Tuesday, August 11, 2015

ប្រតិភូ​ហុង​គ្រី​ មានបំណង​​ចង់បើក​ការិយា​ល័យ​ពាណិ​ជ្ជ​កម្មនៅ​​កម្ពុជា​ ដើម្បីជំរុញ​​វិនិយោគ​​លើវិស័យ​ទេសចរណ៏ ​

ប្រតិភូស​ភាហុងគ្រី​ បាន​សម្លឹង​ឃើញ​ពីសក្តានុ​ពល​ខ្លាំងរបស់​កម្ពុជាទាំង​ខាងពាណិ​ជ្ជកម្ម និង ទេសចរណ៏ ដោយ​មានបំណង​ចង់​បើកការិយាល័យ​ពាណិជ្ជកម្ម​ប្រចាំ​កម្ពុជា​ដើម្បី​ជួយជំរុញ​ការវិនិយោគ​លើវិស័យ​ទាំង​នេះ។
លើក​ឡើងនៅ​ក្នុងកិច្ច​ពិភក្សា​ការងារ​នៅវិមាន​មិត្តភាព​នៃទីស្តី​ការគណរដ្ឋមន្ត្រី នាព្រឹក​ថ្ងៃទី១០ ខែ​សីហានេះ ឯក​ឧត្តម​បណ្ឌិត GYORGY SUHA ទីប្រឹក្សា​កិច្ចការគោល​នយោ​បាយការបរទេស នៃរដ្ឋសភា​ប្រទេសហុង​គ្រីបាន​ជំរាបជូន​ឯកឧត្តម​បណ្ឌិតស​ភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តី​ការគណៈ​រដ្ឋមន្ត្រី ថា
គណប្រតិ​ភូហុង​គ្រីបាន​សម្លឹង​ឃើញពី​សក្តានុពល​របស់កម្ពុជា​លើវិស័យ​ពាណិជ្ជ​កម្ម​និង ទេសចរណ៏ ហើយ​ហុងគ្រី​ចង់​ជំរុញលើកិច្ច​សហប្រតិបត្តិកា​រជាមួយ​កម្បុជា និង​ចង់ បើក​ឲ្យមាន​ការរិយាល័យ​ពាណិជ្ជ​កម្មមួយប្រចាំ​នៅកម្ពុជា​ដើម្បីជួយ​ជំរុញការ​វិនិយោគ​លើវិ​ស័យទេសចរ​ណ៏ក៏​ដូចជាវិ​ស័យ​ផ្សេងៗទៀត​ផងដែរ។
ឯក​ឧត្តមប្រធាន​ប្រតិភូបាន​ជំរាបជូនដែរថា ចំពោះ វិស័យពាណិជ្ជកម្ម​តាមការសង្កេត​ឃើញនៅ​មាន សក្តានុពល​ជាច្រើន ដែល​ប្រតិភូសភាហុង​គ្រីនិងធ្វើការ​សិក្សាស្វែង​យល់ឲ្យ​បានច្បាស់​អំពីឱកាស​វិនិយោគព្រម​ទាំងពិនិត្យ​មើលផង​ដែរថាតើមាន​សក្តានុពលអ្វី​ខ្លះទៀតក្នុងវិស័យ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​នៅកម្ពុជា ដើម្បីស្វែង​រកដៃគូរធុរកិច្ច​ធ្វើការវិនិយោគ​លើវិស័យទាំងនោះ។
ឆ្លៀត​ក្នុងឱកាសនេះ​ឯកឧត្តមប​ណ្ឌិត GYORGY SUHA បាន​ជំរាបជូន ឯ.ឧឧបនាស​យករដ្ឋ​មន្ត្រី​សុខអាន​ផងដែរអំពី​ដំណើរទស្សន​កិច្ចរបស់​ប្រតិភូសភាហុង​គ្រីមកកាន់​កម្ពុជាពេល​នេះគឺ​មានការទាក់​ទងនិងដំ​ណើរអញ្ចើញ​មកបំពេញ​ទស្សនកិច្ច​របស់ប្រធាន​រដ្ឋសភាហុង​គ្រីនៅ​ក្នុងខែ​វិច្ឆិការចុងឆ្នាំ២០១៥ខាង​មុខនេះ​ដែលដំណើ​រទស្សនកិច្ចនោះ​មានគោល​ដៅជំរុញ​លើក​កំពស់​កិច្ចសហប្រតិបត្តិ​ការទ្វេភាគី​ឲ្យបាន​កាន់តែល្អ​ប្រសើរឡើង ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និងការទូត​រវាងកម្ពុជា​និង​ហុងគ្រី។
ជាការ​ឆ្លើយតប ឯកឧត្តម​បណ្ឌិតសភា​ចារ្យ សុខ អាន បាន​ស្វាគមន៏ ចំពោះ​ចំណាប់​អារម្មណូ៏របស់ប្រតិភូ​ហុងគ្រី​ដែលបាន​សម្លឹងឃើញ​ពីសក្តានុពល​ដើម្បី​មកវិនិយោគ​នៅកម្ពុជា​ជាពិសេស​លើផ្នែក​ពានិជ្ជកម្ម និងទេសចរណ៏។
ឯកឧត្តម​ក៏សូមគាំ​ទ្រនូវបំណង​របស់ប្រតិភូហុង​គ្រីដែល​ចង់បើកកា​រិយាល័យ​ពាណិជ្ជ​កម្មនៅកម្ពុជា ជាមួយ​និងការ​ស្នើសុំ​ឲ្យយកចិត្ត​ទុកដាក់​បន្ថែមទៀត​លើការពង្រឹង​ទំនាក់​ទំនង​ទ្វេភាគីឲ្យបាន​អស់លទ្ធភាព ដើម្បី​ធ្វើពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ឲ្យបាន​រីកចំរើន​លើគ្រប់​វិស័យជា​មួយ​គ្នា។
ពាក់ពន្ធ័នឹង​សក្តានុពល​ទេសចរណ៏​របស់​កម្ពុជាឯក​ឧត្តមមបណ្ឌិត​សភាចារ្យ សុខ អាន បាន​ជំរាបជូនភ្ញៀវ​ថាពីមួយ​ឆ្នាំទៅមួយ​ឆ្នាំកម្ពុជា​មានសន្ទុះ​រីកចំរើន​ខ្លាំងខាង​វិស័យ​ទេសចរណ៏ ដោយ​សារកម្ពុជា​មានសក្តានុ​ពលខ្លាំង​ខាងទេសចរណ៏​វប្បធម៌ គឺ​កម្ពុជា សម្បូរ​ទៅ​ដោយប្រាង្គប្រាសាទ​បុរាណ្យ​ជាង១ពាន់​នៅទូទាំង​ប្រទេស។ហើយ​អ្វីដែល​ជាមោទ​នភាពរបស់​កម្ពុជា​ពេលនេះគឺ ប្រាសាទ​អង្គររបស់​កម្ពុជាត្រូវ​បានគេផ្តល់​ចំណាត់​ថ្នាក់ទី១នៅលើ​ពិភពលោក​ជា​គោលដៅទេសចរណ៏​ដ៏ទាក់​ទាញជាង​គេ ។ឯ.ឧមានប្រសាសន៏​ទាក់ទង និងវិស័យ​ទេសចរណី​នេះ កម្ពុជា​នៅមាន​តម្រូវការច្រើន​សម្រាប់​បំរើខាង​សេវាកម្មដល់​ភ្ញៀវទេសចរណ៏​ដោយសារបច្ចុប្បន្ន​នៅមិនទាន​បំពេញបានតាម​តម្រូវការនៅ​ឡើយ ដោយសារវិស័យ​ទេសចរណ៏​កម្ពុជាមានសន្តុះ​កើនឡើង​ខ្លាំង ដែលចាំបាច់ត្រូវ​ការវិនិយោគ​បន្ថែមទៀត​លើសេវាកម្ម​ទេសចរណ៏ទាំងឡាយ​ដូចជា​សណ្ឋាគារ​ជាដើម។
សូមបញ្ជាក់​ថា ក្នុង១ឆ្នាំៗមានអ្នក​សចរណ៏បរទេស​ចូលមកកម្ពុជាប្រមាណ​៤លាន៥សែន​នាក់ ក្នុងនោះ​អ្នកទេសចរណ៏ហុង​គ្រីមាន ប្រមាណ​តែ៣ពាន់នាក់​ប៉ុណ្ណោះ បើប្រៀបធៀប​និងទេសចរណ៏នៃបណ្តាប្រទេស​នានា​ដែលមកកម្ពុជា​គឺមានចំនួនតិចតួច​នៅឡើយ ជា​មួយគ្នានេះឯក​ឧត្តមឧបនាយករដ្ឋ​មន្ត្រី សុខ អាន បានស្នើ​ឲ្យហុង​គ្រីជួយជំរុញ​លើកទឹក​ចិត្តដល់​អ្នកទេសចរណ៏ហុង​គ្រីឲ្យមកកាន់​កម្ពុជា​ឲ្យបានច្រើ​នថែម​ទៀត ។
ឆ្លៀត​ឱកាសនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានជំរាប​ជូនថាក្នុងពេល​ខាងមុខនេះចិនមាន​គម្រោងជំរុញនយោបាយ​ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងគម្រោងរបស់​ធនាគារ​អភិឌ្ឍន៏វិនិយោគហេដ្ឋារ​ចនាសម្ពន្ធ័អាស៊ី ដែល​នឹងជួយជំរុញ​ការអភិវឌ្ឍនៅ​អាស៊ី ចំណុច​នេះឯកឧត្តមបានស្នើ​ឲ្យហុងគ្រីមើល​ឲ្យឃើញពី​ទស្សនៈវែងឆ្ងាយ​ទៅមុខ​ដើម្បីបង្កើន​ទំនាក់ទំនង​ទំហំពាណិជ្ជកម្ម​រវាងកម្ពុជា​និងហុងគ្រី​ឲ្យមានសន្ទុះកាន់​តែខ្លាំងក្លារ​ឡើងថែម​ទៀត ៕
អត្ថបទ៖សុវណ្ណតារា