Monday, June 22, 2015

ព្រះរាជ​សកម្មភាព​ សម្តេច​ព្រះម​ហាក្ស​ត្រី នរោត្តម មុនីនាថ សីហនុ



















សារ​លិខិត​ថ្លែង​អំណរ​គុណ របស់​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ជូនប្រធា​នាធិ​បតី នៃសា​ធារ​ណរ​ដ្ឋកូរ៉េ


សារ​លិខិត​រំលែក​ទូក្ខ របស់​ប្រធានា​ធិបតី នៃ​សាធា​រណ​រដ្ឋកូរ៉េ ជូន​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន


សារ​លិខិត​ថ្លែង​អំណរ​គុណ របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជូន​ប្រធាន​គណកម្មាធិកា​រប្រតិបត្តិ គណ​បក្ស​កុម្មុយ​នីស្ត​ជប៉ុន


សារលិខិ​តរំលែក​ទូក្ខ របស់​ប្រធាន​គណ​កម្មាធិការ​ប្រតិបត្តិ គណបក្ស​កុម្មុយ​នីស្ត​ជប៉ុន ជូន​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន


Wednesday, June 17, 2015

Cambodia Foreign Affairs Protest Note No. 1418 MFA-IC/CL4 to the Embassy of the Socialist Republic of Vietnam Phnom Penh

កំណត់​ទូត​លេខៈ ​​​​១៤១៨ ​​​​កបទ.សអ/កស៊៤ របស់​​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ជូន​ចំពោះ​​ស្ថាន​ទូត​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម

លេខៈ ​​​​១៤១៨  ​​​​កបទ.សអ/កស៊៤

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូម​សំដែង​​គារវកិច្ច​ ជូន​ចំពោះ​ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានកិត្តិយស​សូមទាញ​ការចាប់អារម្មណ៍របស់ស្ថានទូតដូចខាងក្រោមៈ
-          នៅក្នុងកំណត់ទូតរបស់ក្រសួងលេខ​ ១៣១៨ កបទ.សអ/កស៊៤ ចុះថ្ងៃទី​ ០៨ មិថុនា ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំអោយរដ្ឋាភិបាលនៃសាធារណរដ្ឋ​សង្គមនិយម​​វៀតណាម បញ្ឈប់ការជីកដីធ្វើគ្រឹះសំរាប់ការសាងសង់ប៉ុស្តិ៍យោធានៅត្រង់ចំណុច​និយាមការ​​ WT-06065-07703 នៅជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កម្ពុជា។
-          នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ នៅទីក្រុងហាណូយ ថ្ងៃទី ២៤​ មេសា ២០១៥ ភាគីកម្ពុជា​ បានស្នើសុំអោយភាគីវៀតណាមបញ្ឈប់​ការសាង​សង់​នេះ។
-          អាជ្ញាធរខេត្តកណ្តាល កម្ពុជា បានស្នើសុំអោយអាជ្ញាធរខេត្តអានយ៉ាង វៀតណាម នៅ​ថ្ងៃ​ទី ២១ មេសា ២០១៥ និងថ្ងៃទី ០៩ មិថុនា ២០១៥ អោយបញ្ឈប់សកម្មភាព​ទាំងនេះ។
-          ប៉ុន្តែអាជ្ញាធរខេត្តអានយ៉ាងវៀតណាម នៅតែបន្តការសាងសង់ប៉ុស្តិ៍យោធា​ក្នុងទ្រង់​ទ្រាយ​​ធំ​ជាងមុន។
-          អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំសារជាថ្មីចំពោះរដ្ឋាភិបាល​នៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាម អោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ រហូតដល់​គណៈ​កម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនក្នុងតំបន់នេះ​ ចប់ជា​ស្ថាពរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមឆ្លៀតឧកាសនេះ​សំដែងសារជាថ្មី​ចំពោះស្ថានទូត នូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ភ្នំពេញថ្ងៃទី ១៧ ខែ មិថុនា​ ​​​ឆ្នាំ ២០១៥

សារលិខិតចូលរួមរំលែកទុក្ខ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ាអ៊ូល កាស្រ្តូ រ៉ូហ្ស លេខាបក្សទី១ នៃគណបក្សកុម្មុយនីស្តគូបា និងជាប្រធានក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រី នៃសាធារណរដ្ឋគូបា ផ្ញើជូន សម្តេចតេជោ ហ៊ុន សែន


គ្រួសារកុមាររងគ្រោះ ដោយលង់ទឹកស្លាប់ទាំង៣នាក់ បងប្អូន នៅស្រុកសំរោង ខេត្តតាកែវ ទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហមកម្ពុជា ​លោក អ៊ុយ សំអាត ​នៅថ្ងៃទី១៧ ខែមិថុនា ​ឆ្នាំ២០១៥នេះ​បាននាំយកអំណោយ​ ជាគ្រឿងឧបភោគ បរិភោគ និង​ថវិកា ៣លានរៀល​ទៅឧបត្ថម្ភ​ និងចូលរួមរំលែកមរណទុក្ខ​ ជូនក្រុមគ្រួសារក្រីក្រមួយនៅ​ស្រុកសំរោង ខេត្តតាកែវ ​ដែលជួបគ្រោះអកុសល​កូនស្រីទាំង៣នាក់ ​បានលង់ទឹកប្រឡាយ​ស្លាប់ព្រមគ្នា។​
លោក អ៊ុយ សំអាត​ បានលើកឡើងថា ​ក្រោយទទួលដំណឹង​ដ៏ក្រៀមក្រំនេះ ​សម្តេចគត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ​បានចាត់តាំងភ្លាមៗឲ្យរូប​លោក ​និងមន្រ្តីកាកបាទ​ក្រហមកម្ពុជា​ នាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ​ទៅចែកជូនដល់ក្រុមគ្រួសារសព​ ដើម្បីរំលែកទុក្ខលំបាកមួយចំនួន។ ​អំណោយ​ដែលចែកជូនគ្រួសារសព​នាពេលនេះរួមមាន៖ ​អង្ករ១០០ គីឡូក្រាម មី៥កេស ត្រីខ ៥០​កំប៉ុង ទឹកក្រូច ៥កេស ​ទឹកបរិសុទ្ធ ៥កេស​ និងថវិកា ​៣លានរៀល។
​គួរបញ្ជាក់ថា ​ហេតុការណ៍​ ដ៏គួរឲ្យសោកសង្រេងនេះ ​បានកើតឡើងនាវេលា​ម៉ោងប្រមាណ​ជិត ៦ ល្ងាច ថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៥​ ស្ថិតនៅចំណុចប្រឡាយ​ទឹកទួលក្បាលសែន ​ក្នុងភូមិសំរោង​ ឃុំទ្រា​ ស្រុកសំរោង ខេត្តតាកែវ​ ដោយកូនស្រីតូចៗ​ ចំនួន៣នាក់ ទី១- ​ឈ្មោះ ស៊ន រក្សា អាយុ ​១១ឆ្នាំទី២- ឈ្មោះ​ ស៊ន​ លីនដា អាយុ​ ៧ឆ្មាំ និង ទី៣- ឈ្មោះ ​ស៊ន ម៉ារី អាយុ ៥ឆ្នាំ​ បានលង់ទឹកប្រឡាយស្លាប់ព្រមគ្នា ​នៅពេលដែលពួកគេនាំគ្នាទៅងួត​ទឹកក្នុងប្រឡាយ ​ខណៈឪជាប់រវល់តែ​រកក្តាមនៅឯស្រែ ​ហើយបណ្តោយឲ្យកូនៗដើរត្រឡប់​មកផ្ទះមុន។​
​លោក នៅ ​ធា អាយុ ៣៦ឆ្នាំ មុខរបធ្វើស្រែ​ និងអ្នកស្រី ​លន ស អាយុ ៣៥ឆ្នាំ​ ជាឪពុកម្តាយ​កុមារីរងគ្រៅទាំង៣​បានឲ្យដឹងថា ​នៅមុនពេលកើត ហេតុ ​កូនស្រីទាំង៣នាក់របស់គាត់ ​បានតាមពួកគាត់​ទៅរកក្ដាម ​នៅតាមភ្លឺស្រែ។​ ក្រោយមកគាត់បាន​ឱ្យពួកគេត្រឡប់ ​ទៅផ្ទះ​វិញ ។ ​លុះពេលគាត់ត្រឡប់មក​ផ្ទះវិញមិន​ឃើញកូនក៏នាំគ្នាដើររក ​តែរកមិនឃើញ ។ ​ដោយមានការសង្ស័យ​ ក៏បាននាំគ្នាទៅរកមើល​ក្នុងប្រឡាយ​ ខាងលើ ទើបប្រទះឃើញកូន​​លង់ទឹក ស្លាប់ទាំងបីនាក់​ ទើបស្រែកឆោរឡោ​ ធ្វើឲ្យមានការភ្ញាក់ផ្អើល​តែម្តង៕
អត្ថបទ៖ សុភាព