Wednesday, June 24, 2015

ឯកឧត្តម​ ថេន​ សេន​ និងលោក​ជំទាវ​ រៀបចំពិធី​លាង​សាយ​ភោជន៍​ ជូនបណ្តា​មេដឹកនាំ​ និង ​គណៈប្រតិភូ​ ACMECS​

នៅរាត្រីថ្ងៃ​ទី២២ ​ខែមិថុនា ​ឯកឧត្តម​ ថេន សេន ​ប្រធានាធិ​បតី នៃសាធា​រណរដ្ឋស​ហភាពមី​យ៉ាន់ម៉ារ​ និងលោ​កជំទាវ ​បានរៀបចំ​ពិធីលាង​សាយភោជន៍​ជាមហា​កិត្តិយស​ដ៏ខ្ពស់បំផុត​ ជូនសម្តេច​ ឯកឧត្តម ​លោកជំទាវ​ ប្រមុខ​រដ្ឋាភិ​បាល និងគ​ណៈប្រតិភូ​នៃប្រទេស​កម្ពុជា ឡាវ ​វៀតណាម​ ថៃ និងអ​គ្គលេខាធិ​ការអា​ស៊ាន ដែលបាន​អញ្ជើញចូល​រួមកិច្ច​ប្រជុំកំ​ពូលកម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ារ ​វៀតណាម ​(CLMV) ​លើកទី​៧ និងកិច្ច​ប្រជុំកំពូល​យុទ្ធសាស្រ្ត ​នៃកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី​ ចៅប្រាយ៉ា ​មេគង្គ ​(ACMECS) លើកទី៦ ​នៅទីក្រុង​ណៃពិដោ ​សាធារណរ​ដ្ឋសហភាព​មីយ៉ាន់ម៉ារ​។
ប្រមុខ​រដ្ឋាភិបាលនៃប្រ​ទេស ACMECS ​ដែលមានវ​ត្តមានអញ្ជើ​ញចូលរួម​ក្នុងពិធីលា​ងសាយភោជ​ន៍ជាមហាកិ​ត្តិយសដ៏ខ្ព​ស់បំផុតនេះ​ រួមមាន ​សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន ​សែន ​នាយករដ្ឋ​មន្រ្តីនៃព្រះរា​ជាណាចក្រ​កម្ពុជា ​ឯកឧត្តម​ ថងស៊ីន ​ថាំម៉ាវង្ស នា​យករដ្ឋម​ន្រ្តីនៃសាធារណ​រដ្ឋប្រជាធិ​បតេយ្យប្រ​ជាមានិតឡា​វ ឯក​ឧត្តម ​ង្វៀន តាន់​យ៉ុង នាយករ​ដ្ឋមន្រ្តីនៃសា​ធារណរ​ដ្ឋសង្គម​និយមវៀត​ណាម ​ឯកឧត្តមឧ​ត្តមសេនីយ៍ ​ប្រាយុទ្ធ ​ចាន់អូចា ​នាយករ​ដ្ឋមន្រ្តី ​នៃព្រះរាជាណា​ចក្រថៃ និ​ងលោកជំ​ទាវ ឯក​ឧត្តម ​ឡេ លួងមិ​ញ អគ្គលេខា​ធិការអា​ស៊ាន និ​ងលោកជំទា​វ ព្រមទាំង​គណៈប្រតិ​ភូជាន់ខ្ពស់ជា​ច្រើនរូប។ ​
ថ្លែងសុន្ទរក​ថាក្នុងពិ​ធីលាងសា​យភោជន៍ជាម​ហាកិត្តិយ​សនោះ ឯក​ឧត្តម ថេន​ សេន ប្រធានា​ធិបតីនៃ​សាធារណរ​ដ្ឋសហភា​ពមីយ៉ាន់ម៉ា​រ បានថ្លែង​នូវការកោ​តសរសើរ ​និងវាយ​តម្លៃខ្ពស់ជូ​នចំពោះស​ម្តេច ​ឯកឧត្តម ​លោកជំទាវ ​ប្រមុខរ​ដ្ឋាភិបាល អ​គ្គលេខាធិកា​រអាស៊ាន ​និងគណៈប្រ​តិភូនៃប្រទេស​ ACMECSទាំង​អស់ ដែលបាន​ចំណាយពេល​វេលាដ៏មានត​ម្លៃបំផុត ​អញ្ជើញមក​ចូលរួម​ដើម្បីចូលរួម​កិច្ចប្រ​ជុំកំពូលក​ម្ពុជា ឡាវ​ មីយ៉ាន់ម៉ា​រ វៀតណាម ​(CLMV) ​លើកទី៧ ​និងកិច្ចប្រជុំកំ​ពូលយុទ្ធ​សាស្រ្ត នៃកិច្ចស​ហប្រតិបត្តិ​ការសេដ្ឋ​កិច្ចអាយ៉េយ៉ាវ៉ាឌី​ ចៅប្រាយ៉ា​ មេគង្គ (​ACMECSលើក​ទី៦ នៅទី​ក្រុងណៃពិដោ​ សាធារណ​រដ្ឋសហភា​ពមីយ៉ាន់ម៉ារ​។
ឯ​កឧត្តមប្រ​ធានាធិបតី​មានប្រសាស​ន៍បន្តថា ​វត្តមានរ​បស់សម្តេច ​ឯកឧត្តម ​និងគណៈប្រតិ​ភូទាំងអស់​នៃប្រទេស ​ACMECS ដែលបាន​អញ្ជើញមក​ចូលរួមកិ​ច្ចប្រជុំដ៏​មានសារៈសំ​ខាន់នេះ គឺ​ជាការចូល​រួមចំណែក​មិនអាចកា​ត់ថ្លៃបាន ​ក្នុងការក​សាង និងអភិ​វឌ្ឍន៍តំបន់​របស់យើ​ងទាំងមូ​ល ឲ្យកា​ន់តែមាន​ភាពរីក​ចំរើនទ្វេឡើ​ងថែមទៀត​ ពិសេស​ការរួមគ្នាកា​ត់បន្ថយនូ​វគម្លាតអ​ភិវឌ្ឍន៍ក្នុ​ងចំណោមប្រ​ទេស ជា​សមាជិកអា​ស៊ានចាស់ ​ជាមួយនិង​ប្រទេសជាស​មាជិកអាស៊ានថ្មី តួ​យ៉ាងដូច​ជាប្រទេស​កម្ពុជា ​ឡាវ មី ​យ៉ាន់ម៉ារ ​និងវៀតណា​ម។
ឯ​កឧត្តម​ប្រធានាធិ​បតីក៏បាន​ប្រសិទ្ធពរជ័យ​ ជូនបណ្តា​មេដឹកនាំទាំង​អស់ សូម​ទទួលបាន​នូវសុខភា​ពល្អ និ​ងមានជោ​គជ័យក្នុង​ការស្នាក់អា​ស្រ័យបំពេញ​ការងារ​ នៅទីក្រុង​ណៃពិដោ សាធា​រណរដ្ឋ​សហភាពមី​យ៉ាន់ម៉ារ​ ដើម្បីជានិ​ម្មិតរូប​នៃភាពសុខ​ដុមរមនា​ និងភាព​ចំរើនជឿន​លឿនរប​ស់ប្រ ជាជា​តិនៃប្រទេស ​ACMECS ​ក៏ដូចជាប្រ​ជាជាតិក្នុង​តំបន់អាស៊ា​នទាំងមូល៕​