Friday, July 10, 2015

តាមចម្លើយសារភាពរបស់ជនត្រូវចោទ ទេព ឃួន នៅមុខតុលាការបានបញ្ជាក់ថា បុគ្គលនេះពិតជាមិនមែនមន្រ្តីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទេ

យោង​​តា​ម​​លិ​ខិត​​ជូន​​​ដំណឹង​​រប​ស់​ចៅក្រម​ស៊ើប​​អង្កេត​​សួរ​​សាលា​​ដំបូង​រា​ជធានីភ្នំ​​​​ពេញ
​​​ជូ​ន ឯកឧត្តម​​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី​បាន​អោយ​ដឹងថា
សាលា​រាជធានីភ្នំពេញ បាន​ទ​ទួ​ល​ធ្វើ​​​ចំណា​ត់​​ការ​លើ​​សំណុំរឿង​​ព្រហ្មទណ្ឌ​​លេខ ២៤៤៤ ចុះ​ថ្ងៃ​ទី០២ ខែកក្កដា ឆ្នាំ២០១៥ ដែល​មា​ន​ជន​ត្រូ​វ​ចោទ​ឈ្មោះ ទេព ឃួន ហៅ ពៅ ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ ​ដែល​ត្រូវ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​ពិនិត្យ​មើល​ពីបទ​ហិង្សាដោយ​ចេតនា ប្រព្រឹត្តនៅ​ចំណុច​វិទ្យាល័យ ជាស៊ីម បឹង​កេង​កង ផ្លូវ​លេខ​ ៣៩២ ភូមិ១ សង្កាត់​បឹង​កេង​កងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ តាម​បញ្ញាត្តិមាត្រា ២១៧ នៃក្រម​ព្រហ្មទណ្ឌ។

រាល់ការ​សួរចម្លើយ​ទៅលើជន​ត្រូវ​ចោទ​ទៅតាម​នីតិវិធី ជន​ត្រូវ​ចោទ​រូបនេះ​បាន​ឆ្លើយ​សារ​ភាព​ថា ខ្លួនមាន​មុខរបរ និង​តួ​នា​​ទី​​ជា​​ម​ន្រ្តី​​ជាប់​​កិច្ច​ស​ន្យា​នៅ​នាយក​ដ្ឋាន​សិទ្ធ​មនុស្ស និងអង្គការ​ក្រៅរ​​ដ្ឋាភិបាល​នៃ​ទី​ស្តី​ការគណៈ​រដ្ឋម​ន្ត្រី ដូច្នេះ​ហើយ​បាន​ជាអត្ត​សញ្ញាណ​នេះ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ចំពោះ​មុខរបរ និង​​តួនា​​ទី​​របស់​ជន​ត្រូវ​ចោទ​ចំពោះ​ដី​កា​រ​ផ្សេងៗ​របស់​តុលាការ​។ ប៉ុន្តែ​​ក្រោយ​​បាន​​ទទួល​​នូវ​​លិ​ខិត​​​បដិសេធ​លេខ ០៦​ លបក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់​​គណៈ​​រដ្ឋមន្រ្តី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ រួច​មក​ដើម្បី​ស្វែង​រកការ​ពិត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ សាលា​ដំបូង​រាជធា​នីភ្នំពេញ​ បាន​ធ្វើកា​រ​សាក​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ទេព ឃួន បន្ថែម​ទៀត​ពាក់​ព័ន្ធ​ទៅនឹង​មុខ​របរ និង​តូ​នា​ទី​​របស់​​ជន​​ត្រូវ​​ចោទ​​នេះ​​នៅ​​មណ្ឌល​​កែ​ប្រែទី១​។

លទ្ធ​ផល​នៃ​ការសាកសួរ ជន​​ត្រូ​​​វ​​ចោទ​​រូប​នេះ​​បាន​​ឆ្លើយ​​សារ​​ភាព​ថា​ ខ្លួន​មិ​ន​មែន​ជា​មន្រ្តី​ក្រប​ខណ្ឌ ឬជា​មន្រ្តី​ជាប់​កិច្ច​សន្យានៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ទេ ការពិត​គឺ​ខ្លួន​មាន​មុខងារ និង​តួនា​ទីជា​ប្រធាន​សមាគមសិទ្ធ​មនុស្ស​ដើម្បី​អភិវឌ្ឍន៍ និងថែរ​ក្សា​កុមា​រកំ​ព្រា ស្ត្រីក្រីក្រ ហៅកាតថា (សមាគម កូ.ភី.អេ) ដែល​​មាន​​ទី​តាំង​​នៅ​ផ្ទះ​​លេខ ២០ZEថ ផ្លូវសុធារស  ភូមិទី២ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា​ផ្ទះ​របស់​ជន​ត្រូវ​ចោទ​តែម្តង​។ មូល​ហេតុ​ជន​ត្រូវ​ចោទ​ឆ្លើយ​ដូច្នេះ​ប្រាប់​អជ្ញាធរ​មាន​​សមត្ថ​កិច្ច​​ ក៏ព្រោះ​​តែខ្លូន​មាន​​បំណង​គម្រាម​ដល់​​អ្នក​​នៅកន្លែង​​កើត​ហេតុ​ និង​​ជន​​​រង​​គ្រោះ​​​កុំ​​អោយ​ហ៊ាន​​រក​រឿង​ខ្លួន​តែប៉ុណ្ណោះ ពេល​នេះ​ខ្លួន​ព្រម​ទទួល​កំហុស​ឆ្គង​នេះ​ទាំងស្រុង។


ហេតុដូច្នេះដើម្បីផលប្រយោជន៍ច្បាប់ ព្រម​ទាំង​មាន​ភស្តុ​តាង​ច្បាស់​លាស់​តាមរយៈ​លិខិត​បដិ​សេធ​លេខ ០៦ លបក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្រ្តី និង​​ចម្លើយ​​សារ​​ភាព​​របស់​​ជន​​ត្រូវ​​ចោទ​​កាល​​ពី​ថ្ងៃ​ទី០៧ ខែកក្កដា ឆ្នាំ២០១៥ តុលាការ​​នឹង​​ធ្វើ​​ការ​​ផ្លាស់​​ប្តូរ​​ពី​មុខ​របរ​ និង​តួនា​​ទី​ពិត​​ប្រាកដ​របស់​​ជន​​ត្រូវ​​ចោទ​​រូប​​នេះ ​ ពី​​មន្រ្តី​ជាប់​​កិច្ច​​សន្យា​​នៅ​​នាយក​ដ្ឋា​​ន​​សិ​ទ្ធ​មនុស្ស និង​អង្គការ​​ក្រៅ​​រ​​ដ្ឋា​ភិ​បាល​​នៃ​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ មក​ជា​ប្រធាន​​ស​មា​គម​សិទ្ធ​​មនុ​ស្ស​ដើម្បី​​អភិវឌ្ឍន៍ និងថែ​រ​ក្សា​​កុមារ​កំព្រា ស្រ្តីក្រីក្រ ហៅ​កាត់​ថា​ (សមាគម កូ.ភី.អេ)វិញ៕