ដែលមានការចេញផ្សាយក្នុងទំព័រកាសែត ពីករណីជម្លោះផ្ទៃក្នុងរបស់អង្គការ NGO
មួយចំនួននៅកម្ពុជា ខ្ញុំគិតថាវាអាចជាគំនិតដ៏ល្អមួយសម្រាប់រដ្ឋាភិបាល
ក្នុងការបញ្ចូលបទប្បញ្ញត្តិមួយចំនួន ខាងលើចូលក្នុងសេចក្ដីស្នើច្បាប់របស់កម្ពុជា។
«កំណែទម្រង់បទប្បញ្ញត្តិឆ្នាំ២០១២»
(The Reform Regulation 2012) គឺជាធរមានច្បាប់ (ជាកំហិត) មិនមែនជាទ្រឹស្ដីជ្រើសរើសតាមបំណងដូច
«ច្បាប់គំរូ» នោះទេគឺតម្រូវឱ្យគណៈកម្ម
ប្រតិបត្តិការដាក់ជូនរដ្ឋាភិបាលរបស់រដ្ឋ នូវរបាយការណ៍ហិរញ្ញវត្ថុជាក់លាក់មួយ
ដើម្បីដាក់ជូនសម័យប្រជុំពេញអង្គរបស់ អង្គការ NGO ឬសមាគម។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវឆ្លងកាត់
សវនកម្មយ៉ាងប្រុងប្រយ័ត្ន។ ការខកខាននូវការនូវធ្វើសវនកម្មនោះ សមាគម ឬអង្គការ
NGO ត្រូវទទួលពិន័យ។
នៅក្នុងបទប្បញ្ញតិ្តនេះ
មានបញ្ជីរឿងមួយជន្លះទៀត ដែលបញ្ជាក់ពីការពិន័យទៅលើអង្គការ NGO ឬសមាគម។ក្នុងនោះមាន
៖ ១) «ការខកខាននូវការដាក់តាំងឈ្មោះលើឯកសារ អាជីវកម្ម»;
២) «ការខកខានដាក់តាំងលេខចុះបញ្ជីនៅលើឯកសារអាជីវកម្ម»;
៣) «ការខកខានការជូនដំណឹងដល់មន្ត្រីចុះអត្រានុកូលដ្ឋាន
(Registrar) ពីការផ្លាស់ប្ដូរអាសយដ្ឋាន»; ៤) «ការខកខាននៅការផ្ដល់ដំណឹងពីអចលនៈទ្រព្យ
ហើយមិនបានផ្ដល់ច្បាប់ថតចម្លងនៃលិខិតបញ្ជាក់ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីសមាគម ឬអង្គការ NGO នេះបានក្លាយជាអ្នកគ្រប់គ្រងអចលនៈទ្រព្យនេះ»;
៥) «ការខកខាននូវការ ផ្ដល់ឯកសារបទប្បញ្ញត្តិផ្សេងៗ
ឬរបាយការណ៍លើកិច្ចប្រជុំជូនសមាជិក ក្នុងរយៈពេល១៤ថ្ងៃ ក្រោយពីការស្នើសុំ»; ៦) «ការខកខានការជូនដំណឹងដល់មន្រ្តីអត្រានុកូលដ្ឋាន
ក្នុងរយៈពេល ១៤ថ្ងៃ ក្រោយពេលមានការតែងតាំងលេខាធិការ»; ៧) «ការខកខាននៃការរក្សាទុករបាយ ការណ៍ហិរញ្ញវត្ថុក្នុងរយៈពេល៧ឆ្នាំ
ក្រោយកិច្ចប្រជុំប្រចាំឆ្នាំ»; និង៨) «ការខកខាននូវការ រក្សាឯកសារដើម ដែលឯកសារចម្លងបានតម្កល់ទុកជាមួយមន្ដ្រីអត្រានុកូលដ្ឋានចំនួន
៧ឆ្នាំ ប្រសិនបើមន្រ្តីអត្រានុកូលដ្ឋានសុំឱ្យផលិតឯកសារ ថតចម្លងនោះឡើងវិញ»។
ប៉ុន្ដែអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេក្នុងរឿងទាំងអំបាលមាណខាងលើ
ដែលស្ដីពីការផាកពិន័យលើ អង្គការ NGO ឬសមាគម ក្នុងរដ្ឋ Victoria
គឺ «ការខកខានរក្សាទុកលិខិតបញ្ជាក់
ដូចមានចែងក្នុងវគ្គទី៩៤(៣), ទី៩៧(៣) ឬទី១០០(៣)
ចំនួន៧ឆ្នាំ» ក្រោយពីចុះហត្ថលេខារួច។ រឿងនេះក៏មិនបានប្រាប់យើងថា
តើឯកសារនៅក្នុងវគ្គទាំងនោះបានមកពីណា តែវាអាចឆ្លើយប្រាប់យើងថា គឺយើងពិតជាត្រូវការចំណេះដឹង
ឬសញ្ញាបត្រខាងច្បាប់ ដើម្បីយល់ច្បាប់ទាំងនេះ។ មើលទៅខ្ញុំមិនអាចក្លាយជាសមាជិកនៃគណៈកម្មការប្រតិបត្តិ
នៃអង្គការសមាគមនៅរដ្ឋ Victoria បានទេ។ ប្រសិនបើរដ្ឋាភិបាលចោទប្រកាន់សមាគមរបស់ខ្ញុំអំពីកំហុសដូចបានរៀបរាប់ខាងលើ
ខ្ញុំពិតជាគ្មានផ្លូវអ្វីដើម្បីស្វែងយល់ថា តើការចោទ ប្រកាន់របស់រដ្ឋមកលើសមាគមរបស់ខ្ញុំនោះវាត្រូវ
ឬខុស។
ខ្ញុំមិនមានបំណងបញ្ជាក់ថាច្បាប់
និងបទប្បញ្ញត្តិនៅរដ្ឋ Victoria
វាស្មុគស្មាញ ប្លែកគេនោះទេ។ ក៏ប៉ុន្ដែប្រសិនបើរដ្ឋាភិបាលកម្ពុជាបកប្រែច្បាប់នោះទៅជាភាសាខ្មែរ
និងដាក់ជូនរដ្ឋសភាជាតិអនុម័ត ខ្ញុំសង្ស័យថា អង្គការ NGO ឬសមាគមភាគច្រើន ឬទាំងអស់ ដែលជានិច្ចកាលត្អូញត្អែរ តវ៉ាលើសេចក្ដីព្រាងច្បាប់បច្ចុប្បន្នរបស់កម្ពុជា
ច្បាស់ជានិយាយថា បទប្បញ្ញត្តិទាំងប៉ុន្មាននៅអូស្រ្តាលី ច្បាស់ជា «អាក្រក់ជាងច្បាប់នៅកម្ពុជាឆ្ងាយណាស់»!
ដោយ Allen
Myers
http://letters2pppapers.wordpress.com/