សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា |
សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា គណបក្សប្រជា
ជនកម្ពុជា
នៅតែរក្សាទ្វាចរចានៅចំហរដដែល ជាមួយគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ) នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន
ស៊ិនហួរ រាយការណ៍ឱ្យដឹងនៅថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០១៤ទីភ្នាក់ងារនេះបានដកស្រង់សេចក្តីរាយការណ៍របស់ទូរទស្សន៍ជាតិកម្ពុជា
(TVK) ឱ្យដឹងថា
សម្តេចតេជោ បានមានប្រសាសន៍ទូលថ្វាយព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅព្រះបរមរាជវាំង គ្រាដែលសម្តេចដឹកនំាសមាជិករាជរដ្ឋាភិបាលចូលគាល់ព្រះមហាក្សត្រ ។
សម្តេចតេជោ បានមានប្រសាសន៍ ទូលថ្វាយព្រះរាជា ថា “គណបក្សប្រជាជនកម្ពុជា បន្តបើកទ្វាររបស់ខ្លួន សម្រាប់ការចរចាជាមួយគណបក្សប្រឆាំង ដើម្បីរកដំណោះស្រាយនយោបាយក្នុងស្មារតីឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ដោយគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ”។
ជាមួយគ្នានេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីដោយម៉ឺងម៉ាត់ថា “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពាររបបរាជានិយម”។
ការថ្លែងការណ៍កត់សម្គាល់បែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអំពាវនាវសារជាថ្មី កាលពីសប្តាហ៍មុន ឱ្យមានការផ្តើមការចរចាឡើងវិញជាមួយCPP ជុំវិញការខ្វែងគំនិតគ្នាក្រោយការបោះឆ្នោតកាលពីឆ្នាំមុន។
លោក សម រង្ស៊ី បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីពេលថ្មីៗនេះនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិថា « មានតែការចរចាតែមួយគត់ ភាគីទាំងពីរ នឹងនាំទៅរកការបញ្ចប់ជម្លោះនយោបាយបច្ចុប្បន្ន»។