
Friday, July 4, 2014
Thursday, July 3, 2014
Tuesday, July 1, 2014
មេចលនាក្រុមអាវលឿងថៃ ដែលអុកឡុកតំបន់ព្រំដែនប្រាសាទព្រះវិហារត្រូវបានដោះលែងចេញពីពន្ធនាគារ
![]() |
| ទណ្ឌិត វីរ៉ាក់ ស៊ូមខ្វាមឃីត |
លោកវីរៈ ស៊ុមខ្វាមឃីត មេចលនាដឹកនាំក្រុមអាវលឿងថៃ ដែលបានជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៣ឆ្នាំមកនោះ ពីបទ លបចូលក្នុងទឹកដីប្រទេសកម្ពុជាខុ សច្បាប់ និង ចូលក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទប្រមូលផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ នេះបើតាមការបញ្ជាក់របស់លោកគុយ ប៊ុនសន អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយដឹងថា « ការដោះលែងឲ្យ វីរៈ ស៊ុមខ្វាមឃីត អោយមានសេរីភាពនេះ គឺជាថ្នូរនឹងការដោះលែងពលករខ្មែរ ១៤នាក់ ដែលត្រូវបានអាជ្ញាធរយោធាថៃចាប់ ឃាត់ខ្លួន ក្រោមបទចោទប្រកាន់ក្លែងបន្លំ ឯកសារ ពេលថៃចាប់បញ្ជូនមកកម្ពុជាកាលពី ដើមខែមិថុនាកន្លងទៅ។
ការសម្រេចដោះលែងទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត បានកើតមានឡើង នៅក្នុងជំនួបរវាងសម្តេចតេជោហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងការបរទេស ស្តីទី របស់ថៃ លោក Sihasak Phuangketkeow និងជា តំណាងមេបញ្ជាការកងទ័ពជើងគោកថៃ ប្រាយុទ្ធ ចាន់អូឆា នាវិមានសន្តិភាព ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នេះ ។
លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួបរបស់ សម្តេចតេជោ និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យ វីរៈ ស៊ុម ខ្វាមឃីត មានសេរីភាពឡើងវិញ បន្ទាប់ពីការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងបរទេសថៃ ក៏ដូចរដ្ឋាភិបាលយោធាថៃផងដែរ។ លោក អ៊ាង សុផល្លែត ក៏បានថ្លែងឲ្យដឹងផងដែរថា ទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត នឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី០២ ខែកក្កដា ស្អែកនេះ ជាមួយនឹងគណៈប្រតិភូរបស់ថៃ ។
លោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា លោក វីរះស៊ុមខ្វាមឃីត ត្រូវបានដោះលែង ចេញពីពន្ធនាគារ នៅម៉ោងជិត៦ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ។ លោក គុយ ប៊ុនសន បានបន្តទៀតថា នៅពេលចេញពីពន្ធនាគារនោះ មានមន្រ្តីស្ថានទួតថៃ មួយចំនួនទៅទទួល។
សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១១ បានសម្រេចផ្តន្ទា ទោស លោក វីរៈ ស៊ុមខ្វាមឃីត (Veera Somkwamkid) ឲ្យជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ និងផាក ពិន័យចំនួន ១,៨លានរៀល ចូលថវិការដ្ឋ ពីបទ លបចូលក្នុងទឹកដីប្រទេសកម្ពុជាខុ សច្បាប់ និង ចូលក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទប្រមូលផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់សន្តិសុខជាតិ។ ក្នុងករណីនោះដែរ នាង រ៉ាទ្រី រតនាផៃប៊ូន ដែលជាអ្នករួមដំណើរជាមួយ លោក វីរ៉ាក់ ស៊ុមខ្វាមឃីត ក៏ជាប់ពន្ធនាគារផងដែរ ប៉ុន្តែ មួយរយៈក្រោយមកត្រូវបានដោះលែងវិញ ។
ការចាប់ខ្លួនក្រុមសកម្មជនអាវលឿងថៃ បានកើតមានឡើង កាលពីឆ្នាំ២០១១ ក្នុងអំឡុងគ្រាដែលប្រទេសកម្ពុជា កំពុងមានវិវាទជាមួយថៃ ក្នុងរឿង ជម្លោះព្រំដែន បង្កឡើងដោយការឈ្លានពានពីសំណាក់យោធាឈុតខ្មៅថៃ វ៉ៃលុកទន្រ្ទានរំលោភលើអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តាយព្រំដែន ជាពិសេសតំបន់ប្រាសាទព្រះវិហារ។ ខណៈ នោះ សមត្ថកិច្ចកម្ពុជា ក៏បានឃាត់ក្រុមសកម្មជនអាវលឿង និងសមាជិកសភាគណបក្សរបស់ អាប់ភីស៊ីត វេចាជីវ៉ាក់ មួយចំនួនទៀតផងដែរ តែភ្លាមៗជនទាំងអស់នោះ ត្រូវបានដោះលែងវិញអស់តាមសំណើរដ្ឋាភិបាលថៃ ដែលនៅសល់តែមេក្លោងធំជាងគេ គឺ វីរ៉ាក ស៊ុមខ្វាមឃីតនេះឯង ដែលជាប់ពន្ធនាគាររហូតមកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំមកហើយ។
ការធ្វើលិខិតឆ្លងដែនសម្រាប់ពលករទៅធ្វើការនៅប្រទេសថៃ គឺមិនយកលុយឡើយ និងក្រុមហ៊ុនដែលនាំពលករ ជួយបង់តម្លៃធ្វើប័ណ្ណ ១០ ដុល្លារជំនួសពលករថែមទៀត
នេះ
ជាដំណឹងដ៏មានសារៈសំខាន់បំផុតសម្រាប់ពលករខ្មែរដែលនឹងត្រូវទៅធ្វើការស្របច្បាប់នៅប្រទេសថៃ
គឺការធ្វើលិខិតឆ្លងដែន ដែលថា នឹងតម្រូវអោយបង់ប្រាក់៤ដុល្លារ
ថ្លៃថតរូបនោះ នៅពេលនេះពលករមិនចាំបាច់ចំណាយប្រាក់៤ដុល្លារនោះឡើយ
ពីព្រោះខាងភាគីក្រុមហ៊ុននឹងចេញប្រាក់អោយជំនួស
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយរសៀលថ្ងៃទី១ ខែកក្កដា
ឆ្នាំ២០១៤នេះ។
ការសម្រេចមិនយកកម្រៃថ្លៃធ្វើលិខិតឆ្លងដែនសម្រាប់ពលករខ្មែរ
បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ រវាងក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងក្រុមហ៊ុនជ្រើសរើស ពលករឯកជន
ដើម្បីកាត់បន្ថយចំណាយរបស់ពលករ ដែលរៀបចំបែបបទទៅធ្វើការស្របច្បាប់នៅប្រទេសថៃ។
កិច្ចប្រជុំបានឯកភាពគ្នាថា
ក្រុមហ៊ុនត្រូវទទួលបន្ទុកចំណាយជំនួសពលករ ដូចជា តម្លៃថតរូបសម្រាប់ធ្វើលិខិតឆ្លងដែនចំនួន៤ដុល្លារអាមេរិក
ក្រុមហ៊ុនត្រូវបង់ដោយផ្ទាល់ទៅអោយក្រុមក្រសួងមហាផ្ទៃ ។ ចំពោះ
តម្លៃប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ចំនួន១០ ដុល្លារអាមេរិក
ក្រុមហ៊ុនត្រូវបង់ដោយផ្ទាល់ហ៊ុនមួយមានឈ្មោះថា ហាយ សីលូសិន ហូលឌីង។
ដោយឡែកពលករត្រូវទទួលបន្ទុកក្នុងការបង់តម្លៃទិដ្ឋការការងារចំនួន២០ដុល្លារអាមេរិក
ឱ្យទៅស្ថានទូតថៃប្រចាំកម្ពុជាដោយផ្ទាល់
ដើម្បីបានសិទ្ធិស្របច្បាប់ក្នុងការធ្វើការងារនៅប្រទេសថៃ។
Monday, June 30, 2014
គណៈប្រឹក្សាការងារ ប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំ ស្តីពីការកំណត់ប្រាក់ឈ្នួលថ្មី
នៅព្រឹកថ្ងៃទី
៣០ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រសួងការនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពី លទ្ធផលនៃកិច្ចប្រជមរបស់គណៈប្រឹក្សាការងារអាណ្តិទី៨ លើកទី៩ រវាងរដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង ជាមួយតំណាងថៅកែរោងចក្រ
រួមនិងតំណាងសហជីព ដែលជាលទ្ធផល បានឱ្យដឹងតាមរយៈការពិភាក្សាគ្នាលើការងារដូចខាងក្រោមៈ
១-បានបោះឆ្នោតសម្រេចអនុវត្តប្រា ក់ឈ្នួលថ្មីនៅ
ខែមករា ឆ្នាំ២០១៥
២-ដំណើរការបន្ត
គឺគិតពីខែកក្កដា : ចាប់ផ្តើមស្រាវជ្រាវការតម្លើង ។
ក្នុងនោះ សហជីពសមាជិកLAC សម្របសម្រួលជាមួយសហព័ន្ឋសហជីពទា ំងអស់
អោយមានគោលការណ៏រួម ឯភាគីនិយោជកក៏ធ្វើដូចសហជីពដែរ។ លេខាធិការដ្ឋាន LAC សម្របសម្រួលជាមួយសហជីព
និងក្រសួងទាំង១៤សមាជិកជាLAC ។
នៅខែសីហា
: -ភាគីសហជីពនិងនិយោជកជួបពិភាក្សា ទ្វេរភាគី។
ខែកញ្ញា : -នឹងជួបពិភាក្សាត្រីភាគី
ខែតុលា : -ប្រជុំត្រីភាគីសម្រេចតម្លើងប្ រាក់ឈ្នួល។
៣-ការអនុវត្តប្រាក់ឈ្នួលថ្មី
• ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នឹងអនុវត្តប្រាក់ឈ្នួលថ្មី ។
• ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ នឹងអនុវត្តប្រាក់ឈ្នួលថ្មី ។
សូមអានខ្លឹមសារនៃសេចក្តីថ្លែងការណ៍ទាំងស្រុង
ដូចខាងក្រោមនេះ៖
Subscribe to:
Posts (Atom)














