យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកអាជ្ញាធរជាតិអប្សារា ស្តីពីការបញ្ឈប់សកម្មភាពលក់ដូរអនាធិបតេយ្យ នៅប្រាសាទប្រែរូប ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើប្រាសាទប្រែរូប ឲ្យសក្កិសមជាតំបន់ទេសចរណ៍វប្បធម៍ប្រវត្តិសាស្រ្តនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោក អគ្គនាយកអាជ្ញាធរជាតិអប្សារា សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករ ដែលបាននិងកំពុងលក់ដូរលើប្រាសាទទាំងអស់ ឲ្យបញ្ឈប់សកម្មភាពលក់ដូរអនាធិបតេយ្យលើប្រសាទ កំណត់ត្រឹមថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៥ ជាកំហិត ដោយតម្រូវឲ្យចុះទៅ លក់ដូរខាងក្រៅប្រាសាទដូចអាជីវករផ្សេងទៀត និងហាមដាច់ខាត់ការសាងសង់សំណង់ផ្សេងៗ បម្រើឲ្យការលក់ដូរដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា លើសពីនេះ ត្រូវគោរពតាមការរៀបចំសណ្តាប់ធ្នាប់របស់ក្រុមការងារដែលប្រចាំការនៅទីតាំងប្រាសាទនេះ ។
ក្នុងករណីបងប្អូន ពុំព្រមអនុវត្តតាមសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នពាក់ព័ន្ឋ និងចាត់វិធានការរដ្ឋបាលទប់ស្កាត់ទៅតាមស្ថានភាពជាក់ស្តែង និងពុំទទួលខុសត្រូវចំពោះការខាតបង់ផ្សេងៗឡើយ៕