នៅវេលាថ្ងៃត្រង់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម តូនី តាន់ កេងយាំង
ប្រធានាធិបតី នៃ សាធារណរដ្ឋសឹង្ហបុរី
បានប្រារព្ធពិធីលាងសាយភោជន៍អាហារថ្ងៃត្រង់ ជូនដល់ប្រមុខរដ្ឋ
ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោក
ដែលបានអញ្ជើញចូលរួមខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិសឹង្ហបុរី។
នៅក្នុងពិធីផ្លូវការដែលរៀបចំឡើងនៅវិមានអីស្តានណា(Istana)
បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
និងគណៈប្រតិភូនៃបណ្តាប្រទេសនានាលើសកលលោក
ត្រូវបានស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម តូនី តាន់
កេងយាំង ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី។
ថ្លែងក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម តូនី តាន់ កេងយាំង
ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី
មានប្រសាសន៍ថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ថ្វាយនិងជូនចំពោះ
ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
និងគណៈប្រតិភូនៃបណ្តាប្រ ទេសនានាលើសកលលោក
ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ស្តេចយាងនិងអញ្ជើញមក
ចូលរួមពិធីបុណ្យខួបលើកទី៥០ នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរី
នៅលើទឹកដីនៃសាធារណរដ្ឋសឹង្ហបុរីដ៏ស្រស់បំព្រងនេះ។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រជាជនសឹង្ហបុរីមានសេចក្តី
សោមនស្សរីករាយជាអនេក ក្នុងការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត
ថ្វាយនិងជូនចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូទាំងអស់
ដែលបានយាងនិងអញ្ជើញមកចូលរួមក្នុងពិធីបុណ្យខួប លើកទី៥០
នៃទិវាឯករាជ្យជាតិរបស់សាធារណរដ្ឋសឹង្ហបុរី
ដែលនេះបានបង្ហាញឲ្យឃើញពីព្រះទ័យនិងការយកចិត្តទុក
ដាក់ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់
ចំពោះបុព្វហេតុឯករាជ្យភាព និងការអភិ
វឌ្ឍប្រទេសសឹង្ហបុរីក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង១៧ល្ងាច ថ្ងៃដដែលនោះ
ពិធីព្យុះហាក់យាត្រាដើម្បី ប្រារព្ធខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិ
របស់សាធារណរដ្ឋសឹង្ហបុរី និងប្រារព្ធធ្វើឡើងនៅវិមានជាតិ របស់សឹង្ហបុរី៕