ប្រជាពលរដ្ឋនៅប៉ៃលិន ប្រឆាំង សម រង្ស៊ី កឹម សុខា ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ |
ដោយមើលឃើញពីសកម្មភាពដើរឃោសនា
បោកប្រាស់ប្រជាពលរដ្ឋ ដោយពុំមានជំហរច្បាស់លាស់ គឺមានតែការញុះញង់ ដុតបញ្ឆេះកំហឹង
និងបំផ្លាញសន្តិសុខជាតិស្ទើរគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនប្រមាណ១០០០នាក់
បាននាំគ្នាកាន់បដា និងស្រែកប្រឆាំងតាមផ្លូវ ក្រោមពាក្យថា « យើងមិនត្រូវការ
សម រង្ស៊ី កឹម សុខា មានវត្តមាននៅលើទឹកដីខេត្តប៉ៃលិន " ព្រមជាមួយអត្ថន័យផ្សេងៗទៀត
ដែលប្រជាពលរដ្ឋខេត្តប៉ៃលិនជាង១០០០ នាក់បានបន្លឺឡើង
អមដោយបដារាប់រយផ្ទាំង ក្នុងក្បួនមួយដែលប្រជាពលរដ្ឋបានហែរក្នុងទីប្រជុំជនក្រុងប៉ៃលិន ក្នុងការប្រឆាំងមេបក្សប្រឆាំងទាំងពីរ
នៅលើទឹកដីខេត្តប៉ៃលិន។
បដាមួយចំនួនបានសរសេរថា « ប្រជាពលរដ្ឋខេត្តប៉ៃលិន ត្រូវការតែសម្តេច ហ៊ុន សែន១គត់» មានសម្តេច ហ៊ុន សែន មានសុខសន្តិភាពជារៀងរហូត។
បដាមួយចំនួនបានសរសេរថា « ប្រជាពលរដ្ឋខេត្តប៉ៃលិន ត្រូវការតែសម្តេច ហ៊ុន សែន១គត់» មានសម្តេច ហ៊ុន សែន មានសុខសន្តិភាពជារៀងរហូត។
សកម្មភាពប្រឆាំងតវ៉ាបែបនេះ
ជាសញ្ញាមួយបង្ហាញថា ពួកគាត់មិនត្រូវការ ការរំខានដល់ទីកន្លែងដែលពួកគាត់រស់នៅទេ
ពួកគាត់ត្រូវការសន្តិភាព និងមិនមានការបង្កជំលោះ នាំអោយមានការបែកបាក់ឯកភាពជាតិទៀតឡើយ។
ខ្មែរធ្លាប់ប្រឈមនឹងសង្គ្រាមឆ្អែតឆ្អន់ហើយ។
ការប្រឆាំងបែបនេះ
អាចនឹងរីកផុលផុសនៅគ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រោយការកើតនូវការប្រឆាំងតវ៉ាទៅលើក្រុមមេដឹកនាំគណបក្សប្រឆាំង
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤នេះ
មេដឹកនាំគណបក្សសង្គ្រោះជាតិបានធ្វើសន្និសីទកាសែតនៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ
សង្កាត់ចាក់អង្រែលើ ដោយបានចោទដោយគ្មានមូលដ្ឋានថា
សកម្មភាពប្រឆាំងមកលើការជួបជុំរបស់បក្សប្រឆាំង គឺរាជរដ្ឋាភិបាល
និងគណបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំបង្កើតឡើងទៅវិញ
តែបក្សប្រឆាំងភ្លេចគិតថា ពេលទៅបោកប្រាស់គេ គេមិនមាត់ ថាគេគាំទ្រ
ដល់ពេលគេប្រឆាំងថា ប្រជាពលរដ្ឋត្រូវបានគេញុះញង់។
By: Cambodia
News
ការដើរហែរក្បួនប្រឆាំង កឹម សុខា និង សម រង្ស៊ី របស់ប្រជាពលរដ្ឋនៅប៉ៃលិន |