|
លោកស្រីមូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ |
លោកស្រី មូរ សុខហួរ ជួបគ្រោះម្តងទៀត ដោយរងនូវការស្តីបន្ទោសខ្លាំងៗពីអ្នកសារព័ត៌មាន រ៉យទ័រ លោកប្រាក់ ចន្ធុល បានរិះគន់ចំៗទៅលើទង្វើបោកប្រាស់សាធារណៈមតិ ដែលបង្កើតឡើងដោយគណបក្សសង្គ្រោះ
ជាតិ ក្នុងនោះ លោកស្រីមូរ សុខហួរ មិនអាចមានហេតុផលជាក់លាក់
ច្បាស់លាស់ណាមួយ ដើម្បីការពារខ្លួនបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ
លោកស្រីថែមទាំងត្រូវបាន អ្នកនិពន្ធឯករាជ្យ លោក Allen Myers
ផ្តល់ដំបូន្មានជូនលោកស្រីសម្រាប់អោយលាងខួរក្បាល និងបញ្ឈប់ការភូតភរតទៅទៀត!
ខាងក្រោមនេះ ជាអត្ថបទទាំងស្រុងរបស់ លោក Allen Myers
មេដឹកនាំគណបក្សសង្រ្គោះជាតិ
ចាំបាច់ត្រូវស្វែងយល់ពីការពិត
ដោយ៖ Allen Myers
ចុះផ្សាយនៅក្នុងសារព័ត៌មាន The Cambodia
Daily នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ អត្ថបទរបស់
លោកស្រី មូរ សុខហួរ ដែលជាអ្នកនយោបាយមួយរូបក្នុងគណបក្សសង្រ្គោះជាតិ បានជំទាស់យ៉ាងខ្លាំងទៅនឹងអត្ថបទរបស់លោក
ប្រាក់ ចាន់ធុល ដែលបានចុះផ្សាយនៅគេហទំព័រ Reuters កាលពីថ្ងៃទី១១
ខែមិថុនា ឆ្នាំ២០១៤។
អត្ថបទរបស់លោក ប្រាក់ ចាន់ធុល មានខ្លឹមសារយ៉ាងនេះថា
យុទ្ធនាការរបស់គណបក្សសង្រ្គោះជាតិ ដើម្បីធ្វើឲ្យក្រឡាប់ចាក់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដាឆ្នាំទៅមិញ
ហាក់ដូចជាអស់ថាមពលទៅហើយ។ លោកស្រី មូរ សុខហួរ បានឆ្លើយតបថា៖ មិនមែនអញ្ចឹងទេ សូមក្រឡេកមើលតើហេតុអ្វីបានជាអ្វីៗវាប្រែប្រួល
ដូចជាកម្មករកំពុងស្វះស្វែងរកប្រាក់ឈ្នួលខ្ពស់ជាងមុន «ហើយមានចលនាអ្នកមូលដ្ឋាន
និងយុវជន ដើម្បីការផ្លាស់ប្តូរ»
ប្រជាជនកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រះសង្ឃកំពុងកសាងបណ្តាញដើម្បីថែរក្សាដែលគេឲ្យឈ្មោះថា
ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនារបស់យើង។
លោកស្រី
មូរ សុខហួរ ដូចមេដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួនទៀត ហាក់ដូចជាបានធ្លាក់ចូលក្នុងអន្ទាក់ខ្លួនឯង
ដោយកំពុងជឿជាក់លើការឃោសនាបោកប្រាស់របស់ខ្លួន។
នៅក្នុងការបោះឆ្នោតឆ្នាំកន្លងទៅនេះ គណបក្សសង្រ្គោះជាតិ
បានប្រើប្រាស់ពាក្យស្លោកយ៉ាងមមើមមាយដែលខ្លួនគិតឃើញនោះ គឺ «ដូរ-ដូរ-ដូរ» ដើម្បីឈ្នះសន្លឹកឆ្នោតពីប្រជាជនដែលយល់ខុសគ្នាអំពីពាក្យស្លោកនេះ ដែលពាក្យស្លោកនេះគ្មានអ្វីដែលជាមូលដ្ឋានច្បាស់លាស់។
ឥឡូវនេះ ពួកមេដឹកនាំទាំងនោះហាក់ដូចជាជឿជាក់លើខ្លួនឯងថា ប្រសិនបើអ្វីៗនៅក្នុងប្រទេសកម្ពុជាផ្លាស់ប្តូរ
គណបក្សសង្រ្គោះជាតិគឺជាអ្នកដែលធ្វើឱ្យមានការផ្លាស់ប្តូរ និងជាអ្នកទទួលផលពីការផ្លាស់ប្តូរនោះ។
ក្នុងន័យនេះ
មេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវស្វែងយល់ឲ្យបានហ្មត់ចត់ជាទីបំផុត
នូវអ្វីដែលជាការពិតនោះ។ សភាពការណ៍អ្វីៗប្រែប្រួលគ្រប់ពេលវេលា
មិនថាឡើយពីកិច្ចខិតខំប្រឹងប្រែង ឬចេតនារបស់គណបក្សសង្រ្គោះជាតិនោះឡើយ។ ឧទាហរណ៍ដូចជា
ទោះបីជាគ្មានក្រុមអ្នកនយោបាយញុះញង់ក៏ដោយ
ក៏ពួកកម្មករគេនៅតែទាមទារប្រាក់ខែរបស់ពួកគេឲ្យបានកើនឡើង
ព្រោះជីវភាពរបស់ពួកគេដែលខ្វះខាត។ ឧទាហរណ៍មួយទៀត ប្រជាជន
ជាពិសេសយុវជន កំពុងតែរំភើបនឹងការប្រើប្រាស់បណ្តាញព័ត៌មានសង្គមជុំវិញពិភពលោក
ដូច្នេះ គេមិនត្រូវការជំរុញការលើកទឹកចិត្តពីគណបក្សសង្រ្គោះជាតិ
ដើម្បីចូលរួមលេង ហ្វេសប៊ុក (Facebook)
ឬ ទ្វីតទើរ (Twitter) នោះទេ។ ព្រះសង្ឃខ្មែរ បាន និងកំពុងខិតខំថែរក្សាតម្លៃព្រះពុទ្ធសាសនារយៈពេលជាច្រើនសតវត្សរ៍មកហើយ
ហើយនឹងប្រាកដជាបន្តធ្វើដូច្នេះទៅមុខទៀត ទោះជាលទ្ធផលនៃការបោះឆ្នោតនាពេលអនាគតយ៉ាងណាក៏ដោយ
អញ្ចឹង «ដូរ-ដូរ-ដូរ» នេះ វាគ្មានន័យអ្វីទាំងអស់។
ខ្ញុំមិនដឹងថាតើ
លោកស្រី មូរ សុខហួរ ដែលនិយាយថា «មូលដ្ឋានចលនាប្រជាជន និងយុវជន ដើម្បីការផ្លាស់ប្តូរ»
មិនដឹងថា ជាសំអាងលើអ្វីនោះទេ។ ខ្ញុំសង្ឃឹមថា គាត់មិនបាននិយាយសំដៅទៅលើអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ
កាលពីសម័យបាតុកម្មពីឆ្នាំទៅមិញ ដែលពួកគេនាំគ្នាស្រែក
«ដូរ-ដូរ-ដូរ» ដែលកាលណោះជាបាតុកម្មបះបោរ ចូលលួចប្លន់ហាងទំនិញ ដែលពួកគេគិតថា
ហាងទាំងនោះ មានម្ចាស់សុទ្ធតែជា «យួន» ទាំងអស់។
គួរឲ្យសោកស្ដាយណាស់ ការបោកប្រាស់ខ្លួនឯង តែងតែជាលក្ខណៈដ៏សំខាន់នៃនយោបាយរបស់លោក សម រង្ស៊ី និងគូកនជំនិតរបស់ខ្លួន។ ការអះអាងជ្រាំដែលៗថា
ក្រុមប្រឆាំង «ពិតជា» បានឈ្នះការបោះឆ្នោតឆ្នាំ២០១៣ នោះ
មិនមែនទើបតែប្រឌិតឡើងកាលសម័យបោះឆ្នោតខែកក្កដាឆ្នាំទៅមិញនោះទេ ប៉ុន្តែការអះអាងនេះ
គឺជាពាក្យជ្រាំដែលតាំងពីសម័យបោះឆ្នោតមុនៗមក។
អ្វីដែលខុសប្លែកនៅឆ្នាំ២០១៣ នោះ គឺមានពីរចំណុច។ ទីមួយ
គឺក្រុមប្រឆាំង ដែលបានរួបរួមគ្នាជាលើកដំបូងនោះ គឺក្រុមប្រឆាំងបានទទួលអាសនៈច្រើនជាងពេលមុនៗ។ ចំណុចប្លែកទី២ គឺមេដឹកនាំគណបក្សប្រឆាំងបានធ្វើការអះអាងជាក់លាក់ថា៖
គណបក្សសង្រ្គោះជាតិពិតជាឈ្នះបាន៦៣អាសនៈ ដែលពួកនេះអះអាងថាបានទទួល ៨អាសនៈ បន្ថែមពីលើ៥៥អាសនៈដែលពួកគេបានទទួលជាផ្លូវការ។
មិនដូចការអះអាងកាលពីបោះឆ្នោតមុនៗ ដែលតែងតែថាផ្នែកនេះមិនយុត្តិធម៌ ផ្នែកនោះមិនយុត្តិធម៌។
ជាការពិតណាស់ ការអះអាងអំពីអាសនៈ៨បន្ថែមនេះ វាងាយស្រួលផ្ទៀងផ្ទាត់ណាស់។
អ្វីដែលចាំបាច់នោះ គឺមេដឹកនាំគណបក្សសង្រ្គោះជាតិចេះពិចារណាឲ្យបានច្បាស់លាស់បន្តិច
គឺថា៖ «ក្នុងខេត្ត(ក) គ.ជ.ប. កំណត់ត្រាបានបង្ហាញថា
ពួកគេទទួលបាន x សំលេង ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន y សំលេង ប៉ុន្តែតួលេខនេះខុស។
ចំនួនសរុបពិតប្រាកដនោះគឺ x+a និង
y-b។» អញ្ចឹងគេ អាចមានលទ្ធភាពត្រឡប់ទៅមើលឯកសារជាក់ស្តែង អាចថាមានការរាប់ឡើងវិញ
ឬត្រួតពិនិត្យការបូកសរុបនៅតាមថ្នាក់ឃុំ ឬខេត្ត ដើម្បីដឹងថាតើ គ.ជ.ប. ត្រូវ ឬគណបក្សសង្រ្គោះជាតិត្រូវ? ។
ប៉ុន្តែ
មេដឹកនាំគណបក្សសង្រ្គោះជាតិ មិនដែលបានផ្តល់តួលេខម្ដងណាឡើយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួន។ មូលហេតុវាមិនពិបាករកនោះទេ។ ជាការពិតគឺថា ការអះអាងរបស់ពួកគេនេះ គឺវាមិនពិត ហើយគេនឹងឃើញលើគោក
ប្រសិនបើពួកគេនេះហ៊ានផ្ដល់តួលេខជាក់លាក់នោះ។ ព្រោះថា នៅគ្រប់ដំណាក់កាលនៃការបូកសរុបសំលេងឆ្នោត តាំងពីរាប់នៅស្ថានីយបោះឆ្នោត រហូតដល់បូកសរុបនៅថ្នាក់ខេត្ត
តំណាងរបស់គណបក្សសង្រ្គោះជាតិ មានវត្តមាន និងបានចុះហត្ថលេខាជារៀងរហូតលើឯកសារទាំងអស់
ដែលបញ្ជាក់ថាតួលេខ វាត្រឹមត្រូវមិនលំអៀង។
ប៉ុន្តែ
មេដឹកនាំគណបក្សសង្រ្គោះជាតិ នៅតែបន្តត្រុកៗធ្វើជាមិនដឹង។ ព្រោះការដែលទទួលស្គាល់ថា
«ពួកខ្លួនមិនបានឈ្នះឆ្នោតនោះ» គឺដូចជាទទួលស្គាល់ថា
ពួកគេបាននិងកំពុងធ្វើបាតុកម្មក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យក្រឡាប់ចាក់នូវជម្រើសដ៏ច្បាស់លាស់របស់ប្រជាពលរដ្ឋភាគច្រើនដែលគេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
លោកស្រី
មូរ សុខហួរ សរសេរថា «ប្រជាជនបានសម្តែងមតិហើយ។ ហើយយើងត្រូវនាំគ្នាគោរពការសម្តែងមតិរបស់ពួកគេ»។
ពិតប្រាកដណាស់ គ្រប់គ្នាត្រូវតែគោរពមតិប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាច្រើនបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ហើយប្រជាជនភាគច្រើនបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមេដឹកនាំគណបក្សសង្រ្គោះជាតិ
បែរមកទទួលស្គាល់ចំណុចខាងលើនេះ ហើយអ្វីដែលគេនាំគ្នាអះអាងថាពួកគេពិតជាគាំទ្រប្រជាធិបតេយ្យមែននោះ
ពួកគេអាចនឹងមានសំណាងល្អ ដោយពួកគេបានបង្ហាញគេឯងឲ្យយល់ថា
ពួកគេធ្វើអ្វីហ្មត់ចត់ លែងមានមារយាទពុតត្បុតទៀតហើយ។
By: Cambodia News