Wednesday, June 24, 2015

គណៈអចិន្ត្រៃយ៍​​​ នៃ​រដ្ឋ​​សភា​បញ្ចប់​​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​​ច្បាប់​​ សមាគម​ អង្គ​កា​រ​មិន​មែន​​រដ្ឋាភិបាល​

គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាសភាព១៣រូប បានបញ្ចប់ការពិភាក្សា និងអនុម័ត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលហើយ កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥ និង​បានប្រគល់ជូនគណៈកម្មការជំនាញរបស់រដ្ឋសភាចំនួន៣ ធ្វើការ​ត្រួតពិនិត្យ។ នេះបើតាមការប្រកាស របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះ​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ​២០១៥ ។
សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋ​សភា​ បាន​ឲ្យ​ដឹង​ថា   គណៈកម្មការជំនាញទាំង៣ ដែលត្រួត​ពិនិត្យសេចក្តីព្រាងច្បាប់នេះ រួមមានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និង​គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។ គណៈកម្មការទាំង៣នេះ ត្រូវសហការគ្នា​ត្រួតពិនិត្យសេចក្តីព្រាងច្បាប់ NGO រួចបញ្ជូនរបាយការណ៍ មកកាន់គណៈអចិន្រ្តៃយ៍វិញ ។