Tuesday, November 17, 2015

ឯកអគ្គរា​ជ​ទូត កម្ពុជាប្រ​​ចាំនៅប្រទេ​សឥណ្ឌា នឹងជួ​បពិភា​ក្សា​ការងារជា​មួ​យក្រសួងវប្បធ​ម៌ឥណ្ឌា​ពាក់ព័ន្ធនឹង​កា​រសាងស​ង់ប្រាសាទចម្ល​ងតាមរចនា​បថប្រាសា​ទអង្គរវត្ត

យោងតាមលិខិតរ​បស់អ្នកនាំពាក្យ ក្រសួងការបរទេ​ស និងសហប្រ​តិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី នៅថ្ងៃទី១៧  ខែវិច្ឆិកា  ឆ្នាំ២០១៥នេះ ឯកអគ្គរាជទូត កម្ពុជា​ប្រចាំនៅប្រទេសឥណ្ឌា នឹងជួបពិភាក្សាការងារជាមួ​យលោកជំទាវ Monika K.Mohta លេខាធិការ (Additional Secretary) នៃក្រសួងការបរទេសឥណ្ឌា និងឯកឧត្តម Shri K.K. Mittal លេខាធិការ (Additional Secretary) នៃក្រសួងវប្ប​ធ៌មឥណ្ឌា ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត នៅរដ្ឋ Bihar ប្រទេសឥណ្ឌា ដែល មានចំណុចសំខាន់ៗដូចខាងក្រោម៖
១-  លោកជំទាវ Monika K.Mohta  លេខាធិការ ក្រសួងការបរ​ទេសឥណ្ឌា បានលើកឡើ​ងថា ៖
 រដ្ឋាភិបាលឥ​ណ្ឌា នឹងទប់ស្កាត់មិន​អោយមានការ​សា​ងសង់ទេ ។  ក្រសួងការប​រទេសឥណ្ឌា បានជំរាបក្រុមហ៊ុន The Mahavir Mandir Trust មិនអោយ​សាងសង់ប្រាសា​ទចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ។ ក្រុមហ៊ុននេះ បានសន្យាថា នឹងមិនសាងសង់​ប្រាសាទចម្លងតាម
រចនាបថប្រាសា​ទអង្គរវត្តទេ ប៉ុន្តែសុំសាង​សង់ប្រាសាទមា​នរចនាបថប្រា​សាទឥណ្ឌា ហើយនឹងបញ្ជូនគំរោងសាងសង់នេះទៅ​ក្រសួងវប្បធម៌ និងក្រសួងការបរទេ​សឥណ្ឌា ដើម្បីស្នើសុំការសា​ងសង់។
២-  ឯកឧត្តម Shri K.K. Mittal  លេខាធិការក្រសួ​ងវប្បធ៌មឥណ្ឌា បានលើកឡើងថា៖
 ក្រសួងវប្បធម៌ឥណ្ឌា នឹងធ្វើការសិក្សា និងបញ្ជូ​នគំរោងថ្មីនេះទៅក្រសួ​ងការបរទេស ឥណ្ឌា។