ឯកឧត្តម Wang Lingjun មានប្រសាសន៍ថា ប្រទេសយើងទាំងពីរកម្ពុជា-ចិន មានទំនាក់ទំនងការទូតជាមួយគ្នា រយៈពេល៥៧ឆ្នាំ រួចមកហើយ ក្នុងរយៈពេលនេះប្រទេសយើងទាំងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត និងបច្ចុប្បន្នបានក្លាយទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៍ថា ឯកឧត្តមមានការរីករាយដោយបានជួបពិភាក្សា និងបានធ្វើការផ្លាស់ប្តូរយោបល់គ្នា ទាក់ទិនទៅនឹងបទពិសោធន៍ នៃការដឹកនាំគណបក្សរបស់ប្រទេសទាំងពីរ គឺគណបក្សកុម្មុយនីស្តចិន ជាមួយនិងគណបក្សប្រជាជនកម្ពុជា ពិសេសការផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក អំពីការងារត្រួតពិនិត្យរបស់គណបក្សកុម្មុយនីស្តចិន។ ជាមួយនិងការលើកឡើងរបស់ ភាគីចិនឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ក៏បានជំរាបជូនដល់ភាគីចិនអំពីការងារត្រួតពិនិត្យអំពើពុក រលួយ ដែលគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានខិតខំដឹកនាំកសាងនិងអភិវឌ្ឍន៍ប្រទេសអស់រយៈពេលជាង៣៦ឆ្នាំកន្លងមក៕