យោងតាមលិខិតរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កិច្ចការបោះបង្គោលព្រំដែន រដ្ឋសភាបានសម្រេចអនុម័តប្រគល់ជូនរាជរដ្ឋាភិបាល បង្គើតគណៈកម្មាធិការជាតិព្រំដែន ដើម្បីឲ្យទទួលខុសត្រូវលើកិច្ចការនេះរួចហើយ។
ដូច្នេះចំពោះសំណូមពរ ររបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលស្នើសុំរាជរដ្ឋាភិបាលផ្អាកការបោះបង្គោលព្រំដែន ជាមួយវៀតណាមរហូតដល់ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៨ តាមរយៈរដ្ឋសភាជាតិនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ពុំចុះហត្ថលេខាតាមសំណូមពរនេះនោះទេ៕
អត្ថបទ៖ ច័ន្ទ ទេវី