Tuesday, September 15, 2015

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អនុញ្ញាត​​ឱ្យឯកឧ​ត្តម Dherar ​Nazer ឯកអគ្គរដ្ឋទូត​គុ​យវ៉េត ​ចូល​ជួប​ សំដែង​ការ​គួរ​សមនិង​ជំរាប​លា​

នៅក្នុងជំនួប​សម្តែងការ​គួរសមនិងជំរាប​លាឯកឧត្តម Dherar Nazer Al-Tuwaijri បានពាំនាំ​ការផ្តាំ​ផ្ញើ​សួរសុកទុក្ខពីនាយក រដ្ឋមន្រ្តីគូវ៉េត ចំពោះសម្តេច តេជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី ។
ឯកឧត្តម​អគ្គរដ្ឋទូត​ បានមានប្រសា​សន៏ថា ​ឯកឧត្តម ​និងចាក​ចេញ​ពីកម្ពុជានៅពេល​ឆាប់ខាងមុខនេះ ប៉ុន្តែ​ឯកឧត្តម​និង​នាំទៅ​ជាមួយ​នូវការចង​ចាំល្អៗពីប្រទេស​កម្ពុជា។​
នៅក្នុងជំ​នួបនេះ ឯកឧត្តមបាន​ជំរាប​ជូនសម្តេចតេ​ជោនាយក​រដ្ឋមន្រ្តីថា ការដែល​ឯកឧត្តមមក​ដល់​កម្ពុជា​​​បំពេញបេសកកម្មការ​ទូត​គឺមានទិសដៅចំនួន២ ទី១‑ គឺតភ្ជាប់​ទំនាក់​​ទំនងរវាង​ប្រទេសទាំងពីរ និង ទី២‑ លើកស្ទួយនិង​ពង្រីកទំនាក់ទំ​នងរ​វាង​ប្រទេស ទាំងពីរ ។ ឯកឧត្តមមាន​ប្រសាសន៏​ថារ​យៈ​ពេល៤ឆ្នាំមកនេះ ឯកឧត្តម​​បានទទួល​ជោគជ័យយ៉ាង​ខ្លាំងនៅក្នុង​បេស​ក​កម្មការទូត​​នៅកម្ពុជា នេះ​សោ​ត​​ក៏ដោយសារមាន​ការជួយ​គាំទ្ររបស់រាជ​រដ្ឋាភិបាល​កម្ពុជា ។ ជាមួយនេះ​ឯកឧត្តមបានគោរព​ថ្លែងអំណរ គុណចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង មន្រ្តីរាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​បាន​ផ្តល់កិច្ចសហការយ៉ាងល្អ  ។ ឯកឧត្តម​អគ្គរ​ដ្ឋទូតបានបន្តថាក្នុង​រយៈពេល ៤ ឆ្នាំមកនេះ​លោកបាន​សង្កេតឃើញ​ថាកម្ពុជា​មាន​ការរីក ចំរើនយ៉ាងខ្លាំង  ​។
ជាការឆ្លើយ​តបសម្តេចតេ​ជោ ​ហ៊ុន សែន បានថ្លែងអំណរ​គុណចំពោះ​ការផ្តាំផ្ញើរសួរ​សុខទុក្ខពីនា យករដ្ឋ មន្រ្តីគុយវ៉េត ហើយក៏បាន​អរគុណចំពោះពាក្យ​ពេជ្រដ៏​ល្អរបស់លោក​ឯកអគ្គរដ្ឋ​ទូត ។ សម្តេច​តេជោ បានមាន​ប្រសាសន៍ថា ប្រទេស​យើងទាំងពីរ​បានចុះហត្ថលេខា​លើអនុស្សារណៈ និងកិច្ច​សន្យាកន្លង មក ហើយយើង​កំពុងអនុវត្តអ្វី​ដែលបានចុះហត្ថលេខា​ហើយ ក៏ប៉ុន្តែ ទោះយ៉ាង​ណាក៏​ដោយ​យើងនៅ​មាន សក្តានុព​លលើស​ពីនេះទៀត​ដែលយើងអាច​សហការគ្នា​បាន ក្នុង​ន័យនេះ ​សម្តេច បានថ្លែង អំណរគុណចំពោះលោក​ទូតដែលបានខិតខំធ្វើឲ្យផ្លែផ្កាល្អ ហើយបាន​ស្នើឲ្យ​បានការ​ខិតខំស្វែង​រកកិច្ច​សហការថ្មីៗទៀ​តពិ​សេសនៅ​ពេល​ដែលទូតថ្មីមកដល់​កម្ពុជា ៕