នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដែលកិច្ចប្រជុំនេះ បានធ្វើការពិភាក្សាទៅលើរបៀបវារៈ៖
១- សេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។
២- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤។
៣- បញ្ហាផ្សេងៗ៕