Monday, August 10, 2015
អំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ និងនៅទីតាំងមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញត្រូវបានផ្សព្វផ្សាយជាវីដេអូ ដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងការពន្យល់ផ្លូវច្បាប់
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ បានចេញផ្សាយវីដេអូ ជាបទយកការណ៍ពិសេសមួយមានរយៈពេលប្រមាណជាង១៨នាទី ផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍រដ្ឋ និងឯកជន ដោយរៀបរាប់អំពីអំពើឃោរឃៅអមនុស្សធម៌ នៅក្បែរទីលានប្រជាធិបតេយ្យ និងបាតុកម្មផ្សេងៗក្រោយការបោះឆ្នោតឆ្នាំ២០១៣។
តាមរយៈការផ្សព្វផ្សាយវីដេអូនេះ រាជរដ្ឋាភិបាលបានដាក់ចំណងជើងនៃហេតុការហិង្សានោះថា «តើអំពើឃោរឃៅអមនុស្សធម៌ នៅក្បែរទីលានប្រជាធិបតេយ្យ ជាបាតុកម្មសន្តិវិធី ឬជាកុបកម្មហិង្សាដោយចេតនា »៕
សូមទស្សនាវីដេអូទាំងស្រុង-->