Tuesday, September 15, 2015

បទអត្ថា​ធិប្បាយ ​អត្តបទដោ​យ៖ឧត្តមសក្តិ​,តើលោកប្រ៊ែដ​អាដាមពិត​ជាមិនស្គាល់​ ហ៊ុនសែន​ ឬយ៉ាង​ណា?

ភាពគគ្លើនមិនស្គាល់ខុសត្រូវមិនមែនទើបតែជាលើកទីមួយនោះទេដែលលោកប្រ៊ែដអាដាមតែងតែចេញមកវាយប្រហា​មក​លើ​ប្របុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងណាស់ កាលពី ពេលកន្លងទៅនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់មាន​ប្រសាសន៍​ ប្រាប់​ទៅ​អតីត​ឯកអគ្គ រាជទូត​សហរដ្ឋអាមេរិកផុត​អាណត្តិដែល​លោក​បាន​ជួប​ថាលោក​អាច​ធ្វើ​ជា​គ្រូបង្រៀន​ប្រធានា ធិបតី​សហរដ្ឋអាមេរិកនិង​នាយក​រដ្ឋមន្ត្រី​​នៃ​ប្រទេស​ផ្សេងៗទៀត​​អំពី "ការ​ផ្លាស់ប្ដូរ"។
ប៉ុន្តែអ្វីដែលចម្លែកនោះមន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោកប្រ៊ែដ អាដាម បែរជាចេញមកអះអាង​ថា  ​នាយករដ្ឋមន្ត្រី ហ៊ុនសែន មិន​មែន​ជា​សាស្ត្រាចារ្យ​នៃ​ការ​ផ្លាស់ប្ដូរ​​នោះ​ទេ។
តើ​សម្ដេច​នាយករដ្ឋមន្ត្រីហ៊ុនសែន អាច​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ជា​សាស្ត្រាចារ្យ​គំរូ​សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ផ្សេង​ៗទៀត​នៅ​លើ​ពិភព​លោក​បាន​ទេ? ចុះហេតុដូចម្តេចបានជាលោកប្រ៊ែដអាដាមហ៊ានចេញមកអះអាង​ថា  សម្ដេច​នាយករដ្ឋមន្ត្រីហ៊ុនសែនមិន​មែន​ជា​សាស្ត្រាចារ្យ​នៃ​ការ​ផ្លាស់ប្ដូរ​​នោះ​ទៅវិញ។
ទោះបីជាមានការអះអាងក្រោមហេតុផលផ្សេងៗយ៉ាងណាក៏ដោយក៏អ្នកតាម​ដានព្រឹត្តិការ​ណ៍ប្រវត្តិសាស្រ្តជាតិនិងអន្តជាតិអំពីកម្ពុជាបានមើញឃើញយ៉ាងច្បាស់ថា: ក្នុង​រយៈពេល​៣០​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនការ​ផ្លាស់ប្តូរ​ពិតជា​កើតមានរួចហើយ​លោកពិតជាសក្តិសមជាសាស្ត្រា​ចារ​នៃ​ការ​ផ្លាស់ប្ដូរយ៉ាងប្រាកដព្រោះ៖ សក្ខីភាពនៃ​ប្រវត្តិសាស្រ្ត​ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថាសម្ដេចតេជោ៖
-            ជាអ្នកដែលបានផ្លាស់ប្តូរ បញ្ចប់របបប្រល័យពូជសាសន៍និងសង្គ្រោះ​ជីវិត​មនុស្ស​ចាប់​ពី​ថ្ងៃ​ទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៧ មករា ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះ​ធ្វើ​ទារុណកម្មកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ និងបានបន្សល់ទុកនូវវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ​ដែលមានផ្នែកជាច្រើនមកដល់បច្ចុប្បន្ននេះ។
-            ជាអ្នកដែលបានផ្លាស់ប្តូរបង្កើតអោយមានការចាប់ផ្ដើមកិច្ចប្រឹងប្រែងចរចា​សន្តិភាព ​​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំងនាចុង ឆ្នាំ១៩៨៧ ក្រោមរបបរដ្ឋកម្ពុជាដោយ​បាន​បញ្ចប់​ក្នុងរយៈ ពេលបួនឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុង​ការ​ផ្សះផ្សាដើម្បី​សន្តិភាព។
-            ជាអ្នកផ្លាស់ប្តូរ បង្កើតអោយមានថ្ងៃកំណើតទី២នៃរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញា​ឆ្នាំ១៩៩៣ ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ឆ្លងកាត់ការ​​​បោះឆ្នោតសកលចំនួន៤លើក​មកហើយ គឺ​នៅ​​ឆ្នាំ ១៩៩៨, ២០០៣, ២០០៨ និងចុងក្រោយនេះ នៅថ្ងៃទី២៨ កក្កដា ២០១៣​។ តាម​រយៈ​ការបោះឆ្នោតជាច្រើនលើកមកនេះដោយ​​រួមទាំងការបោះឆ្នោតដែលរៀបចំដោយ អ.​ស.​ប នា​ឆ្នាំ១៩៩៣ ផងនោះកម្ពុជា​បាន​ក្រេប​ជញ្ជក់​លទ្ធិប្រជាធិបតេយ្យដែលប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​បានសម្ដែងឆន្ទៈដោយ​បាន​ធ្វើ​សេច​ក្ដី​សម្រេច​ជ្រើសតំ​ណាង​របស់​ខ្លួន​ ដើម្បី​ដឹក​នាំ​ប្រទេស​តាម​រយៈ​រដ្ឋសភានិងរាជរដ្ឋាភិបាល។
-            ជាអ្នកផ្លាស់ប្តូរពីការបញ្ចប់សង្គ្រាមផ្ទៃក្នុងមកសុខសន្តិភាពដូចបច្ចុប្បន្ននេះដោយ​សារ នយោបាយបង្រួបបង្រួមជាតិនិងនយោបាយឈ្នះឈ្នះរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនដែល បានចប់ជាស្ថាពរនៅចុង ឆ្នាំ១៩៩៨ ។
-            ជាអ្នកផ្លាស់ប្តូរឈានពីបែកបាក់ជាតិមកផ្សះផ្សាបង្រួបបង្រួមជាតិពីសង្រ្គាមមក​សន្តិភាព​ពីឯកបក្សមកពហុបក្ស ពីគូសត្រូវប្រដាប់អាវុធមកជាដៃគូនយោបាយពី​ប្រជាធិបតេយ្យ សម្រុះសម្រួលមកជាប្រជាធិបតេយ្យអាចតតាំងគ្នាបាន ។ល។
-            ជាអ្នកផ្លាស់ប្តូរក្នុងការ​ជួយ​អោយ​កម្ពុជាចេញពីភាពឯកកោត្រឡប់​ចូល​ទៅ​ក្នុង​ឆាក​អន្តរជាតិ​វិញក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជា​សមាជិក​សមាគម​ប្រជា ជាតិ​អាស៊ីអាគ្នេយ៍ (ASEAN)និង​បាន​បង្ក​លក្ខណៈ​អោយ​វិនិយោគិន​បរទេស​ជា​ច្រើន​ចូល​មក​កម្ពុជា ។ល។
-            ជាអ្នកផ្លាស់ប្តូររយៈពេល៣០ឆ្នាំ ​កន្លងមកនេះ​ កម្ពុជាបាន​ឆ្លងកាត់​ពីតំណាក់​កាល ប្រទេស​មួយ​ស្ងាត់​ជ្រងំ​​​មាន​តែ​​បាត​ដៃទទេ​ រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ទទួល​បាន​នូវ​ទំនុក ទុកចិត្ដពីបណ្ដាប្រទេសអ្នក​ផ្ដល់​ជំនួយ​ អ្នក​វិនិ​យោគទុនសហគ្រាសក្រុមហ៊ុនធំៗនានា ទាំងក្នុង ស្រុក-ក្រៅស្រុក បាន​នាំ​គ្នា​ចូល​មករក​ស៊ីយ៉ាង​គគ្រឹកគគ្រេង។ ផលិត​ផល​ក្នុង​ស្រុក​បាន​កើន​យ៉ាង​សន្ធឹក​សន្ធាប់ ផលិត​ផល​នាំ​ចេញ​ក៏​បាន​កើន​ជា​លំដាប់ ​កម្ពុជា​ត្រូវបាន​អន្ដរជាតិ​វាយតម្លៃ ថាមានកំណើនសេ​ដ្ឋកិច្ចខ្ពស់​។
ទាំងនេះជាការប្តេជ្ញាចិត្តយ៉ាងម៉ឺង​ម៉ាត់របស់សម្តេចតេជោសែនក្នុងការ​ទប់ស្កាត់​ឲ្យបាន​ទោះ​ក្នុងតម្លៃប៉ុនណាក៏ដោយ គឺមិនបណ្តែតបណ្តោយឲ្យកម្ពុជា​ធ្លាក់ចូលក្នុងភ្នក់ភ្លើង​សង្រ្គាមជាថ្មី​ដាច់​ខាត ហើយកម្ពុជាត្រូវការការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរឡើងលើគ្រប់វិស័យ។ តាមរយៈ​អំណាចស្របច្បាប់របស់រាជរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានកាតព្វកិច្ចត្រូវបំពេញ​ឲ្យ​មាន​​ប្រសិទ្ធភាពដើម្បីសន្តិភាពសន្តិសុខជាតិការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ​មាន​សណ្តាប់ធ្នាប់ សម្រាប់សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជាជនកម្ពុជា។
នេះមិនមែនជា​រឿង​សាមញ្ញដែល​អ្នកដឹកនាំទូទៅនៅលើលោកអាចធ្វើបាននោះ​ទេ។​​​ ហើយ​ក៏សមល្មមអោយ លោក ប្រ៊ែដ អាដាម បើកបេះដូងទទួលយកការពិតហើយខិតខំស្វែងយល់ឱ្យ​កាន់​តែច្បាស់អំពីកត្តាប្រវត្តិសាស្ត្រកម្ពុជាពិសេសអំពីប្រវត្តិនិងសមទ្ធល​ជាស្នាដៃរបស់ សម្តេច​នាយករដ្ឋមន្ត្រីហ៊ុនសែន។ ជៀសវាង​ការឆ្លើយតបប្រតិកម្មឬវាយ​ប្រហារដោយភាពងងិតងងល់ ល្ងីង្លើមិនដឹងខ្យល់ ប្រៀបបាននឹងមនុស្សអវិជ្ជាគ្មានការអប់រំ។