បន្ទាប់ពីរាជរដ្ឋាភិបាល
និងក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក បង្ហោះព្រោងព្រាត រិះគន់ ស្តីបន្ទោស
ទៅមេបក្សសង្គ្រោះជាតិ
ដែលបានយកផែនទីដែលគណបក្សរបស់ខ្លួនបានទិញតាមផ្សារនៅប្រទេសបារាំងមកផ្សាយបំពុលសាធារណមតិ
ហើយត្រូវបានមជ្ឈដ្ឋានទូទៅ ចោទសួរថា តើអធិបតេយ្យជាតិ
មានតម្លៃត្រឹម១៦៨ដុល្លារអាមេរិកមែនឬ?
នៅពេលនេះ លោក ហុង
សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី
និងជាតំណាងគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ
បានចេញមុខមកការពារលោកប្រធានរបស់ខ្លួន ដោយនិយាយបន្លំ ភូតកុហក់
របៀបស្តាយថ្មី១ទៀតថា ផែនទីដែលផ្តល់ទៅលោកបណ្ឌិតសុខ
ទូច ក្រុមអ្នកស្រាវជ្រាវលើបញ្ហាព្រំដែន
នៃរាជបណ្ឌិតសភាកម្ពុជាកាលពីព្រឹកមិញថា ផែនទីដែលលោកសម រង្ស៊ី
បានបង្ហោះផ្សាយនោះ មិនប្រាកដថា ជាផែនទីត្រឹមត្រូវ
រឺមិនត្រឹមត្រូវទេ។ និងបាននិយាយថា
ផែនទីដែលគណបក្សសង្គ្រោះជាតិផ្តល់ឲ្យនេះមិនមែនទៅទិញនៅផ្សារទេ
ហើយតម្លៃ១៦៨ដុល្លារ គឺជាតម្លៃព័ត៌មាននៅលើផែនទី
ដែលបារាំងបានថែរក្សាទុក ហើយថា ផែនទីដែលបានយកមកពីបារាំង
គឺគេយកថ្លៃ៧អឺរ៉ូក្នុងមួយផ្ទាំង(ថ្លៃថែរក្សា)ទៅវិញ។
ប៉ុន្តែ
គេនៅចាំបានថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោក សម រង្ស៊ី
បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយរំលេចនៅថ្ងៃខែ
និងប្រធានបទ គឺ 16 July 2015 - Original maps. (ផែនទីដើម)
និងមានសារបន្តបន្ទាប់ទៀត ដូចខាងក្រោម៖
ផែនទីបារាំង មុនឆ្នាំ
១៩៥៣ ខ្នាត ១/១០០.០០០ បង្ហាញពីព្រំដែនកម្ពុជា-វៀតណាម ទាំង ២៦ ផ្ទាំង
ដែលទាំងអស់គ្នាចង់បាន ពេលនេះ មានដាក់លក់នៅប្រទេសបារាំង ក្នុងតម្លៃ
១៥៣,៩១ Euros ស្មើនឹង ១៦៨ ដុល្លារអាមេរិក។
គណបក្សសង្គ្រោះជាតិ
បានទិញផែនទីទាំង ២៦ ផ្ទាំង (វិក័យបត្រភ្ជាប់មកជាមួយនេះ) យក
មកបង្ហាញ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ច្បាប់ដើមនៃផែនទីនេះ
មានតែមួយច្បាប់គត់ ដែលតម្កល់ទុកនៅប្រទេសបារាំង។
អ្វីដែលគេដាក់លក់នោះ គឺជាច្បាប់ចម្លង តាមប្រព័ន្ធអេឡិចត្រូនិក
ដែលដាក់បញ្ជូលក្នុង DVD (រូបថតភ្ជាប់មកជាមួយនេះ)។ សម័យនេះ
គេឈប់ផ្តល់ច្បាប់ចម្លងលើក្រដាស់ទៀតហើយ។
ទាំងនេះ
គឺជាការបញ្ជាក់យ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិពិតជាបានទិញផែនទីនេះ
ក្នុងតម្លៃ១៦៨ដុល្លារពិតមែន ! ចុះហេតុអ្វី បានជានៅពេលនេះ
ថ្នាក់ដឹកនាំគណបក្សប្រឆាំងគេចវេសពីការទទួលខុសត្រូវ
និងរុញឲ្យសមាជិករបស់ខ្លួនមកនិយាយភុតកុហកប្រជាពលរដ្ឋទៅវិញ? ឬមួយក៏របៀបនៃការដឹកនាំនយោបាយរបស់បក្សប្រឆាំងរស់នៅតែជាមួយនឹងការភូតកុហកជារៀងរហូតមែនឬ? ឬមួយក៏ដើរបោកប្រាស់គេជ្រុលចង្កួត
ដល់ផ្លូវទាល់ច្រកនៅពេលឃើញរាជរដ្ឋាភិបាលចាត់វិធានការស្នើសុំផែនទីផ្លូវការ
ច្បាស់លាស់ពីប្រទេសមហាអំណាចយកមកផ្ទៀងផ្ទាត់ អាចឲ្យពួកគេអស់ផ្លូវដើរបោកប្រាស់
ទើបស្អីក៏ចេះតែនិយាយ ស្អីក៏ចេះតែបំភ្លើស
ភូតកុហកតាមទំនើងចិត្តបែបនេះ ឬអ្វី?
ប៉ុន្តែ
បើទោះជាភូតកុហកសាធារណមតិយ៉ាងណាក៏ដោយ លោកបណ្ឌិតសុខ ទូច
បានបញ្ជាក់ថា ការដែលលោកព្រមទទួលយកផែនទីនេះ គឺក្នុងន័យ
ចង់បញ្ចប់ផែនទីក្រោមតុ សូមអោយយកផែនទីក្រោមតុមកបង្ហាញការពិត។
ហើយក៏បានអរគុណគណបក្សសង្គ្រោះជាតិ ដែលបានផ្តល់ផែនទី
ដើម្បីបញ្ចប់មន្ទិលសង្ស័យ
និងដើម្បីចៀសវាងការផ្តល់ព័ត៍មានមិនប្រក្រតីទៅខាងក្រៅ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះ
នៅពេលនេះ តំណាងគណបក្ស សង្គ្រោះជាតិបានក្រឡះសម្តី ថា ផែនទីនោះ
មិនមែនទិញតាមផ្សារទៅវិញ ។ ហេតុអ្វីបានជាលោកប្រធាននិយាយផ្សេង
និងឲ្យកូនចៅចេញមុខមកនិយាយផ្សឹង? ឬក៏ការបៀបចំសំដែងជាឆាកល្ខោនបែបហ្នឹងងាយស្រួលបោកប្រាស់ប្រជាពលរដ្ឋមែនឬ?តែសូមកុំភ្លេចថា អធិតេយ្យជាតិ
មិនមែនមានតម្លៃត្រឹមតែ១៦៨ដុល្លារអាមេរិកឡើយ
ហើយបក្សប្រឆាំងក៏ត្រូវតែយល់ឲ្យច្បាស់ដែរថា « ភូតច្រើន ចាញ់អាត្មា» !