យោងតាមលិខិតរបស់អ្នកនាំពាក្យ ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ
ឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧ ខែវិច្ឆិកា
ឆ្នាំ២០១៥នេះ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួយលោកជំទាវ
Monika
K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការបរទេសឥណ្ឌា
និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional
Secretary) នៃក្រសួងវប្បធម៌ឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត
នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
១- លោកជំទាវ Monika
K.Mohta លេខាធិការ
ក្រសួងការបរទេសឥណ្ឌា បានលើកឡើងថា ៖
រដ្ឋាភិបាលឥណ្ឌា នឹងទប់ស្កាត់មិនអោយមានការសាងសង់ទេ
។ ក្រសួងការបរទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The
Mahavir Mandir Trust មិនអោយសាងសង់ប្រាសាទចម្លងតាម
រចនាបថប្រាសាទអង្គរវត្ត ។ ក្រុមហ៊ុននេះ បានសន្យាថា
នឹងមិនសាងសង់ប្រាសាទចម្លងតាម
រចនាបថប្រាសាទអង្គរវត្តទេ ប៉ុន្តែសុំសាងសង់ប្រាសាទមានរចនាបថប្រាសាទឥណ្ឌា
ហើយនឹងបញ្ជូនគំរោងសាងសង់នេះទៅក្រសួងវប្បធម៌ និងក្រសួងការបរទេសឥណ្ឌា
ដើម្បីស្នើសុំការសាងសង់។
២- ឯកឧត្តម Shri K.K.
Mittal លេខាធិការក្រសួងវប្បធម៌ឥណ្ឌា
បានលើកឡើងថា៖
ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូនគំរោងថ្មីនេះទៅក្រសួងការបរទេស
ឥណ្ឌា។