AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅថ្ងៃទី២៤ ខែកក្កដា នេះបានប្រទេសបារាំង បានបង្ហាញជា ផ្លូវការនូវការគាំទ្ររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយដ៏មានសារសំខាន់ បំផុត រវាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក នោះ។
ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ បានចេញសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសបារំាង ធ្វើនៅប៉ារីស៍ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដែលបាននិយាយថា «ប្រទេសបារាំងសូមស្វាគមន៍កិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សដឹក នាំរដ្ឋាភិបាល និងគណបក្សប្រឆាំង នៃប្រទេសកម្ពុជា។
អំណឹះតទៅ វាជាពេលដែលអ្នកនយោបាយខ្មែរធ្វើការរួមគ្នាក្នុងន័យស្ថាបនា ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះ និងដើម្បីអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ សេដ្ឋកិច្ច និងសង្គម របស់ជាតិ។
ប្រទេសបារាំងនឹងបន្តគាំទ្រប្រទេសកម្ពុជា ដើម្បីជួយប្រទេសនេះ ពង្រឹងស្ថាប័នប្រជាធិបតេយ្យនានារបស់ខ្លួន។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយ CPP និង CNRP នោះរួម មាន៖ប្រការ ១-គណបក្សទំាងពីរបានឯកភាពគ្នាលើដំណោះស្រាយនយោបាយដោយចូលរួមធ្វើការជាមួយគ្នានៅក្នុង ស្ថាប័នរដ្ឋសភា ដើម្បីឈានទៅ ដោះស្រាយ បញ្ហានានារបស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃលិទ្ធប្រ ជាធិបតេយ្យ និងនីតិរដ្ឋ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយ CPP និង CNRP នោះរួម មាន៖ប្រការ ១-គណបក្សទំាងពីរបានឯកភាពគ្នាលើដំណោះស្រាយនយោបាយដោយចូលរួមធ្វើការជាមួយគ្នានៅក្នុង ស្ថាប័នរដ្ឋសភា ដើម្បីឈានទៅ ដោះស្រាយ បញ្ហានានារបស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃលិទ្ធប្រ ជាធិបតេយ្យ និងនីតិរដ្ឋ។
ប្រការ២-ផ្អែកតាមស្មារតី នៃសេចក្តីប្រកាសរួមនៃ ជំនួបកំពូលរវាង CPP និង CNRP កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សទំាងពីរបានឯកភាពគ្នា ដើម្បីកែទម្រង់ការបោះឆ្នោតដោយរៀបចំ ស្ថាប័នរៀបចំការ បោះឆ្នោតជាស្ថាប័ន ដែលមានឯករាជ្យពេញលេញ ដោយបានចែងក្នុងជំពូកមួយដោយ ឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពស្ថាប័ន នេះត្រូវជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក រដ្ឋសភាទំាងមូល។
សមាសភាពគណៈកម្មាធិការជាតិរៀបចំលើការបោះឆ្នោតមានចំនួន០៩រូប ក្នុងនោះមាន សមាសភាព០៤ រូប ជ្រើសរើសដោយ គណបក្សដឹកនាំរាជរដ្ឋាភិបាល សមាសភាព០៤ រូប ជ្រើសរើសដោយ គណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយសមាសភាព០១រូប ទៀតគឺត្រូវ ជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមានអាសនៈក្នុង រដ្ឋសភា។
គណៈកម្មាធិការអចិន្រៃ្តយ៍ នៃរដ្ឋសភា ត្រូវដំណើការរៀបចំឲ្យមានការជ្រើសរើសដោយបើកចំហ និងតម្លាភាព នូវ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ក្នុងករណី ដែលខកខានមិនបានរៀបចំសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាសភាពគណៈកម្មា- ធិការជាតិ រៀបចំការបោះឆ្នោត ដែលមានស្រាប់ត្រូវបន្តការងាររបស់ខ្លួនតទៀត និង មានសមត្ថកិច្ច ដើម្បីចាត់ ចែងរៀបចំការបោះឆ្នោតតាមច្បាប់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានថវិកាស្វយ័តសម្រាប់ ដំណើរការ ។
គណបក្សទំាងពីរឯកភាពគ្នាឲ្យគណៈកម្មការចម្រុះ ដែលមានស្រាប់ បន្តពិភាក្សាគ្នារៀបចំក្របខណ្ឌកំណែ ទម្រង់ការបោះឆ្នោត នាពេលខាងមុខ ស្របតាមសេចក្តីប្រកាសរួមរវាងក្រុមការងាររវាងCPP និងក្រុមការងារ CNRP កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ ក្នុងនោះដោយ រួមទំាងការរៀបចំបញ្ជី ឈ្មោះបោះឆ្នោតជាថ្មី។
ប្រការ៣-គណបក្សទំាងពីរឯកភាពគ្នាកំណត់ឡើង នូវកាលបរិច្ឆេទសម្រាប់ការ បោះឆ្នោតនាពេលខាងមុខ។
ប្រការ៤-គណបក្ស ទំាងពីរឯកភាពគ្នា ក្នុងការរៀបចំឲ្យមានការបែងចែកអំណាចដាច់ពីគ្នារវាងអំណាច នីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ។ គណបក្សទំាំងពីរឯកភាពគ្នា ធ្វើការសិក្សាដើម្បីឈានទៅធ្វើវិសោធន កម្ម បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះអាចបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ និងកាន់តែមាន ប្រសិទ្ធភាព ក្នុងនោះលើកកម្ពស់តួនាទី និងសិទ្ធិអំណាចរបស់គណបក្សមាន អាសនៈក្នុងរដ្ឋសភាដែលមិន ចូលរួមក្នុងរាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្ម នុញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គណបក្សទំាំងពីរឯកភាពគ្នា រៀបចំក្បាលម៉ាស៊ីរដ្ឋសភា ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការ អចិន្រៃ្តយ៍នៃរដ្ឋសភា តាមរូបមន្ត៧ ទល់៦ ដោយត្រូវបង្កើតបន្ថែមគណៈ កម្មការជំនាញថ្មីមួយទៀត ហើយ ដោយមានប្រធានរដ្ឋសភាមកពីCPP អនុ ប្រធានទី១ មកពី CNRP និងអនុប្រធានទី២ មកពីCPP។
គណៈកម្មការដែលបង្កើតថ្មីជាគណៈកម្មការទី១០ មានឈ្មោះថា គណៈកម្មការអង្កេតបោសសម្អាតនិងប្រឆាំង អំពើពុករលួយ ដោយបំបែកចេញពីគណៈកម្មការទី៤ ហើយដូរឈ្មោះគណៈកម្មការទី៤ មកជាគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។ គណៈកម្មការ ដែល CPP ជាប្រធាន និងធ្វើជាលេខា ធិការ រួមមានគណៈកម្មការទី២ គណៈកម្មការទី៤ គណៈកម្មការទី៥ គណៈ កម្មការទី៦ និងគណៈកម្មការទី៩។
គណៈកម្មការ ដែល CNRP ធ្វើជាប្រធាន និងធ្វើជាលេខាធិការរួមគណៈកម្មការទី១ គណៈកម្មការទី៣ គណៈកម្មការ ទី៧ គណៈកម្មការទី៨ និងគណៈកម្មការទី១០។ គណៈកម្មការនីមួយៗមាន០៩ រូប។ គណៈកម្មការដែលគណបក្សណាធ្វើជាប្រធាន គណបក្សនោះមាន ០៥ រូប និងគណបក្សមួយទៀតមាន០៤ រូប។
ប្រការ៥-គណបក្សទំាងពីរ ឯកភាពគ្នាពិនិត្យរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា។
ប្រការ៦-គណបក្សទំាងពីរឯកភាពគ្នាធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ជាពិសេសស្ថាប័ន ឯករាជ្យនានាឲ្យអាចបំពេញការងារបម្រើជាតិនិងប្រជាពលរដ្ឋស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ និងប្រការទី៧-គណបក្សទាំងពីរឯកភាពគ្នាក្នុងការសិក្សា ដើម្បីឈានទៅ ធ្វើ វិសោធនកម្មបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀង នេះ៕
ដោយ ជ័យ ភូមិពល