មេដឹកនាំបក្សប្រឆាំងច្រឡោតខឹងប្រជាពលរដ្ឋខេត្តឧត្តមានជ័យ ដែលបានរារាំងពួកគេមិនអោយជួបជុំគ្នា(រូបភាពសន្និសីតកាសែត) |
បើយោងតាមសម្តីរបស់មេដឹកនាំបក្សប្រឆាំង
សម រង្ស៊ី និងកឹម សុខា ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០១៤
នៅចក្រអង្រែលើ បន្ទាប់ពីបរាជ័យមិនអាចធ្វើសកម្មភាពជួបជុំគ្នាបាននៅខេត្តឧត្តរមានជ័យ
កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤
ដោយសារប្រជាពលរដ្ឋស្អប់ខ្ពើមចរិតនិយាយមួលបង្កាច់ និងការបង្កជំលោះមិនចេះចប់មិនចេះហើយ
ដោយគណបក្សប្រឆាំង លោកសម រង្ស៊ី បាននិយាយថា ការរារាំងមិនអោយចូលតំបន់អន្លង់វែង
គឺមានការរៀបចំទុកជាមុន ក្នុងន័យចោទមកលើប្រជាពលរដ្ឋទាំងនោះថា
ធ្វើសកម្មភាពក្រោមបញ្ជាពីគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ សម រង្ស៊ី
ភ្លេចគិតថា ខ្លួនដើរជេរគេបាន ប្រជាពលរដ្ឋក៏មានសិទ្ធិមិនស្តាប់ និងមិនស្វាគមន៍អ្នកវិញដែរ
នៅពេលសកម្មភាពញុះញង់របស់មេដឹកនាំគណបក្សប្រឆាំងធ្វើជ្រុលហួសហេតុពេក។
ជាងនេះទៅទៀត
វារិតតែអាក្រក់បំផុតដែល លោក ប៉ុល ហំម
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រើសម្តីប្រមាថមាក់ងាយមកលើប្រជាពលរដ្ឋដែលប្រឆាំងពួកខ្លួនថា
បានអនុវត្តទង្វើដូចកាលពួកខ្លួន (ប្រជាពលរដ្ឋ)នៅជាក្រុមខ្មែរក្រហមក្នុងអតីតកាល។
ហើយបានចាត់ទុកការដកហូតសម្ភារៈមួយចំនួពីលោក ប៉ុល ហំម
និងក្រុមការងារថា ជាអំពើប្លន់ និងគំរាមកំហែង
និងប្រមាថលើថ្នាក់ដឹកនាំពួកគេដែលបានទទួលសន្លឹកឆ្នោត។ ក្នុងនោះដែរលោកកឹម
សុខា បាននិយាយថា នេះជាការប៉ុនប៉ងដល់អាយុជីវិតមេដឹកនាំគណបក្សសង្គ្រោះជាតិ។
មិនត្រឹមតែប៉ុណ្ណោះ
សម រង្ស៊ី ថែមទាំងបានចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាថា អស់ក្បួនលេងហើយ
លេងតាមក្បួនខ្មែរក្រហមម្តង និងថា ការរារាំងនោះ ជាការរៀបចំ របស់ ពួកផ្តាច់ការ។គោលដៅចង់កំចាត់មេដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី ក៏បានចោទប្រកាន់ផងដែរថា
បំណងរបស់យើងចង់ចរចារកដំណោះស្រាយ ដោះស្រាយភាពទាល់ច្រក។ រដ្ឋាភិបាលចេញមកពីសភាឯកបក្ស
និងបានអួតខ្លួនឯងថាជាអ្នក ខិតខំរកដំណោះស្រាយនិងចោទថាព្រឹត្តការណ៍ចុងក្រោយជាការទាល់ច្រករបស់គណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែ
ការពិត ប្រជាពលរដ្ឋបានដឹងច្បាស់ណាស់ថា មេដឹកនាំគណបក្សប្រឆាំង ទាំង សម
រង្ស៊ី និង កឹម សុខា គឺគ្មានសុឆន្ទៈក្នុងការចរចារកដំណោះស្រាយទេ
ពីព្រោះកន្លងមកគណបក្សប្រជាជនកម្ពុជាបានបើកទ្វាចរចា
និងឈានដល់ការព្រមព្រៀងគ្នាជាច្រើនដងមកហើយ ប៉ុន្តែ បញ្ហាពិត ប្រាកដ គឺ
សម រង្ស៊ី និង កឹម សុខា
មិនព្រមត្រូវរ៉ូវគ្នាដោយម្នាក់ៗទាមទារតែដំណែងខ្ពស់ៗ
និងអាងខ្លួនគេទាំងពីរនាក់មានលុយ និងសល់ទ្រព្យសម្បត្តិច្រើន
ទើបមិនខ្វល់ នឹងការចូលសភា
ដែលទ្រព្យសម្បត្តិទាំងអស់នោះពួកគេមានបានដោយសារតែបណ្តាប្រទេសមួយចំនួនលួចជួយផ្តល់អោយដោយស្ងាត់ស្ងៀម
ដើម្បីរុញសកម្មភាពធ្វើបាតុកម្មប្រឆាំងជាមួយរាជរដ្ឋាភិបាល ដោយមិនខ្វល់អំពីទុកលំបាករបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិសុខ
សណ្តាប់ធ្នាប់សង្គមម្តងណាឡើយ។
ដូច្នេះ
ក្នុងបញ្ហាទាំងអស់នេះ
មានតែប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតប៉ុណ្ណោះដែលជាអ្នកវិនិច្ឆ័យ
អំពីអត្តៈចរិកពិតប្រាកដរបស់មេដឹកនាំគណបក្សប្រឆាំង តើពួកអស់លោកទាំងនោះបានធ្វើអ្វីខ្លះដើម្បីការអភិវឌ្ឍន៍
និងរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ? បើពួកគេម៉្ងៃៗ
គិតតែពីការដើរជេរ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលឥតឈប់ឈរយ៉ាងនេះ។
By: Cambodia
News