Sunday, July 13, 2014

សេចក្តីប្រកាសព័ត៌មាន ប្រទេស​ស៊ុយអែត​ប្រកាស​ផ្តល់​វិភាគ​ទាន​ចំនួន ៣០ លានក្រូណា


PRESS RELEASE SWEDEN ANNOUNCES NEW CONTRIBUTION OF SEK 30 MILLION


The Government of Sweden has announced that it will make a new contribution of SEK 30 million (approximately US$4.5 million) to the international component of the Extraordinary Chambers in the Courts of Cambodia (ECCC) for 2014-2015.


With the new contribution, Sweden’s financial assistance to the ECCC will exceed US$10 million. Sweden is a key financial backer of the ECCC and is a member of the Principal Donors Group.



“The ECCC is grateful for Sweden’s strong commitment to international law and pursuit of justice for the Cambodian people, as demonstrated through its continued support of the Court. The new contribution of US$4.5 million comes at an important time for ECCC, and we would like to express our gratitude for the generous support offered by the Government of Sweden”, Acting Director of the Office of Administration H.E. Kranh Tony and Deputy Director Knut Rosandhaug said in a statement.


Saturday, July 12, 2014

ព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិបានបញ្ចប់

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤
ព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តន សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតន កោដ្ឋ» បានបញ្ចប់​ហើយ​បន្ទាប់​ពីបាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេលបីថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ នោះ។

ព្រះកោដ្ឋព្រះបរមអដ្ឋិ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ស្តេចយាងថ្វាយគ្រឿង សក្ការៈបូជា និងស្តេចយាងព្រះកោដ្ឋចុះពី ព្រះទីនាំង​មហាបញ្ចា​ទៅតម្កល់លើ​បល្ល័ង្​ក​នៅ​មុខ មហាស្វេតច្ឆត្រ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដែលជាថ្ងៃទីដំបូងនៃព្រះពិធីបុណ្យ ជាប្រវត្តិសាស្រ្តនេះ។

ព្រះកោដ្ឋព្រះបរមអដ្ឋិត្រូវបានហែទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត និង បានតម្កល់នៅទីនោះ នៅថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបានហែកាត់តាមដងមហាវិថី មួយចំនួនក្នុងរាជធានីភ្នំពេញ ក្រោម​ក្រសែ​ភ្នែក​មហាជន​រាប់ម៉ឺន​នាក់ ដោយមានការប្រារព្ធពិធី ជាច្រើននៅក្នុង និងខាងមុខព្រះបរមរាជវាំង ដែលមាន​ការនិមន្​តចូល​រួម​ដោយ​ព្រះសង្ឃរាប់ ពាន់ម៉ឺននាក់ផងដែរ។ ប្រជាជនកម្ពុជាច្រើនម៉ឺននាក់បានទស្សនាទិដ្ឋភាពទូទៅ នៃព្រះរាជពិធី បុណ្យនេះ តាមរយៈ​ការផ្សាយបន្តផ្ទាល់ពីបណ្តាស្ថានីយទូរទស្សន៍ និងស្តាប់តាមវិទ្យុនោះ។

បន្ទាប់ពីបានហែចេញពីព្រះវិហារព្រះកែវមរកត ទៅប្រទក្សិណព្រះចេតិយជាឧត្តរាព័ត៌ ៣ ជុំ ដោយព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ ដង្ហែដោយព្រះរាជវង្សានុវង្ស សម្តេច​ប្រធាន​រដ្ឋសភា សម្តេចនាយករដ្ឋមន្រ្តី សម្តេចចៅ ហ្វាវាំង និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​នោះ ព្រះកោដ្ឋ ព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» បានតម្កល់ក្នុងព្រះចេតិយព្រះគន្ធបុប្ផានៅរួចជាស្រេចនៅ មុន​ម៉ោង៧ កន្លះព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ជាពេលវេលាដែលបានកំណត់ទុកនោះ។
នៅ​ក្នុង​ព្រះរាជវាំងព្រះរាជពិធីរាប់បាត្រព្រះសង្ឃចំនួន៩០ អង្គបានប្រព្រឹត្តទៅស្រប ពេលដែល​ពិធីរាប់​បាត្រ​ព្រះសង្ឃ​ចំនួន៣ ៦០០ អង្គក៏បានប្រព្រឹត្តទៅ នៅខាងមុខព្រះបរមរាជ វាំងផងដែរ ដើម្បីថ្វាយ​ព្រះរាជកុសល​ព្រះវិញ្ញាណ​ក្ខន្ធ​ព្រះករុណា«ព្រះបរមរតនកោដ្ឋ»នោះ៕
ដោយ ជ័យ ភូមិពល

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចនិមន្តព្រះសង្ឃ ៣៣អង្គ ចម្រើនព្រះ បរិត្ត និងព្រះធម៌ទេសនា ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង
ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចនិមន្តព្រះសង្ឃ ៣៣អង្គ ចម្រើនព្រះ
បរិត្ត និងព្រះធម៌ទេសនា ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយមានការ
អញ្ជើញ  និងយាងចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល និងញ្ញាតិវង្សានុវង្ស នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ
២០១៤ ដែលជាកិច្ចបង្ហើយព្រះរាជពិធីតម្កល់ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅក្នុងព្រះចេតិយ
គន្ធបុប្ឆា ។








ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងថ្នាក់ដឹកនាំកំពូល និងញ្ញាតិ វង្សានុវង្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រាប់បាត្រព្រះសង្ឃ ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ




















ព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» ត្រូវបានតម្កល់ ក្នុងព្រះចេតិយគន្ធបុប្ផាតាមព្រះរាជបណ្ដាំ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤—
ព្រះ​បរមអដ្ឋិ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ត្រូវបាន​ដាក់​តម្កល់​ក្នុង​ព្រះ​ចេតិយគន្ធបុប្ផាក្នុងព្រះបរមរាជវាំង តាមព្រះរាជបណ្ដាំរបស់ព្រះអង្គហើយ កាលពីវេលាម៉ោង៦ និង៥៥ នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។
យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គេ​សង្កេត​ឃើញមានព្រះរាជវត្តមាន ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្ដេចព្រះសង្ឃ រាជទាំងពីរគណៈ សម្ដេច​​​ប្រធានរដ្ឋសភា សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្ដមអនុប្រធាន ទីមួយព្រឹទ្ធសភា ព្រម​ទាំង​ឯកឧត្ដម លោកជំទាវជាឧបនាយករដ្ឋមន្ត្រី អង្គទូតនៃបណ្ដាប្រ ទេសជាមិត្ត​ប្រចាំ​នៅ​កម្ពុជា រាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រីជាច្រើនរូបទៀត។

បន្ទាប់ពីព្រះសង្ឃ៩០ អង្គថ្វាយព្រះសត្តប្បករណ៍ និងពិធីនានាខាងសាសនារួចមក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលអមព្រះរាជដំណើរ ដោយសម្ដេចប្រធានរដ្ឋសភា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជវង្សានុវង្ស បានយាងព្រះកោដ្ឋ ព្រះបរមអដ្ឋិហែចេញពីព្រះវិហារព្រះកែវមរកត មកដង្ហែប្រទក្សិណជុំវិញព្រះចេតិយគន្ធបុប្ផា។ ក្រោយពេលដង្ហែប្រទក្សិណ៣ ជុំព្រះចេតិយរូចមក ក្បួនដង្ហែ​ក៏បាន​ឈប់​នៅ​ជណ្ដើរ​ខាងកើត​ព្រះ​ចេតិយ​គន្ធបុប្ផា បន្ទាប់មកព្រះករុណាព្រះមហាក្សត្រ និងសម្ដេច​ព្រះមហាក្សត្រី​ជាទី​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត និងសម្ដេចព្រះរាជវង្សានុវង្ស ស្ដេចយាងព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះ​ករុណា​«ព្រះបរម​រតន​កោដ្ឋ»​ទៅតម្កល់ក្នុងព្រះប្រាង្គ នៃព្រះចេតិយគន្ធបុប្ផា។ បន្ទាប់​មកក៏មានពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន៩០ អង្គ នៅក្នុងព្រះបរមរាជវាំងផងដែរ។

ដោយឡែកនៅខាងមុខព្រះបរមរាជវាំង ស្របពេលដែលព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ «ព្រះ​បរម​រតន​កោដ្ឋ» ក្នុងប្រាង្គនៃព្រះចេតិយគន្ធបុប្ផានោះ ក៏មានពិធីបាញ់កាំភ្លើង១០១ ណាត់ និង​ពិធី​រាប់​បាត្រ​ប្រគេនព្រះសង្ឍចំនួន៣ ៦០០ អង្គផងដែរ ។ បើតាមកម្មវិធីដែលបានគ្រោង ទុកចាប់​ពីម៉ោង​១១ ដល់ម៉ោង៣ រសៀលថ្ងៃដដែលនេះ ក៏មានការអនុញ្ញតឲ្យប្រជាពលរដ្ឋ ចូល​ថ្វាយ​ព្រះ​បង្គំ​ព្រះ​បរមអដ្ឋិ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅក្នុងព្រះឧបោសថរតនា រាមព្រះកែវមរកតផងដែរ៕

ដោយជឹម ណារី

ព្រះម​ហា​ក្សត្រ និង​ព្រះ​មហា​ក្សត្រី ព្រម​ទាំង​ថា្នក់​ដឹក​នាំ​កំពូល និង​អង្គទូត យាង និង​អញ្ជើញ​ដង្ហែ​ព្រះ​កោដ្ឋ​ព្រះបរម​អដ្ឋិ ហែចេញ​ពី​ព្រះវិហារ​ព្រះ​កែវ​មរកត ទៅ​តម្កល់​នៅ​ក្នុង​ព្រះ​ចេតិយ​គន្ធបុប្ឆា