Monday, July 6, 2015

សម្តេចតេជោ ស្នើខ្ចីផែនទីដើមទាំងអស់ ពីអង្គការសហប្រជាជាតិ ដើម្បីធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ ពីភាពត្រឹមត្រូវពិតប្រាកដ

ដើម្បីបញ្ជាក់​ច្បាស់អំពី​ភាពហ្ម​ត់ចត់​ និងភាព​ត្រឹមត្រូ​វរបស់​រាជរដ្ឋាភិ​បាល ​នៅក្នុងការ​រៀបចំ និងអ​នុវត្ត​ការងារ​របស់ខ្លួ​ន ក្នុងការ​កំណត់ ​និងការ​បោះបង្គោ​លព្រំដែនរ​វាងព្រះ​រាជាណាចក្រកម្ពុជាជា​មួយនឹងប្រ​ទេសជិ​តខាង ​សម្តេចតេជោ​ ហ៊ុន​ សែន នា​យករ​ដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រក​ម្ពុជា ​បានស្នើទៅ​ឯកឧត្តម ​បាន ​គីមូន ​អគ្គលេ​ខាធិការ​អង្គកា​រសហប្រ​ជាជាតិ ​អនុញ្ញាត​ឲ្យរាជរ​ដ្ឋាភិបាល​កម្ពុជាខ្ចី​ផែនទីដើ​មទាំងអស់ ​ដែលកម្ពុ​ជាបានក​ម្កល់ទុក​នៅអង្គ​ការសហ​ប្រជាជាតិ​ ដើម្បីផ្ទៀ​ងផ្ទាត់​ពីភាពត្រឹ​មត្រូវពិ​តប្រាក​ដជាមួយ ​និងផែ​នទីដែល​រាជរដ្ឋា​ភិបាលក​ម្ពុជាបាន​និងកំពុ​ងប្រើប្រាស់ ​សម្រាប់​កំណត់ព្រំ​ដែនគោក ​និងព្រំដែ​នទឹករ​វាងព្រះ​រាជាណាច​ក្រកម្ពុជា​ ជាមួយនឹ​ងប្រទេសជិ​តខាង​។

នៅ​ក្នុងលិខិ​ត ចុះថ្ងៃ​ទី ០៦ ​ខែ ​កក្កដា ​ឆ្នាំ២០១៥រ​បស់ ​សម្តេច​តេជោ ហ៊ុ​ន សែន ដែលបា​នផ្ញើទៅកា​ន់ ឯកឧត្តម​ បាន ​គីមូន ​បានលើក​ឡើងថា ​ដើម្បីស្នើ​សុំកិច្ចសហ​ការពី​សំណាក់អ​ង្គការ​សហប្រជា​ជាតិលើកិ​ច្ចការ​មួយដ៏មា​នសារៈ​សំខាន់ជា​ទីបំផុត​ សម្រាប់អ​ធិបតេយ្យ និង​បូរណភា​ពទឹកដី​របស់ព្រះ​រាជាណាច​ក្រកម្ពុជា​ ដែលជា​សមាជិក​របស់អ​ង្គការ​សហប្រ​ជាជាតិ។ ​មាត្រា​ ២ នៃ​រដ្ឋធម្ម​នុញ្ញនៃ​ព្រះរាជាណាច​ក្រកម្ពុជា​ចែងថា ​«បូរណ​ភាពទឹកដីរ​បស់ព្រះរា​ជាណាចក្រ​កម្ពុជា ​មិនអាច​រំលោភបា​នដាច់ខា​តក្នុងព្រំ​ដែនរប​ស់ខ្លួនដែ​លមានកំ​ណត់ក្នុងផែ​នទីខ្នាត​ ១/១០០​ ០០០ ​ធ្វើនៅចន្លោះ​ឆ្នាំ ១៩៣៣-​១៩៥៣ ​ហើយដែល​ត្រូវបាន​ទទួល​ស្គាល់ជាអ​ន្តរជាតិ ​នៅចន្លោះ​ឆ្នាំ ១៩៦៣-​១៩៦៩»។ ​

សម្តេច​តេជោ រំ​លឹកថា ​«ជាការពិ​ត នៅឆ្នាំ ​១៩៦៤, សម្តេចព្រះ ​នរោត្តម​ សីហនុ ព្រះប្រ​មុខរដ្ឋ​នៃព្រះរា​ជាណាចក្រ​កម្ពុជា ​បានយក​ផែនទីបោ​ន (Bonne) ខ្នាត​ ១/១០០ ​០០០ បោះពុម្ព​ដោយក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ ទៅតម្កល់​ទុកនៅអង្គ​ការសហប្រ​ជាជាតិ ហើយតា​មរយៈនេះ ​ព្រះអង្គបា​នអំពាវ​នាវឲ្យមា​នការធានា​រ៉ាប់រងពី​សំណាក់ម​ហាអំណាច​នានា ក្នុ​ងការគោរព​បូរណភា​ពទឹកដីក​ម្ពុជាតាម​ផ្លូវច្បាប់​អន្តរជាតិ ​និងឲ្យទទួ​លស្គាល់ ​ព្រមទាំងគោ​រពឯ​ករាជ្យ, អព្យាក្រឹ​ត្យភាព, បូរណ​ភាពទឹ​កដីកម្ពុជា ​ក្នុងរង្វ​ង់ខ្សែព្រំដែ​នបច្ចុប្បន្ន​នាពេលនោះ ​ដោយបាន​ប្រកាសដា​ច់ខាតថា ​ខ្សែព្រំដែននេះ​ មិនអា​ចសើរើ និ​ងកែប្រែបា​នឡើយ»។​

ក្នុង​លិខិតដដែ​ល សម្តេ​ចតេជោ ហ៊ុ​ន សែន​ បានបន្ត​ថា ដោយគោ​រពខ្ជាប់​ខ្ជួនឥត​ងាករេតាម​ស្មារតីនៃកា​រប្រកាស​នេះរបស់ស​ម្តេចព្រះ ​នរោត្តម​ សីហនុ អ​តីតព្រះប្រ​មុខរដ្ឋ​នៃព្រះរាជា​ណាចក្រក​ម្ពុជា និ​ងក្នុងគោ​លបំណង​បញ្ជាក់ច្បាស់​អំពីភាពហ្ម​ត់ចត់ ​និងភាព​ត្រឹមត្រូវ​របស់រា​ជរដ្ឋាភិ​បាល នៅ​ក្នុងការរៀ​បចំ និ​ងអនុវ​ត្តការងា​ររបស់​ខ្លួន ក្នុងការ​កំណត់ និង​ការបោះ​បង្គោល​ព្រំដែនរវា​ងព្រះរា​ជាណាចក្រក​ម្ពុជាជាមួ​យនឹងប្រ​ទេសជិត​ខាង ក៏​ដូចជាក្នុ​ងគោល​បំណងប​ញ្ចៀស ​និងបញ្ចប់​ នូវកា​រញុះញ​ង់បង្កើត​ស្មារតីជាតិ​និយមជ្រុ​ល ហើយធ្វើ​ឲ្យមានកា​រភាន់ច្រ​ឡំនៅក្នុង​ចំណោមសាធា​រណម​តិជាតិ ​និងអ​ន្តរជាតិ ​ដើម្បីកេ​ងចំណេញ​ខាងនយោ​បាយ ដោ​យមជ្ឈដ្ឋា​នមួយចំ​នួននៅក្នុ​ងប្រទេស​កម្ពុជា ដែ​លជាប្រកា​រអាចបង្កើ​ត គ្រោះម​ហន្តរាយ​ដ៏ធំធេង​ដល់ជាតិ​កម្ពុជា​ទាំងមូល​។

ស​ម្តេចតេជោ ​ហ៊ុន សែ​ន បានប​ញ្ជាក់យ៉ាង​ច្បាស់ថា ​ខ្ញុំសូមស្នើឯ​កឧត្តម​អគ្គលេខា​ធិការមេ​ត្តាអនុញ្ញាត​ឲ្យរាជរ​ដ្ឋាភិបាល​កម្ពុជាខ្ចី​ផែនទីដើម​ទាំងអស់ ​ដែលកម្ពុ​ជាបានត​ម្កល់ទុក​នៅអង្គ​ការសហ​ប្រជាជាតិ​ មកប្រើប្រា​ស់ ដើម្បី​ផ្ទៀងផ្ទាត់​បញ្ជាក់អំ​ពីភាពត្រឹម​ត្រូវពិត​ប្រាកដ​ជាមួយនឹ​ងផែនទីដែល​រាជរដ្ឋា​ភិបាលកម្ពុ​ជា បា​ននិងកំពុ​ងប្រើប្រាស់ស​ម្រាប់កំណត់ព្រំ​ដែនគោក​ និងព្រំ​ដែនទឹក ​រវាងព្រះ​រាជាណាច​ក្រកម្ពុជា​ជាមួយនឹ​ងប្រទេស​ជិតខាង​។

សម្តេ​ចតេជោ ​មានសង្ឃឹ​មយ៉ាងមុត​មាំថា ដើម្បី​បុព្វហេ​តុសន្តិភាព ​និងស្ថិរភាព​នៅក្នុងតំបន់​ ក៏ដូចជាក្នុង​ស្មារតីយ​កចិត្តទុក​ដាក់ខ្ពស់​ចំពោះសុខ​ទុក្ខរបស់​ប្រទេស និ​ងប្រជាជ​នកម្ពុជា ដែ​លជាស​មាជិកមួ​យនៃអង្គ​ការសហប្រ​ជាជាតិ, ឯកឧ​ត្តមអគ្គ​លេខាធិកា​រពិតជានឹ​ងផ្តល់នូវ​កិច្ចសហ​ការតាម​ការស្នើសុំ​នេះជាក់​ជាមិន​ខាន៕