AKP ខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ស្រះទឹកមួយកន្លែងស្ថិតនៅភូមិសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ត្រូវបានអាជ្ញា ធរកំពុងជីក ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្រីក្រប្រមាណជា៧៥៣គ្រួសារ ដើម្បីប្រើប្រាស់ផ្នែកកសិកម្ម និង បម្រើជី វភាព ប្រចាំថ្ងៃផងដែរ។
ឯកឧត្តម អ៊ូ សំអូន អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ដី សម្បទានសង្គមកិច្ចទំហំ១១ហិកតា នៅភូមិជ្រៃសែនជ័យ ឃុំតាំង សំរោង ស្រុកភ្នំស្រួច ដើម្បី ជីកស្រះទឹក ដែលមានជម្រៅ០៨ម៉ែត្រជូនដល់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធប្រមាណ ជាង៧៥០គ្រួសារ ហើយការ ចំណាយសម្រាប់ការជីកស្រះទឹកដ៏ធំមួយនេះ ជាអំណោយរបស់ ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និង ជាប្រធាន ក្រុមហ៊ុនអានកូ។
ឯកឧត្តមអភិបាលខេត្តក៏បានឲ្យដឹងដែរថា ស្រះទឹកដ៏ធំល្វឹងល្វើយនេះ ពិតជាអាចផ្គត់ ផ្គង់ទឹកសម្រាប់ផ្នែកកសិកម្មបានគ្រប់គ្រាន់ និង អាចដាំដំណាំ លើទឹក ក៏ដូចជាអាចចិញ្ចឹមត្រី បានច្រើនសន្ធឹកសន្ធាប់ទៀតផង ។ មកដល់បច្ចុប្បន្ននេះ ដោយអនុវត្តន៍តាមផែនការថវិកា ប្រចាំឆ្នាំខេត្តបាន នឹងកំពុង អភិវឌ្ឍន៍ទីតាំងសម្បទានសង្គម កិច្ចចំនួន០៦កន្លែងមានទំហំដីប្រ មាណ៤ ០២៤ហិកតា នៅឃុំចំនួន០៤ នៃស្រុកចំនួន០៤ និងបានបែងចែកដីរួចចំនួន ១ ៤៦៩ ហិកតាជូនប្រជាពលរដ្ឋចំនួន១ ២៦៩គ្រួសារក្នុងនោះសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារចំនួន៧៥៣គ្រួសារ និង សម្រាប់ ប្រជាពលរដ្ឋក្រីក្រចំនួន៥១៦គ្រួសារ ។ ជាមួយគ្នានេះ អាជ្ញាធរបានឈូសសម្អាតដីលំនៅឋាន ដីកសិកម្ម កសាងផ្លូវ អណ្តូងទឹកស្អាត សាលារៀន ផ្ទះឈើចំនួន២៣០ខ្នង និង ផ្ទះឥដ្ឋចំនួន១០០ខ្នង និង មានគម្រោងធ្វើការបែងចែកដី និង អភិ វឌ្ឍន៍ជាបន្តបន្ទាប់តាមផែនការថវិកាឆ្នាំ។
ឯកឧត្តម អ៊ូ សំអូន ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ច ជួយការពារថែទាំស្រះទឹក និង បន្តជួយគាំទ្រដល់ជីវភាពរស់នៅរបស់គ្រួសារអ្នកទទួលបានដីដូចជាការជំរុញឲ្យមានការ កសាងផ្លូវភ្ជាប់ទីតាំង ការតបណ្តាញអគ្គិសនី និង ការបង្កើតសហគមន៍ជួយគ្នាទៅវិញទៅ មក៕
ដោយ លឹម សាន្ត