Monday, June 9, 2014

ល្បែងបោកប្រាស់របស់​បក្សប្រឆាំ​ង នឹង​ត្រូវអ​ស់ជំ​នឿ ( ការភូ​តកុ​ហកថា សម្តេ​ចតេ​ជោ ឈឺធ្ងន់ជា​​ព័ត៌មាន​បំភ្លៃ)

ជំ​នួប​សម្តេចតេជោ ជាមួយ​លោក ចូចយីវ ប្រធានក្រុមហ៊ុន
 
Kerry logisticsព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៤
នៅ​វិមាន​សន្តិភាព​
មិន​ដូច​អ្វី​ដែល​បាន​លើក​ឡើង​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​មួយ​ចំ​នួន​របស់​ក្រុម​បក្សប្រឆាំង​ ដែល​បាន​បំ​ផុសនោះ​ទេ ការពិត​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​​ណា​ចក្រកម្ពុជា​ លោក​មាន​សុខ​ភាព​ល្អធម្មតា និង​រឹង​មាំបំ​ផុត បើ​ទោះ​​​ជា​សម្តេច ស្ថិត​ក្នុង​វ័យ​៦៣ឆ្នាំ​ហើយ​ក៏​ដោយ​។
ក្រុម​បក្ស​ប្រឆាំង​គួរតែ​មាន​ការ​ខ្មាស​អៀនខ្លះ​ផង ដែល​ខំ​បំ​ប៉ោង​ព័ត៌មាន​អំ​ពី​ការ​ឈឺធ្ងន់​របស់​សម្តេច​តេជោ ហ៊ុន សែន​ និង​ថា ត្រូវ​បាន​គេដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​សឹង្ហបុរី​ ហើយ​គេបំ​ពុល​ព័ត៌មាន​ទៀត​ថា នៅ​ពេល​នេះ កូន​ចៅ​ទាំង​អស់​របស់​សម្តេច​កំ​ពុង​ប្រញ៉ាប់​ប្រញាល់​ធ្វើ​ដំ​ណើរទៅ​សឹង្ហបុរី ដើម្បី​អោយ​ទាន់​ដង្ហើម​។
ប៉ុន្តែ ការ​ប្រឌិត​ព័ត៌មាន​នោះ​ បាន​ត្រូវ​សាប​ អស់​ឥទ្ធិ​ពល​ ដោយ​សារ​នៅ​ព្រឹក​នេះ ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព សម្តេច​តេជោ ហ៊ុន សែន​ បាន​បង្ហាញ​វត្តមាន​ ក្នុង​ជំនួបសំដែងការគួរ​សមជាមួយ​លោក ចូច យីវ ប្រធានក្រុមហ៊ុន Kerry logistics របស់សឹង្ហបុរី ហើយ​ដែល​ត្រូវ​បាន​លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានឲ្យដឹងនៅក្រោយជំនួបនោះថា ក្រុមហ៊ុន Kerry Logistic បច្ចុប្បន្ន មានទីស្នាក់ការនៅ ទីក្រុងហុងកុង និងមាន ទីតាំងនៅក្នុងប្រទេសជា​ច្រើន​ទៀតផង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាកន្លង មកធ្លាប់ជាប្រទេស ទទួលជំនួយ តែ​ពេលនេះកម្ពុជាពុំដូច្នោះទេ គឺកម្ពុជា កំពុងតែ បោះជំហានទៅមុខលើ វិស័យពាណិជ្ជកម្ម និងបែរ​មុខ​ទៅប្រទេស ក្រៅក្នុងការ ពង្រីកពាណិជ្ជកម្ម ដែលបញ្ហាភស្តុភារ គឺជាបញ្ហាមួយដែល ត្រូវលើក​មក ពិភាក្សាក្នុងប្រធាន បទរកំណែទម្រង់សេដ្ឋកិច្ចកម្ពុជាយើង ដែលបំរើអោយសេដ្ឋកិច្ច កម្ពុជាផង និង​ក្នុងតំបន់ផង ហើយជារបៀប សេដ្ឋកិច្ចថ្មីមួយ និងជានយោបាយ ក្នុងការអនុវត្ត ដោយ សារក្រុមហ៊ុននេះតែម្តង ។

លោក ចូច យីវ បានគោរពជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រីថា នេះជាលើក ទីបីហើយ ដែល​លោកបានមកកាន់ប្រទេសកម្ពុជា នៅក្នុងឆ្នាំនេះ ដោយ លោកបានឃើញ ការអភិវឌ្ឍរបស់កម្ពុជាគួ​រ​ជាទីមោទនៈ ដែលនេះជាដំណាក់កាលមួយរបស់កម្ពុជាដោយពោរពេញ នៃភាពរស់រវើកនៃដំណើរ ការរបស់កម្ពុជា លោក បានបញ្ជាក់ថា បើប្រៀបធៀប ទៅនឹងទស្សវត្ត៩០នោះ គឺពេលនេះ មានការ​ផ្លាស់ប្តូគួរជាទីពេញចិត្ត  ជាពិសេសលោកចូច យីវបានជួប ជាមួយជនជាតិសឹង្ហបុរីជាច្រើន ដែល​មកវិនិយោគនៅកម្ពុជា រឺដំណើរកំសាន្តនៅកម្ពុជា ការចូលរួមក្នុង អង្គការ ក្រៅរដ្ឋាភិបាលផង ហើយ​ពលរដ្ឋសឹង្ហបុរីបានពោលពាក្យសរសើរដល់កម្ពុជា។    ក្រៅ​ពី​នេះ លោកចូច យីវ​ ប្រធានក្រុម​ហ៊ុន Kerry logistics របស់សឹង្ហបុរី ក៏បានសំដែង នូវចំណាប់អារម្មណ៍ចំពោះសក្តានុពល សេដ្ឋកិច្ច របស់​កម្ពុជា លើវិស័យដឹកជញ្ជូន ក្នុងនោះ លោកបាន គោរពជំរាប សម្តេចតេជោនាយករដ្ឋមន្រ្តីថា ការធ្វើ​ដំណើររបស់លោក មកកាន់ កម្ពុជានាពេលនេះ មានបំណងចង់ បើកក្រុមហ៊ុន Kerry Logistic នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាយើង ដោយសំឡឹងឃើញថា កម្ពុជាមានសក្តានុពលខ្ពស់ រីឯ​ហេដ្ឋារចនាសម្ព័ន្ធ ក៏មានភាពល្អ ប្រសើរផងដែរ ដូច្នេះក្រុមហ៊ុនមានបំណង បើកឃ្លាំងស្តុកទំនិញ នៅ​តំបន់សេដ្ឋកិច្ច ពិសេសដើម្បី ចែកចាយទូទាំង ប្រទេស និងក្នុងតំបន់ ហើយសំរាប់ ជាកន្លែង ដើម្បីឆ្លង កាត់ទំនិញតាមផ្លូវគោក ផងដែរ ។

ម៉្យាង​វិញ​ទៀត តាម​ព័ត៌មាន​ច្បាស់​ការ​មួយ​បាន​អោយ​ដឹង​ថា នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃឣង្គារ ទី១០ ខែមិថុនា ឆ្នាំ២០១៤ស្អែក នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​ឣញ្ជើញ ចុះសួរសុខទុក្ខជនពិការ ៣១៧ តំបន់ កោះស្លា ស្ថិតក្នុងភូមិតេជោឣភិវឌ្ឍន៍ ឃុំតេជោឣភិវឌ្ឍន៍ ស្រុក ឈូក ខេត្តកំពត ។

ដូច្នេះ តាម​រយៈជំ​នួប​ខាងលើ​នេះ  និង​ព័ត៌មាន​សម្រាប់​ថ្ងៃ​ស្អែក វាសម​ល្មម​ និង​គ្រប់​គ្រាន់​ហើយ សម្រាប់​ខ្ទប់​មាត់​សម្អុយ​របស់​ពួក​ក្រុម​បក្ស​ប្រឆាំង​ ដែលពី​១ថ្ងៃ​ទៅ​១ថ្ងៃ បន់​អោយ​តែ​ប្រមុខដឹក​នាំ​ប្រទេស​ឆាប់​ស្លាប់ ដើម្បី​ពួក​គេងាយ​ស្រួល​ក្នុង​ការ​បង្ក​គ្រោះ​ភ័យ​ដល់​សង្គម​ជាតិ ប៉ុន្តែ សូម​អស់​លោក​ក្រុម​អ្នក​ប្រឆាំង​ គាប្បី​គិត​ពិចារណា​ថា « មួយ​ជី​វិត​នេះ សម្តេច​តេជោមិន​មែន​ជា​សត្រូវ​របស់​អស់​លោក​អ្នក​ទេ» សូម​អស់​លោក​កុំ​ប្រកាសធ្វើ​ជា​សត្រូវ​ជា​មួយ​សម្តេចតេជោ ។ ការស្លាប់​បាត់​បង់​អាយុ​ជី​វិត​ គឺជាកាលបរិច្ឆេទ​ចុង​ក្រោយ​នៃបេសកកម្ម​ក្នុង​ពេល​នៅ​រស់ ដូច្នេះ​ សម្តេច​តេជោ ហ៊ុន សែន​ គឺជា​អ្នក​មានគុណធំ​ធេង​ណាស់​ចំ​ពោះ​ជាតិ​ មាតុភូមិ​  គឺ​មិន​ងាយ​ទៅ​ណាចោល​ប្រជាពល​រដ្ឋ​របស់​សម្តេច​ឡើយ​។ សូម​មេដឹក​នាំ​បក្ស​ប្រឆាំង​បញ្ចប់​នូវ​ភាព​សុបិន្ត​ទាំង​កណ្តាល​ថ្ងៃ​នោះ​ទៅ​៕
BY: Cambodia News