Saturday, August 22, 2015

សេចក្តី​ថ្លែងការណ៍​របស់​ ក្រុមប្រឹក្សា​សហជីពជាតិ​កម្ពុជា សូមគាំទ្រចំពោះលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទី UTM ខ្នាត ១/១០០.០០ ចំនួន ១៨ផ្ទាំង


ញត្តិគាំទ្រ របស់​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា សូមគាំទ្រចំពោះលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទី UTM ខ្នាត ១/១០០.០០ ចំនួន ១៨ផ្ទាំង


ញត្តិគាំទ្រ​របស់​សមាគម​ស្រ្តី​សំរាប់​​ អភិវឌ្ឍ​ន៍​ សិទ្ធិ​មនុស្ស​ ឧស្សាហកម្ម​ កសិកម្ម សូមគាំទ្រចំពោះលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទី UTM ខ្នាត ១/១០០.០០ ចំនួន ១៨ផ្ទាំង


សេចក្តីផ្លែងការណ៍ របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ពាក់ព័ន្ធនិង​ការផ្ទៀង​ផ្ទាត់​ផែនទី​​ព្រំដែន​​កម្ពុជា-វៀតណាម ថ្ងៃទី២០ សីហា ២០១៥


Friday, August 21, 2015

ញត្តិគាំទ្រ​របស់​អង្គការ​ស្ទួយ​សុខមាល​ភាព​ជនក្រីក្រ​ ពាក់ព័ន្ធនិង​ការផ្ទៀង​ផ្ទាត់​ផែនទី​​ព្រំដែន​​កម្ពុជា-វៀតណាម ថ្ងៃទី២០ សីហា ២០១៥


សេចក្តីថ្លែងការណ៍ របស់សហព័ន្ធ​សិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍​កម្ពុជា ពាក់ព័ន្ធនិង​ការផ្ទៀង​ផ្ទាត់​ផែនទី​​ព្រំដែន​​កម្ពុជា-វៀតណាម ថ្ងៃទី២០ សីហា ២០១៥


ញត្តិគាំទ្រ របស់​អង្កការ​សហគមន៍​អភិវឌ្ឍន៍​ជាតិ ពាក់ព័ន្ធនិង​ការផ្ទៀង​ផ្ទាត់​ផែនទី​​ព្រំដែន​​កម្ពុជា-វៀតណាម ថ្ងៃទី២០ សីហា ២០១៥

 


Monday, August 17, 2015

អង្គភាព​ប្រឆាំងអំពើពុករ​លួយ ​បានបញ្ជូន​លោក​ អាំង មាលតី​ ទៅកាន់តុលា​ការខេត្ត​កណ្តាល​

កាលពី​ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០១៥លោក អាំង មាលតី អតីត​ប្រធាន​សាលា​ដំបូងរាជធានីភ្នំ​ពេញ ត្រូវបាន​អង្គភាព​ប្រឆាំងអំពើពុករ​លួយ ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធ​នឹងអំពើពុករលួយ ដែលសម្រេច​ឲ្យជនជាប់ចោទ​គ្រឿងញៀនម្នា​ក់ឈ្មោះ ថៅ ថាវី នៅក្រៅឃុំប​ណ្តោះអាសន្ន។
អង្គភាពប្រឆាំង​អំពើពុករលួយ បានបញ្ជូន​លោក អាំង មាលតី ទៅកាន់តុលា​ការ ខេត្តកណ្តាល ដោយចោទ​ពីបទប្រព្រឹត្ត​អំពើពុករលួយ ជាថ្នូរនឹង​ការដោះលែង​ឱ្យនៅក្រៅឃុំ ដល់ជន​ជាប់ចោទគ្រឿង​ញៀនម្នាក់ ដើម្បីទទួល​បានរថយន្ត Audi មួយ​គ្រឿង ដែលមាន​តម្លៃជាង​១០ម៉ឺនដុល្លារ។
លោកទេសរដ្ឋមន្រ្តី​បានឲ្យដឹងថា ក្រោយពីសាក​សួរនៅអង្គភាព​ប្រឆាំងអំពើពុករ​លួយ ACU បានរក​ឃើញថា ចម្លើយរបស់​លោក អាំង​ មាលតី មានភាពគ្រប់​គ្រាន់ស​ម្រាប់ឱ្យ ACU ចោទប្រកាន់ពីបទ វីតិក្រម ដែលជាបទល្មើសពុករលួយមួយដែរ ជាមួយនឹងឈ្មោះ ថៅ ថាវី ដែលកន្លង​មក ធ្លាប់ត្រូវបាន​ចោទ​ប្រកាន់​ពាក់ព័ន្ធនឹង​គ្រឿងញៀន ។
លោក ឱម យ៉ិនទៀង បានថ្លែង​យ៉ាងដូច្នេះថា «វីតិក្រមនេះ ពាក់ព័ន្ធ​ជាមួយនឹង​ឡាន Audi មួយគ្រឿង​របស់ឈ្មោះ ថៅ ថាវី គឺថៅ ថាវី ហ្នឹង​គេចោទថា រឿង​គ្រឿង​ញៀន ប៉ុន្តែមិនមែនទេណា ហើយថ្ងៃ៨ (សីហា) កន្លងមកតុលាការបានកាត់ក្តីរឿង ថៅ ថាវី ហើយ​ប្រគល់ឡានឲ្យវិញ​ហើយ ដែល​ឡានមួយ​នេះ ត្រូវបាន​លោក អាំង មាលតី គាត់យកពី ថៅ ថាវី ជាថ្នូនឹងការដោះ​លែង បណ្តោះអាសន្នដល់​លោក ថៅ ថាវី» 
សូមបញ្ជាក់ថា​លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវបានដកចេញ​ពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ត្រូវបានចាប់​ខ្លួន ដោយអង្គភាព​ប្រឆាំង​អំពើពុករលួយ កាល​ពី​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥៕


លោក​ ហុង​ សុខហួរ​៖ តុលាការសម្រេច​ឃុំខ្លួននៅ​ព្រៃសបណ្តោះ​អាសន្ន​ បន្ទាប់ពី​ចោទប្រកាន់​៣បទល្មើស​

ជន​ត្រូវ​ចោទ ហុង សុខហួរត្រូវ​បានចោទ​ប្រកាន់ចំនួន​៣បទល្មើស​ រួមមាន៖បទ​ក្លែង​លិខិតសាធារណៈ បទប្រើ​លិខិតសាធារណៈក្លែង និងបទ​ញុះញង់អោយ​មានបទ​ល្មើសមជ្ឈឹម រឺឩក្រិដ្ឋមិន​សម្រេច។
សមាជិក​ព្រឹទ្ធសភា​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​តុលាការនៅ​ថ្ងៃទី១៦ ខែសីហា ដើម្បីឲ្យលោក​ចៅ​ក្រម កោ វណ្ឌី ធ្វើការ​សាកសួរ។ ការបញ្ជូន​ឲ្យចៅក្រមសាក​សួរ គឺបន្ទាប់​ពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអា​ជ្ញារង បានសាក​សួរលោក​ហុង សុខហួរ កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញ ។
លោក​ហុង សុខហួរ ត្រូវបាន​សមត្ថកិច្ចចាប់​ខ្លួនកាល​ពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះរបស់លោក​យន្ត ថារ៉ូ អ្នកតំណាង​រាស្ត្រមណ្ឌល​ខេត្តបន្ទាយមាន​ជ័យ របស់គណ​បក្សសង្គ្រោះជាតិ នៅភូមិគោក​ឃ្លាង សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែន​សុខ។លោកកោ វណ្ឌី ចៅ​ក្រមស៊ើបសួរសាលា​ដំបូងរាជធានីភ្នំពេញ​បានសម្រេច​ចោទ​ប្រកាន់ លោកហុង សុខហួរ ចំនួន៣បទល្មើស​ហើយចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅពន្ធនាគារ​ព្រៃស ក្រោម​ខាង​លើ។
យោង​តាមមាត្រា ៦២៩. បទក្លែង​បន្លំឯក​សារសាធារណៈ បានចែង​ថា ការក្លែងបន្លំ​ប្រព្រឹត្ត​នៅក្នុង​លិខិតយ​ថាភូត ឬការក្លែង​បន្លំប្រព្រឹត្ត​នៅក្នុងឯកសារ​ដែលចេញឲ្យ​ដោយរាជការ​សាធារណៈ ដើម្បីធ្វើ​ការកត់​សម្គាល់សិទ្ធិ អត្តសញ្ញាណ ​ឬឋានៈ ឬដើម្បីយល់​ព្រមផ្តល់ការ​អនុញ្ញាត ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ មាត្រា ៦៣០. បទប្រើប្រាស់ឯក​សារសា​ធារណៈក្លែង បានចែងថា ការប្រើប្រាស់​ឯកសារក្លែង​ដែលមានក្នុងមាត្រា​៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់​ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី​៤លានរៀល ទៅ១០លាន​រៀល។
លោកជូង ជូងី មេធាវី​ការពារក្តី​លោក ហុងសុខហួរ មានប្រសាសន៍​ថា លោក នឹងដាក់​លិខិតសុំធានាកូន​ក្តីរបស់​លោកនៅ​ក្រៅឃុំ​បណ្តោ​អាសន្នដោយ​ដាក់ប្រាក់​តម្កល់ ក្រោមហេតុ​ផល​ថាកូន​ក្តីរបស់​លោក​មានការងារ​ពិតប្រាកដ និងមាន​ទីលំនៅ​ច្បាស់លាស់​មិនអាច​គេច​ខ្លូន​ទៅណាឡើយ៕