Wednesday, September 9, 2015

សម្តេច​​តេជោ ហ៊ុន សែន ប​ញ្ជាក់ថា ការចាត់វិ​​ធានការច្បាប់​ចំ​ពោះ អ្នក​ក្លែង​បន្លំឯ​កសារ​ព្រំដែន គឺជាការទប់​​ស្កាត់គ្រោះ​ថ្នា​ក់ជាតិ

សម្តេចតេ​ជោ នាយករដ្ឋម​ន្ត្រី បានថ្លែង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍ពិសេសរប​ស់សម្តេចជុំវិញបញ្ហាផែ​នទីព្រំដែនរដ្ឋរ​វាងព្រះរាជា​ណាចក្រកម្ពុ​ជានិងសា​ធារណរដ្ឋសង្គមនិយ​មវៀតណាម កាលពី​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ថា «ការក្លែងសិ​ទ្ធិសញ្ញា ១៩​៧៩ថា ខ្មែ​ររំលាយព្រំដែននោះ បើយើង​មិនបានចាត់វិ​ធានការផ្លូវច្បាប់​ទេ  អ្នកតំណាង​រាស្ត្រនោះនឹងធ្វើកា​របោកប្រាស់ ទឹកចិត្តស្នេ​ហាជា​តិរបស់ប្រ​ជាពលរដ្ឋ ហើ​យធ្វើ​ឲ្យមានការពុះ​កញ្ជ្រោល​ឡើង។ សង្គ្រាមផ្ទៃ​ក្នុងក៏អា​ចកើតឡើង សង្គ្រា​មទល់ដែ​នក៏អាចកើតឡើ​ង។  គឺដូចអ្វីដែ​លអ្នកនយោ​បាយថៃលោក អាប់ភី​ស៊ីត វីចាជីវ៉ា បង្ក​បញ្ហាព្រះវិហារដោ​យសារតែ​ចង់បង្វែរស្ថានកា​រនយោបា​យក្នុងប្រទេសថៃ​មកព្រំដែន ដែល​មកដល់ពេ​លនេះថៃនៅ​តែមិនទាន់មា​នស្ថេរភាព​នៅឡើយទេ មានលឿ​ង មានក្រហ​ម នេះជាលទ្ធ​ផលនៃ​ភាពនិយមជ្រុល»។

សម្តេចតេ​ជោ បានបញ្ជាក់ថា កម្ពុជា​ជារដ្ឋអធិប​តេយ្យ យើងមានព្រំដែនរដ្ឋ​តាំងពីសម័​យដើមមកម្លេះ សម្តេចលើក​ឡើងថា «សូម្បីតែកុលសម្ព័​ន្ធក៏មានព្រំប្រ​ទល់, នៅក្នុង​ប្រទេសមួយក៏មាន​ព្រំប្រទល់, ខេត្តមួយក៏មា​នព្រំប្រទល់, ស្រុ​កមួយក៏មានព្រំ​ប្រទល់ និងសូម្បី​តែផ្ទះនីមួយៗក៏​មានប្លង់ដែរ ​ចុះហេតុអ្វីអ្នកតំ​ណាងរាស្ត្របក្សប្រឆាំ​ង ក្លែងបន្លំឯកសា​រព្រំដែនជាតិខ្លួនឯងបែ​បនេះ។ ពាក្យរំលាយព្រំ​ដែនេះវាធ្ងន់ណាស់​ ទោះបីខ្ញុំផ្ទាល់​ក៏ខ្ញុំមិនព្រមដែ​រ ហើយទោះខ្ញុំព្រម ក៏​ពលរដ្ឋដែ​លស្នេហាជាតិ ​នឹងពុះកញ្ជ្រោ​លឡើងធ្វើឲ្យមា​នការបះបោរដែរ បើនេះជាកា​រពិតនោះ»។

មានអ្នកខ្លះ​លើកឡើងថា «នៅលើផែន​ទីកម្ពុជាដែលប្រើ​ផ្លូវការ គឺមាន​ហត្ថលេខា វៀតណាម ការពិតអ្នកនិយា​យនោះគឺឆោ​តល្ងង់ណាស់​ បើអត់មាន​ហត្ថលេខា គឺវាងាយ​នឹងបន្លំណាស់។ សូម្បីតែកិច្ចសន្យា​ កិច្ចព្រមព្រៀ​ង ព្រះរាជកឹ្រត្យ គឺ​សុទ្ធតែត្រូវកា​រចុះហត្ថលេខា ​ជៀសវាងការក្លែងបន្លំ បើអត់ចុះហត្ថលេខាទេ​គេងាយនឹងយកឯកសារផ្សេងមកជំនួសណាស់។ខ្ញុំឆ្ងល់ថា តើការចុះហត្ថ​លេខានេះ ជាការ​ដាក់អាណា​និគម រឺបញ្ជាក់ថា​មិនស្នើភាព​គ្នា? តែការពិតមិនមែនមា​នតែខាងវៀត​ណាមចុះហត្ថលេខា​តែឯងឯណា គឺ​កម្ពុជាក៏ចុះដែរ ​គឺចុះទាំងពីរ​ បើមានតែម្ខាងក៏កម្ពុជាមិនអានទទួលយកបានដែរ»។

សម្តេ​ចតេជោបន្ថែមថា «ផែនទីដែ​លរាជរដ្ឋាភិបាលកម្ពុ​ជាកំពុងប្រើប្រា​ស់  រួមទាំងសិទ្ធិសញ្ញាស្តី​ពីព្រំដែន គឺស្របច្បា​ប់ មានសច្ចា​ប័នដែលចេញពីស្ថាប័ន​ច្បាប់ឯករាជ្យរបស់​ជាតិ គឺរដ្ឋសភា ដែល​មានចុះព្រះហត្ថលេ​ខាដោយព្រះមហា​ក្សត្រនៃព្រះ​រាជាណាចក្រកម្ពុជា សម្តេចព្រះបរម​នាថនរោត្តមសី​ហមុនី, សម្តេចក្រុមព្រះ​នរោត្តម រណឬទ្ធ​ ប្រធានព្រឹទ្ធសភាជាតិ, សម្តេចអគ្គធម្ម​ពោធិសាល ជា​ ស៊ីម ប្រធា​នព្រឹទ្ធសភា​ និង សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា។ ជា​ទូទៅប្រទេសណា​ក៏ដោយ សទ្ធិសញ្ញារឺកិច្ចព្រមព្រៀ​ងព្រំដែនជាតិ​ ត្រូវសុំសច្ចាប័នពីរ​ដ្ឋសភា ឲ្យស​ច្ចាប័នហើ​យត្រូវដោះដូរគ្នា រវាងរដ្ឋភាគី​នៃប្រទេ​សព្រំដែ​នជាប់គ្នា ដើម្បីមាន​ការឯកភាពគ្នា ​បើអត់មាន​សច្ចាប័នមិនអាចធ្វើព្រំដែ​នបានទេ»។

ជាការពិត​ផែនទី អមសទ្ធិស​ញ្ញាព្រំដែ​នដែលរាជរដ្ឋាភិបាលកំពុងប្រើ​ប្រាស់ បោះបង្គោ​លព្រំដែ​នជាមួយប្រទេសវៀ​តណាម ជាផែនទីមា​នលក្ខណៈផ្លូវច្បា​ប់ពេញលេញ ដូច្នេះ​វាមិនមានភាពចាំបា​ច់ណាមួយឲ្យ​រាជរដ្ឋាភិបាល​ស្វែងរកការសហការសុំ​ខ្ចីផែនទីពីប្រទេ​សនានាទៀតនោះទេ។ ប៉ុ​ន្តែរាជរដ្ឋាភិបា​លនៅតែធ្វើដើម្បី​បញ្ចៀសគ្រោះថ្នាក់ជា​តិ ដែលបាន​មកពីការញុះញង់​បំភ្លៃខុសពីការពិត។ ទោះយ៉ា​ងនេះ​ក្តី អ្នកនយោបាយមួ​យចំនួន នៅតែ​បន្តធ្វើមិនយល់ពី​ផែនទី និងឯកសា​រគតិយុត្តិ ហើ​យមើលងាយ​ស្ថាប័នផ្សេងៗរួមទាំ​ងព្រះមហាក្សត្រទៀតផង ថា​ជាចោរ។ សម្តេចតេជោ​ ចោទសួរថា «តើតួអង្គទាំ​ងបួន ដែលចុះ​ហត្ថលេខាហ្នឹងជាចោររឺ​យ៉ាងណា?  ដូច្នេះ​ដំណោះស្រាយ​របស់យើង គឺស្នើឲ្យស្ថាប័ន​ច្បាប់ចាត់វិធា​នការឲ្យច្បាស់លា​ស់ ចំពោះអ្នកប្រ​ព្រឹត្តទង្វើរចោទប្រ​កាន់នេះ។ សម្តេចលើ​កឡើងថា «មា​នអ្នកខ្លះថាដីខ្មែរបាត់តាំងពី​៤០០ឆ្នាំមុ​ន កុំបន្តោ​សខ្មែរគ្នា​ឯងអី! ចុះបើចឹ​ងដដែលម៉េចបា​នដើររិះគន់ជេរខ្ញុំ ប៉ុន្មានឆ្នាំម​កហើយហ្នឹ​ងវាយ៉ាងម៉េច​? ត្រូវតែចាប់ខ្លួ​នព្រោះវាជា​បទល្មើសជាក់ស្តែង។ សិទ្ធិនយោបាយ​ត្រូវធ្វើ តែកុំឲ្យចោទ​ប្រកាន់គេ ខ្ញុំគោរពទាំងស្រុងនូ​វសិទ្ធិបញ្ចេ​ញមតិ និងសិទ្ធិនយោ​បាយស្របច្បាប់​ តែមិនលើ​កលែងអ្នកបន្ត​ប្រព្រឹត្តបទល្មើ​សដដែលៗនោះ​ទេ» ហើយនេះមិ​នមែនជារឿងថ្មីទេ ​យុទ្ធសាស្រ្ត​នេះគេប្រើ​រួចហើយសម័យ​សម្តេចឪ ក្នុងប្រវត្តិសាស្ត្រថាព្រះអង្គលក់​ដីឲ្យវៀតណាម៕