យោងតាមសេចក្តីបំភ្លឺ ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពី
ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
គមនាគមន៍ និងព័ត៌មាន (ICT) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ បានបញ្ជាក់ថា រយៈពេលចុងក្រោយនេះ មានការពិភាក្សា
ការសួរ
ដេញដោល និងការធ្វើប្រតិកម្មជាច្រើន ជុំវិញសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធ
បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រហូតនាំដល់ការបញ្ចេញការព្រួយបារម្ភពាក់ព័ន្ធ
នឹងការ
គំរាមកំហែងចំពោះសេរីភាពក្នុងការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណេត។
ការបង្ហាញពីក្តីព្រួយ
បារម្ភខាងលើត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍យល់ឃើញថា
វាបានដើរផ្ទុយ
ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមធ្វើយ៉ាងណា
ឲ្យវិស័យបច្ចេក
វិទ្យា នៅកម្ពុជាមានភាពរីកចំរើន។នៅក្នុងសេចក្តីបំភ្លឺដដែល
បានបញ្ជាក់ថាការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺមានការសហការពីប្រទេសមួយចំនួនក្នុងតំបន់តួយ៉ាងប្រទេសថៃ
ឥណ្ឌូណេស៊ី
ហ្វីលីពីន អូស្រា្តលី និងណូវេលហ្សេឡង់។ សិក្ខាសាលាមួយត្រូវបានរៀបចំ
ឡើងជាលក្ខណៈអន្តរក្រសួង ក្រោមប្រធានបទ «ការយល់ដឹងអំពីការតាក់តែងច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា»។
យ៉ាងណាក៏ដោយ ដំណើរការព្រាងច្បាប់នេះ
ទើបតែបានចងក្រងឡើងដោយប្រមូលឯកសារពាក់ព័ន្ធនានា ដាក់បញ្ចូលគ្នា និងបានធ្វើការពិភាក្សាខ្លះៗ
ក្នុងកំរិតការងារបច្ចេកទេសតែប៉ុណ្ណោះ។
ក្រោយមកសេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានទុកមួយអន្លើសិន
ដោយសាររាជរដ្ឋាភិបាលបានប្រមូលផ្តុំកិច្ចប្រឹងប្រែងដើម្បីពិនិត្យច្បាប់
ឯកសារគតិយុត្តិ ក៏ដូចជាជាប់ដោះស្រាយការងារនានាដែលមានលក្ខណៈបន្ទាន់
និងអាទិភាពជាង។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមើលឃើញថា
ឧក្រិដ្ឋកម្ម និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមានច្រើនប្រភេទហើយពាក់ព័ន្ធនឹងសមត្ថកិច្ចជាច្រើន
រាប់ពីការភ្ជាប់ដោយខុសច្បាប់ទៅកាន់ប្រព័ន្ធកុំព្យូទ័រអ្នកដ៏ទៃ ការជ្រៀតជ្រែកទិន្នន័យ-ប្រព័ន្ធការផលិត
ចែកចាយរូបភាពអាសអាភាសកុមារ ការឆបោក ការក្លែងបន្លំតាមរយៈកុំព្យូទ័រ
ដ៏ដូចជាបទល្មើសផ្សេងទៀតដែលប៉ះពាល់ដល់ឯករាជ្យ អធិបតេយ្យភាព
សន្តិសុខជាតិ។ល។ ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយខ្លឹមសារដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិ
រាប់ទាំងការញុះញង់ឲ្យមានការប្រកាន់ពូជសាសន៍ ជំនឿសាសនា ឬការមួលបង្កាច់
បរិហាកេរ្តិ៍ និងការជេរប្រមាថជាដើម ក៏នឹងត្រូវបានរាប់បញ្ចូលក្នុងចំណោមបទល្មើសនានាដែរ។
ជាការគួរឲ្យសោកស្តាយដែលថាក្នុងខណៈដែលសេចក្តីព្រាងច្បាប់នេះមិនទាន់ទាំងបាន
ឈានដល់ចំណាក់កាលនៃការបើកឲ្យមានការពិគ្រោះយោបល់ផង
ស្រាប់តែមានមតិមួយចំនួនចោទប្រកាន់រាជរដ្ឋាភិបាលថា មានបំណងត្រួតត្រាប្រព័ន្ធអ៊ីនធឺណេតក្នុងស្រុក
និងបំបិទគ្រប់ការរិះគន់ទាំងអស់តាមរយៈអ៊ីនធឺណេត។ ក្រសួងប្រៃសណីយ៍
បន្ថែមទៀតថាតាំងពីអាណត្តិមុនៗមកម្ល៉េះ រាជរដ្ឋាភិបាលតែងបានប្រកាន់គោលនយោបាយជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាន ឲ្យមានលក្ខណៈទំនើប និងប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាអន្តរជាតិ
មានថ្លៃប្រកួតប្រជែង និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស ដែលប្រជាជនទូទៅអាចប្រើប្រាស់បាន
និងទទួលបានផលប្រយោជន៍គ្រប់ៗគ្នាពីសេវានេះ។
ការរីកចំរើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នៃវិស័យបច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មាននៅកម្ពុជា មិនមែនជាការចៃដន្យនោះទេ។ សព្វថ្ងៃនេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣
ក្នុងចំណោមប្រទេសអាស៊ានលើអត្រានៃអ្នកជាវស៊ីមកាត (Sim Card)
ទូរស័ព្ទចល័ត (139%) ឯចំនួនអ្នកប្រើប្រាស់អ៊ីនធឺណេតបានហក់ពី ៣២០.០០
នាក់ក្នុងឆ្នាំ២០១០ មកដល់ ៥.០៧៤.៦០០ នាក់ក្នុងខែកុម្ភៈ ឆ្នាំ២០១៥ គឺកើនឡើងដល់ទៅជិត
១៦ដង។ បច្ចេកវិទ្យាថ្មីមាន 4G ជាដើម កំពុងត្រូវបានបញ្ចូលក្នុងទីផ្សារ
ហើយបន្ថែមពីលើបណ្តាញខ្សែកាប្លិ៍អុបទិច ដែលមានប្រវែងជាង ២ម៉ឺន
គីឡូម៉ែត្រ ក្នុងទូទាំងប្រទេស កម្ពុជានឹងត្រូវតភ្ជាប់ដោយខ្សែកាប្លិ៍នៅបាតសមុទ្រដែលនឹងអនុញ្ញាតឲ្យសេវាអ៊ីនធឺណេតរឹតតែលឿន
និងរឹតតែខ្លាំងថែមទៀត។ នេះគឺដោយសារនយោបាយជំរុញលើកទឹកចិត្តអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងរបស់ក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ និយាយដោយឡែក ដែលទើបបានអនុមតិកាលពីឆ្នាំ២០១៤ថ្មីនេះ នូវផែនការមេស្តីពីបច្ចេកវិទ្យាគមនាគមន៍
និងព័ត៌មានរបស់កម្ពុជាឆ្នាំ២០២០ ដែលមានអាទិភាពសំខាន់ក្នុងការជំរុញសេវាអេឡិចត្រូនិក
(ឬអ៊ី-សេវា-e-service) មានដូចជា អ៊ី-រដ្ឋាភិបាល,
អ៊ី-ពាណិជ្ជកម្ម, អ៊ី-អប់រំ, និងអ៊ី-ទេសចរណ៍។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យល់ថាវាជាការឆាប់ពេកក្នុងការជជែកដេញដោល
និងវិនិច្ឆ័យលើសេចក្តីព្រាងមួយដែលស្ថិតក្នុងដំណាក់កាលនៃការផ្គុំឯកសារបញ្ចូលគ្នានៅឡើយ
ប្រៀបបាននឹងការភ្លក់សម្លមួយដែលមិនទាន់ទាំងបង់គ្រឿងក្រៅនៅឡើយផង។
ការវិនិច្ឆ័យតាមរបៀបនេះ ជាការផ្ទុយស្រឡះទៅនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកមធ្យោបាយរបស់ប្រជាពលរដ្ឋក្នុងការទទួល
និងការចែករំលែកព័ត៌មាន ចំណេះដឹង និងទស្សនៈ៕
អត្ថបទ៖ មៀច សុភាព