អង្គភាពប្រឆាំងអំពើពុករលួយរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី
ឱម យ៉ិនទៀង បានស្នើទៅកាន់ឯកឧត្តម រៀល ខេមរិន្រ្ទ ឲ្យធ្វើការបំភ្លឺជុំវិញរឿងរ៉ាវចោទប្រកាន់ដែលថា
រូបលោកថា «
បានកេងប្រវ័ញ្ចយកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក ពីការរៀបចំដំណើរទៅព្រំដែន
កម្ពុជា-វៀតណាម» នេះបើយើងតាមលិខិតចុះថ្ងៃទី៣១ ខែកក្កដា
ឆ្នាំ២០១៥ របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមទេសរដ្ឋមន្ត្រី
ឱម យ៉ិនទៀង ផ្ញើជូនឯកឧត្តម រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
របស់គណបក្សសង្គ្រោះជាតិ។
ដូចជម្រាបជូនក្នុងកម្មវត្ថុខាងលើ អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព)
បានទទួលពាក្យប្តឹងចំនួន ៣ ដែលក្នុងនោះពាក្យប្តឹងមួយបានឱ្យដឹងថា ទឹកប្រាក់
១៥.០០០ដុល្លារ។ ពាក្យប្តឹងមួយទៀតបានឱ្យដឹងនូវទឹកប្រាក់ ២០.០០០ដុល្លារ
និងពាក្យបឹ្តងទី ៣ ឱ្យដឹងថា មានទឹកប្រាក់ ២០.០០០ដុល្លារ (សរុបពាក្យប្តឹងទាំង
៣ មានទឹកប្រាក់ ៥៥.០០០ដុល្លារ (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក)
ដែល ឯកឧត្តម បានទទួលយកទៅរៀបចំដំណើរទៅមើលបង្គោលព្រំដែន ហើយទឹកប្រាក់ភាគច្រើននៃថវិកានេះ
ត្រូវបាន ឯកឧត្តមកេងប្រវ័ញ្ចយក។
អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើ សូម ឯកឧត្តម រៀល
ខេមរិន្ទ្រ ធ្វើការបំភ្លឺដោយភ្ជាប់មកជាមួយនូវឯកសារនានាសម្រាប់បញ្ជាក់មកជាមួយ
ដើម្បីអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការវាយតម្លៃ មុននឹងសម្រេចបន្តនីតិវិធីរបស់ខ្លួន៕