Friday, June 13, 2014

រាជ​រដ្ឋាភិបាល​កំ​ពុង​ប្រឹង​ប្រែង​យក​ចិត្ត​ទុកដាក់​ជួយដល់​កម្មករដែល​ទើប​ត្រឡប់​មកពី​ប្រទេសថៃ​

ក្រួសួង​ការ​ងារ​ និង​ បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ នៃរាជ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤នេះ បាន​ចេញ​សេចក្តី​ជូន​ដំ​ណឹង​ឱ្យ​ពល​ករខ្មែរទាំង​អស់​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ សូម​​មក​ចុះ​ឈ្មោះ​ដើម្បី​ទទួល​យក​សេវា​ការងារ​ ​ជំ​នាញ​បច្ចេកទេស​ និង​ជំ​នាញ​វិជ្ជា​ជី​វៈ ពី​ក្រសួង​ការ​ងារ​ នៅ​តាម​ទី​កន្លែងគ្រប់​ខេត្ត​ក្រុង​ ដូច​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំ​ណឹង​ ដែល​មាន​ទាំង​ដាក់​លេខ​ទូរស័ព្ទ​សម្រាប់​ទំ​នាក់​ទំ​នងផង​ដែរ។

តាម​រយៈសេចក្តី​ជូន​ដំ​ណឹង​នេះ គឺបាន​បង្ហាញ​អោយ​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ បាន​និង​កំ​ពុង​យក​ចិត្ត​ទុកដាក់​ខ្ពស់បំ​ផុត ក្នុង​ការ​ដោះ​ស្រាយ​ទុកលំ​បាក ជូន​ដល់​ពលករខ្មែរគ្រប់​រូប ដែល​ទើប​នឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ គឺ​មាន​លទ្ធភាពរក​ការងារ​ថ្មី​ធ្វើ​ ដើម្បី​លើកកម្ពស់​ជី​វភាព​រស់​នៅ​ក្នុង​គ្រួសារ  មិន​ដូច​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​បំ​ភ្លើសថា រាជរដ្ឋាភិបាល​បាន​ព្រងើយ​កន្តើយចំ​ពោះ​ពលករនោះ​ទេ។

សូម​អាន​សេចក្តី​ជូន​ដំ​ណឹង​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ដូចខាង​ក្រោម​នេះ៖






Thursday, June 12, 2014

សេចក្តីព្រាង​ ច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្ម​មាត្រា៧៦ និងការ​បង្កើតជំពូកថ្មី​ទាក់ទងនឹង​អង្គការរៀបចំ​ការបោះ​ឆ្មោត


សារលិខិត​​​ គណបក្សសម រង្ស៊ី ថ្វាយ និងជូន សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ ព្រះប្រធានរដ្ឋសភា, សម្តេច​ហ៊ុន សែន នាយករដ្ឋមន្រ្តី


លទ្ធផលនៃសន្និសីទកាសែត ធ្វើឡើង​ដោយ​ ឯកឧ​ត្តម ព្រុំ សុខា តំណាងគណ​បក្ស​ប្រ​ជាជ​នកម្ពុ​ជា ស្តីពីល​ទ្ធផ​លនៃជំ​នួបរ​វាងគ​ណប​ក្ស​ទាំងពី​រ ព្រឹ​កមិ​ញនៅព្រឹទ្ធសភា

គណបក្ស​ប្រជា​ជន​កម្ពុជា​យល់​ព្រម​ដាក់​បញ្ចូល​ គជប ជាស្ថាប័ន​ឯករាជ្យ​ ក្នុង​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ ត្រូវ​ធ្វើ​ឡើង​តាម​ការ​អនុម័ត​សម្លេង​សមាជិករដ្ឋ​សភា ៥០ភាគ​រយបូក​១ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ទាម​​ទារ​​អោយ​ធ្វើ​ឡើង​២ភាគ​៣ ដែល​ធ្លាប់​មាន​វិបត្តិ​ជាប់​គាំ​ង​នយោបាយ​កន្លង​មក​ ដោយ​សាររូប​មន្ត​នេះ។
តំ​ណាង​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត
ដោយ​ឡែក​ ស្តី​ពី​លទ្ធផល​នៃ​ជំ​នួប ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤

ក្នុង​កិច្ច​ប្រជុំ​ចរចា​រវាង​ក្រុមការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្សសង្គ្រោះជាតិ ដែល​មាន​សមាស​ភាព ៣ រូប ម្ខាង រយៈពេល ប្រមាណ​ជាង​១ម៉ោង​ ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃទី​១​២​មិថុនានេះ គឺគណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តល់ពង្រាង​លាយលក្ខណ៍​អក្សរ​ដល់​គណបក្ស​សង្គ្រោះជាតិ ពី​ការ​​​ដាក់​គជប ក្នុងរដ្ឋធម្មនុញ្ញ​។  នេះ​បើ​​តាមការ​បញ្ជាក់​របស់​ឯកឧត្តម  ព្រុំ សុខា តំ​ណាងក្រុម​ចរចាខាង​គណបក្ស​ប្រជាជន​កម្ពុជាដែល​ដឹក​នាំ​ក្រុម​ការងារ​ចូល​ប្រជុំ​កាលពី​ព្រឹក​មិញ។

ឯកឧត្តម ព្រុំ សុខា បានថ្លែងក្នុងសន្និសីទ​កាសែត បន្ទាប់ពីកិច្ចប្រជុំថា គណបក្ស​ប្រជាជន​កម្ពុជា បានឈានមួយជំហ៊ានទៀត ដោយ​​យល់​ព្រមតាម​ការ​ស្នើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​គជប ជា​ស្ថាប័ន​ឯករាជ្យ ហើយ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺបង្កើត​ជំពូក​ថ្មី​១​ទៀត ជំពូកទី១៥ថ្មី ស្តីពី អង្គការ​រៀបចំការ​បោះឆ្នោត​។ឯកឧត្តម ព្រុំ សុខា បាន​លើកឡើងថា ជំពូក ១៥ ថ្មី មាន ២ មាត្រា និយាយពី តួនាទី ភារៈកិច្ច អព្យាក្រឹត្យភាព និង​កំណត់ពីលក្ខណៈសម្បត្តិ ក្នុងការជ្រើស​រើស​ឥស្សរ ជន​ ជា​សមាសភាព ​គជប ប៉ុន្តែ ការរៀបចំគជប ត្រូវរៀបចំ​ដោយ​ច្បាប់​មួយ​ផ្សេង​ទៀត។ឯកឧត្តម​ បាន​ បន្ត​ថា ក្នុងកិច្ចប្រជុំ តំណាងគណបក្សប្រជាជនកម្ពុជា បាន​ប្រគល់​ឯកសារ​ព្រាង​នោះ ទៅ​កាន់​គណបក្សសង្គ្រោះជាតិ ដើម្បី​ឲ្យគាត់​យក​ទៅ​ជម្រាប​ថ្នាក់​ដឹកនាំ​របស់​គាត់។​ប៉ុន្តែ​ឯកឧត្តម ​ព្រុំ​ សុខា បាន​បន្ថែមថា "ទោះជាគណបក្សប្រជាជនកម្ពុជា យល់ព្រមចែង គជប ក្នុងជំពូកថ្មី ក្នុងរដ្ឋ​ធម្មនុញ្ញ តែគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការអនុម័ត លើ​ការ​ជ្រើស​តាំង​សមាជិក​គជប ដោយសំឡេង ២ ភាគ ៣ នៃរដ្ឋសភា  តែគណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​​ជំហរ​ថា ការ​ជ្រើស​រើស​សមាជិក​គជប ត្រូវ​ធ្វើ​ដោយ​សំឡេង ច្រើន​ដាច់​ខាត ឬ​៥០ ភាគរយ បូក១"។ ការ​ទាម​ទារវិល​ទៅ​រក​ ២ភាគ​៣ គឺជាការទាមទារ ដែលឯកឧត្តម ព្រុំ សុខា អះអាង​ថា ឈានទៅរកសភាពការណ៍មុនឆ្នាំ២០០៦ ដែលនាំឲ្យមានការជាប់គាំង មិនអាច​បោះ​ឆ្នោត​​ជ្រើស​តាំងសមាជិកគជប បានទេ

ឯកឧត្តម ព្រុំ សុខា បាន​អានទាំងស្រុង​នូវលិខិតរបស់លោកសមរង្ស៊ី ដែលកាលណោះ ជា​ប្រធាន​គជប ក្នុងការស្នើសុំឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសតាំងរដ្ឋាភិបាល ដោយ​សំឡេង​ភាគ​ច្រើនដាច់ខាត ឬ ៥០ ភាគរយ បូក ១ នៃសមាជិករដ្ឋសភាសរុប។ លិខិតនោះ ចុះថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០០៦។ជាមួយនឹងជំហររបស់គណបក្សប្រជាជនកម្ពុជាដូច្នេះ ឯកឧត្តម ព្រុំ សុខា ក៏​បាន​ព្រមាន​ផងដែរ​ ថា​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម នៅតែប្រកាន់​ជំហរ​ដាច់ខាត ថា ការ​ជ្រើសតាំងសមាជិកគជប តាមសំឡេង ៥០ ភាគរយបូក១ នោះ គឺមិនអាច​ដោះ​ស្រាយ​បានទេ។ រីឯ​រដ្ឋាភិបាល និងរដ្ឋសភា នៅតែដំណើរការធម្មតា។

ទោះ​យ៉ាងណាក៏ដោយឯកឧត្តម ព្រុំ សុខា បានគូសបញ្ជាក់ថា កិច្ចចរចានេះ មិនបរាជ័យទេ ហើយ​គណបក្សប្រជាជនកម្ពុជា ក៏មិនប្រកាសបិទ​ច្រកចរចាដែរ គឺ​គណបក្សប្រជាជន​កម្ពុជា មានឆន្ទៈ​សម្បទាន និងសំរប​សំរួល​​លើ​ការ​ដោះស្រាយ​នយោបាយ តាំង​ពី​លើក​ដំបូង​ រហូត​ដល់​សព្វថ្ងៃ៕

By: Cambodia News


តំណាងគណបក្សប្រជាជនកម្ពុជា កំពុងធ្វើសន្និសីតកាសែត ស្តីពី លទ្ធផលកិច្ចប្រជុំរវាងគណបក្សទាំងពីរនៅព្រឹទ្ធសភា

ទិដ្ឋភាព​ នៃ​ជំ​នួប​កាលពី​ព្រឹក​ថ្ងៃ​ទី ១២ មិថុនា ឆ្នាំ​២០១៤
បន្ទាប់​ពី​មាន​កិច្ច​ប្រជុំរវាងក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជានិង​គណ​បក្ស​​​សង្គ្រោះ​ជាតិប្រមាណ​ជិត២ម៉ោង ដែល​ចាប់​ផ្តើមកាលពីវេលា​ម៉ោង៩​ព្រឹក និង​បញ្ចប់​នៅ​វេលាម៉ោង ១០ និង​៤៥​នាទី​ ​ថ្ងៃទី​១២ ខែ​មិថុនា​​ ឆ្នាំ​២០១៤នេះ នៅ​វិមាន​ព្រឹទ្ធ​សភា នៅ​ពេល​​នេះ ឯកឧត្ត​ម ព្រុំ​ សុខា ឯកឧត្តម សក់ សេដ្ឋា និង​ ឯកឧត្តម កើត រិទ្ធ តំ​ណាង​​គណបក្ស​ប្រជាជន​កម្ពុជា បាន​ និង​កំ​ពុង​ធ្វើ​សន្និសីទកាសែត​ ជម្រាប​​​អំ​ពី​លទ្ធផល នៃ​ជំ​នួប​កាលពី​ព្រឹក​មិញ​នោះ។

គេនៅ​មិន​ទាន់​ដឹង​ខ្លឹម​សារ​លំ​អិត​នៃ​លទ្ធផលជំ​នួប​ផ្លូវ​ការ​នោះ បាន​​ពិភាក្សាគ្នា អំ​ពី​បញ្ហាអ្វី​ខ្លះ បាន​សម្រេច​ ឬ​មិន​សម្រេច​ជា​គោល​ការណ៍​យ៉ាង​ណានៅ​ឡើយទេ។

បើ​តាម​ការ​អោយដឹង​ ជំ​នួប​នោះ គឺ​ជជែក​ពិភាក្សាគ្នា អំពី​ការកែទម្រង់ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដាក់​ក្នុង​រដ្ឋធម្មនុញ្ញ និងបញ្ហា១ចំ​នួន​ទៀត ពាក់​ព័ន្ធ​នឹងការបោះឆ្នោត​ជ្រើសរើសសមាជិកសភា និង​រើស​សមាជិក​ក្រុមប្រឹក្សាឃុំសង្កាត់ មុន​អាណត្តិ និង​អំ​ពី ការកែទម្រង់​ប្រព័ន្ធផ្សព្វផ្សាយ​។

ក្រុមការងាររបស់​គណបក្ស​ប្រជាជនមាន​ ឯកឧត្តម ព្រុំ សុខា ឯកឧត្តម សក់ សេដ្ឋា  និង ឯកឧត្តម កើត រិ​ទ្ធ។ ចំ​ណែក​ឯខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ តំ​ណាង​ចូល​រួម​ដោយ​ឯកឧត្តម គួយ ប៊ុនរឿន ឯកឧត្តម ​អេង ឆៃអ៊ាង និងឯកឧត្តម ​ យ៉ែម បុញ្ញឫទ្ធិ ។

សូម​រង់ចាំខ្លឹម​សារ​រួម​​សន្និសីទ​កាសែត​ ដាច់​ដោយ​ឡែក​ដែល​ធ្វើ​ឡើង​ដោយ​តំ​ណាង​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ស្តី​ពី​លទ្ធផល​នៃ​ជំ​នួបនេះ នៅ​ពេល​បន្តិចទៀត។

By: Cambodia News


Wednesday, June 11, 2014

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បំភ្លឺរឿងការបញ្ជូនពលករខ្មែរមកកម្ពុជាវិញ

ឯកឧត្តម កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ​២០១៤នេះ បាន​ចេញ​លិខិត​បំ​ភ្លឺ​មួយ តប​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាម​ ដែល​អះ​អាង​ថា មាន​កង​យោធាឈុត​ខ្មៅ​ថៃ បាន​ធ្វើ​សកម្មភាព​ដេញ​បាញ់​ពលករខ្មែរខុសច្បាប់​ ដែល​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ ហើយ​ត្រូវ​បញ្ជូន​ត្រឡប់​មក​មកកម្ពុជា​វិញ​ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​បាញ់​ប្រហារ​នោះ​កើត​ឡើង​ ក្នុង​ពេល​ដែល​ប្រទេស​​ថៃ គ្រប់​គ្រង​ដោយ​ច្បាប់​យោធា​រដ្ឋ​ប្រហារ​។

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​តាម​ច្រក​ទ្វារអន្តរជាតិ​ប៉ោយ​ប៉ែត​ មាន​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​ពលករ​ខ្មែររាប់​ពាន់​នាក់​ជាបន្ត​បន្ទាប់​មក​កម្ពុជា​វិញ ដែល​បញ្ហា​នេះ​ ត្រូវ​បាន​ឯកឧត្តម​ កុយ គួង​ បញ្ជាក់​​ហេតុ​ផល​ដូច​មាន​ក្នុង​លិខិត​បំ​ភ្លឺដូច​ខាង​ក្រោម​៖

By: Cambodia News
លិខិត​បំ​ភ្លឺរបស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបទេស ដែល​ផ្ញើ​មក​កាន់​អង្គភាព​សារព័ត៌មាននានា

ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ច្រាន​ចោល​ការ​ប្រើឈ្មោះ​មន្ត្រី​ធ្វើការ​នៅ​ខុទ្ទការ​ល័យសម្តេច​តេជោ ដើម្បីការ​ឆបោក

ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះ បានជូន​ដំ​ណឹង​ជម្រាបដល់សាធារណជន អំពី ព័ត័មានពាក់ព័ន្ធនឹងជនខិលខូចមួយចំនួន បាន និងកំពុងប្រើឈ្មោះ ថាខ្លួន​គេធ្វើ​ការ​នៅ​ខុទ្ទកាល័យសម្តេច​តេជោ ដើម្បីឆបោកប្រាក់ និងសន្យាដំឡើងឋាន: តួនាទីនានា។
ព័ត័មានពិស្តារ សូមអានខ្លឹមសារដូចមានក្នុងសេចក្តី​ជូន​ដំ​ណឹង​នេះ!



ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នាំគ្នា​ស្ទាក់​ផ្លូវ និង​ប្រឆាំង​វត្តមាន ​លោក សម រង្ស៊ី និង លោក កឹម សុខា



ប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាស្ទាក់ផ្លូវ និងប្រឆាំងវត្តមាន របស់លោក សម រង្ស៊ី និង លោក កឹម សុខា ក្នុង​ដំណើរ​ទៅ​ខេត្តកោះកុង នាព្រឹកនេះ។

នេះជាការសំដែងនូវការមិនពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះ សកម្មភាពដើរញុះញង់ និងការ​និយាយ​ភូត​កុហក​របស់​មេដឹក​នាំ​គណបក្សប្រឆាំង ដែលប្រជាពលរដ្ឋគិតថា បានរំខានលើភាពសុខសាន្តរបស់ពួកគាត់ដែល​កំពុង​រស់នៅ​ក្នុង​សុខ​សន្តិភាព​។ ក្នុងបដាមួយចំនួនបានសេសេរថា ខ្ញុំមិនត្រូវការ សម រង្ស៊ី និងកឹម សុខា ទេ។
By: Cambodia News

Tuesday, June 10, 2014

សម្តេចតេជោ ហ៊ុន សែន ទះកំភ្លៀងក្រុមជ្រុលនិយម​​​ដែល​បំផុ​ស​​​​​​ពាក្យ​ចចាមអារាម ថា សម្តេចដាច់​​ស​សៃ​ឈា​មខួរក្បា​លស្លាប់​

សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ​២០១៤នេះ ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅមជ្ឈមណ្ឌលតាកែនកោះស្លា ស្រុក​ឈូកខេត្ដកំពត  បានឆ្លើយតបបញ្ជាក់ទៅនឹងពាក្យចរចាមអារាម ដែលបង្ហោះតាមបណ្ដាញ ទំនាក់​ទំនងហ្វេកប៊ុក ដែលថា សម្ដេចដាច់សរសៃឈាមខួរក្បាលស្លាប់នោះ គឺ​សម្តេច​បញ្ជាក់​ថា «កុំ​សង្ឃឹម​​​​​​រ​​​ង់ចាំឱ្យហ៊ុន សែន ងាប់ មិនងាយទេ​ ។
សម្តេច​តេជោ និង​លោក​ជំ​ទាវ ជួប​សំ​ណេះ​សំ​ណាល​
ជា​មួយ​គ្រួសារយុទ្ធជន​ពិកា នៅ​ស្រុក​ឈូក​ ខេត្ត​កំ​ពត
ព្រឹក​ថ្ងៃទី១០ មិថុនា ឆ្នាំ​២០១៤

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា  « នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង ចេះតែបន់ឱ្យខ្ញុំងាប់» ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដ ទៀតថា ពូជខ្ញុំមិនមែន​ពូជក្បត់ជាតិ ពូជឃ្លង់ ពូជរបេង ឬពូជឡប់ អត់មានទេ


ជាមួយគ្នានេះ​ សម្ដេចតេជោក៏បាន​បញ្ជា​ក់​​​​ផង​ដែរថា « ប្រសិនបើ​សម្ដេច​ស្លាប់ មែន​      នោះ អ្នកឯងគួរ​តែរក​បង្វិច​រត់​ឱ្យហើយទៅ ដោយសារតែកង​កម្លាំង​ទាំងអស់ នៅក្នុង​ប្រទេសកម្ពុជា ស្ថិត​ក្រោម​​​ការ​បញ្ជាផ្ទាល់​របស់សម្ដេច ដូច្នេះ បើសម្ដេចស្លាប់នោះ កងកម្លាំងអាច នឹង​មិនអត់ឱន ហើយប្រើ​ប្រាស់​កម្លាំង ដើម្បី​វាយ ។



សម្ដេចតេជោ បានសង្កត់ធ្ងន់ទៀតថា អ្នកដែលបញ្ជាកម្លាំងសរុប គឺមានតែម្នាក់គត់ ហើយបើសម្ដេច​ស្លាប់មែននោះ រដ្ឋមន្ដ្រីការពារជាតិ ក៏មិនអាចបញ្ជាកម្លាំងនគរបាល និងកម្លាំងស៊ីវិលបានដែរ ហើយ​​រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ក៏មិនអាចបញ្ជាកម្លាំងទ័ព និងកម្លាំងកងរាជអាវុធហត្ថបាននោះទេ ដូច្នេះ​ពេលនេះ គេត្រូវការហ៊ុន សែន ដើម្បី គ្រប់គ្រងសភាពការណ៍ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា ព័ត៌មាននិងពាក្យចរចាមអារាមទាំងនេះ ចេញមកពី​ប្រទេស​អូស្ដ្រាលី ហើយសម្ដេច ក៏បានផ្ដាំផ្ញើទៅអ្នកដែលចង់ឱ្យសម្ដេចស្លាប់ គួរថែរទាំសុខភាព​របស់ខ្លួនឱ្យបានល្អទៅបានហើយ ហើយធ្វើជាមនុស្សកុំបន់ឱ្យគេស្លាប់។

សូម​រំ​លឹក​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៤មកម៉្លេះ ពាក្យ​ចចាម​អារាម​ជា​ច្រើន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ថ្មី Facebook  ដែល​គេបាន​ដឹង​ថា ព័ត៌មាន​ទាំង​អស់​នោះ បាន​បន្ទរការ​ផ្សាយ​បន្ត​គ្នា​ដោយ​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​សកម្មជន​គណបក្សសង្គ្រោះ​ជាតិ​ ដោយ​បាន​បង្ហោះ​ថា សម្តេច​ ហ៊ុន សែន កំ​ពុងឈឺធ្ងន់​ បន្ទាប់​ពី​ដឹក​ទៅ​មន្ទីរពេទ្យកាល់​ម៉ែត្រ ភ្លាម​ៗក៏បាន​ដឹក​សង្គ្រោះ​បន្ទាន់​ទៅកាន់​ប្រទេស​សឹង្ហបុរី ហើយ​គេបាន​ភូត​កុហកទៀត​ថា នៅពេល​នេះ​កូន​ចៅ​ទាំង​អស់​របស់​សម្តេច​ កំ​ពុង​ជិះ​យន្ត​ហោះ​ទៅ​កាន់​ទី​នោះ​ ដើម្បី​អោយ​ទាន់​ដង្ហើម​។
ប៉ុន្តែ ព័ត៌មាន​ទាំង​អស់​នោះ​បាន​សាប​រលាប​អស់​ភ្លាម​ៗទៅ​វិញ​ នៅ​ពេលដែល​គេ សម្តេច​ បង្ហាញ​វត្ត​មាន​ជួប​ជា​មួយ​ភ្ញៀវ​មក​ពី​ប្រទេស​សឹង្ហបុរី កាលពីម្សឹល​មិញ នៅ​វិមាន​សន្តិភាព និង​មាន​ផែន​ការ​ចុះ​ទៅ​កាន់​ខេត្ត​កំ​ពតនៅ​ព្រឹក​នេះ និង​គម្រោង​ចេញ​ទៅ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេសបង់ក្លាដែសនៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត​នេះ​។ 

By: Cambodia News