Tuesday, September 15, 2015

ឯកឧត្តម​​ឧបនាយករ​​ដ្ឋមន្ត្រី ​សុខ​ អាន ​ជួបជា​​មួយឯក​​ឧត្តម ​David Scheffer ដើម្បី​ពង្រឹ​ងកិច្ច​សហ​ការ​បន្ថែមពាក់​​ព័ន្ធ នឹង​សាលា​ក្តីខ្មែ​រក្រហម

នៅរសៀល​ថ្ងៃទី ១៤ ​ខែ កញ្ញា ឆ្នាំ ២០១៥ នៅវិមាន​មិត្តភាព ទីស្តីការគណៈ​រដ្ឋមន្រ្តី ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងារ​​កម្ពុជា នៃអង្គជំនុំជំរះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា បាន​អនុញ្ញាត្តឲ្យឯក​ឧត្តម David Scheffer អ្នកជំនាញ​ការពិសេស​នៃអង្គការសហ​ប្រជា​ជាតិ​ទទួល​បន្ទុកការងារ​សាលាក្តីខ្មែរ​ក្រហម​ចូលជួប​ពិភាក្សាកា​រងារ។

ការពិភា​ក្សាបានផ្តោត​សំខាន់លើ​ចំណុច៣ ទី១.ភាគីទាំងពីរ គឺកម្ពុជា និងអង្គការស​ហប្រជាជាតិ បានស្វាគមន៍កា​រមកដល់របស់​ចៅក្រមថ្មី លោក Michael BOUHLANDER គាត់ត្រូវបានតែងតាំង​ជាចៅក្រម​ស៊ើបអង្កេតថ្មី​នៅអង្គជំនុំជំរះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា ដែលបានមកដល់​កម្ពុជានៅ​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥។

ទី២.ភាគីទាំង​ពីរ គឺខាងរាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន ជាតំ​ណាង និងអង្គការ​សហប្រជា​ជាតិ ដែលមាន ឯកឧត្តម David Scheffer បានពិភាក្សាប្រ​កបដោយលក្ខណៈ​ស្ថាបនា ស្តីពីបញ្ហា​ផ្សេងៗនា​ពេលប​ច្ចុប្បន្ននេះ​និងភាពប្រឈម​របស់តុលា​ការ ដែលតុលាការខ្មែរ​ក្រហមកំពុង​ជួបភាព​ប្រឈមមួ​យចំនួន នៅក្នុងនោះរាប់​បញ្ជូលទាំង​ថវិកាសំរាប់​ឆ្នាំ២០១៦ផងដែរ។

ទី៣.គឺថាភាគីទាំង​ពីរបានកត់សំគាល់​នូវប្រតិបត្តិការ​ពេញលេញ​តែម្តង របស់អង្គ​ជំនុំជំរះវិសាមញ្ញ​ក្នុងតុលាការ​កម្ពុជា។ គួរបញ្ជា​ក់ថា អង្គជំនុំជំ​រះវិសាមញ្ញក្នុ​ងតុលាកា​រកម្ពុជា គឺមា​នការចូលរួម​ពីមហាជនយ៉ាង​ច្រើនកុះករ ដោយ​ក្នុងនោះមាន​ប្រមាណជា​៤០០នាក់ក្នុង​មួយ​ថ្ងៃ ហើយ​ដំណើរការរបស់​សាលាក្តី គឺបាន​ប្រព្រឹត្ត​ទៅដោយប្រ​ក្រតី៕