Friday, July 31, 2015

កីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នកការទូត ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងទំនាក់ទំនងអន្តរជាតិ

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​ក្នុងពិធីផ្តល់​ប្រាក់រង្វាន់​របស់សម្តេច​តេជោ ​និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ដល់ជ័យលា​ភីក្នុងការ​ប្រកួតកីឡាស៊ី​ហ្គេមលើក​ទី២៨ ​នៅសឹង្ហបូរី​ ឆ្នាំ២០១៥ ​នៅថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០១៥​ ដែលប្រារព្ធ​ឡើងនៅ ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា បានមាន​ប្រសាសន៍ថា​ «កីឡាមិនត្រឹម​តែនាំមកនូវ​សុខភាពល្អ ភា​ពសប្បាយរីក​រាយ និងស្មារតីស​ន្តិភាព ​សាមគ្គីភាព ​មិត្តភាព​ ភាតរភាពនិ​ងសហប្រតិ​បត្តិការរវាង​គ្នានិងគ្នា ​ក្នុងក្របខ័ណ្ឌជា​តិ ​និងអន្តរជាតិ​ប៉ុណ្ណោះទេ ​ប៉ុន្តែថែម​ទាំងរួមចំណែកយ៉ា​ងសំខាន់ ​ដល់ការលើក​កម្ពស់កិត្យា​នុភាពជាតិ​នៅលើឆាក​អន្តរជាតិ​ផងដែរ។ ​ដូច្នេះ ​កីឡាករ កីឡា​ការិនី ​ប្រៀបបាន​ដូចជាអ្នក​ការទូត ​ដែលមាន​តួនាទីយ៉ាងសំ​ខាន់នៅក្នុង​ផ្នែកទំនាក់​ទំនងអន្តរជាតិ»​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ ​អាន ​បានលើកឡើងថា ​វិស័យអប់រំកាយ ​និងកីឡា គឺអាទិភាពដ៏​សំខាន់ ​ដែលរាជរដ្ឋាភិ​បាលបាន​និងកំពុង​បន្តយកចិត្តទុ​កដាក់ ​ក្នុងការចូលរួម​អភិវឌ្ឍធនធាន​មនុស្ស ​ប្រកបដោយគុ​ណភាពខ្ពស់ ​ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ​ប្រកបដោយចីរភាព​និងសមធម៌។ ​ឯកឧត្តមបណ្ឌិតស​ភាចារ្យ​ សុខ​ អាន បានចាប់​អារម្មណ៍ថា ​ជាការពិត​ ព្រឹត្តិការណ៍ប្រ​កួតកីឡាស៊ី​ហ្គេម គឺ​បាននាំមក​នូវបទពិសោធន៍​ថ្មីៗ និងកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយបណ្តាប្រទេស​ជាមិត្តបន្ថែម​ទៀត ហើយបទពិ​សោធន៍​ទាំងនេះនឹង​ជួយក្មួយៗកី​ឡាករ​ កីឡាការិនី ​ត្រៀមខ្លួនឱ្យ​កាន់តែប្រសើរ​ថែមទៀត ​សម្រាប់ការ​ប្រកួតជាអ​ន្តរជាតិនា​ពេលអនាគត​ ជាពិសេសការ​ប្រកួតកីឡាស៊ីហ្គេម​ឆ្នាំ២០២៣ ​ដែលកម្ពុជា​យើងនឹងត្រូវ​ធ្វើជាម្ចាស់ផ្ទះ។ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន ​បន្តថា ​«ក្នុងន័យនេះ ​ខ្ញុំសូមលើក​ទឹកចិត្តឱ្យក្រសួង​ស្ថាប័នពាក់ព័ន្ធ​ទាំងអស់ ​បន្តកិច្ចខិតខំ​ប្រឹងប្រែង ​និងពង្រីកកិ​ច្ចសហប្រតិប​ត្តិការ ព្រមទាំងការ​ឧបត្ថម្ភគាំ​ទ្រគ្រប់បែបយ៉ាង ​ដើម្បីអភិវឌ្ឍ​វិស័យកីឡា​នៅកម្ពុជា​ឱ្យទទួលបាន​ជោគជ័យថ្មីៗ​បន្ថែមទៀត»​។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន ​បានបញ្ជាក់ថា ​ចាប់តាំងពីឆ្នាំ​១៩៩៥មក ​កម្ពុជាយើង​បានចូលរួម​ឡើងវិញក្នុង​ការប្រកួត​កីឡាស៊ីហ្គេម​ ហើយរហូត​មកកម្ពុជា​ស្ថិតនៅលំដាប់​ថ្នាក់ទី៩ ​ឬទី១០ ​ចំណាត់ថ្នាក់​ក្រោមប្រទេសឡាវ​ជានិច្ច ​ប៉ុន្តែសម្រាប់កា​រប្រកួតស៊ី​ហ្គេមលើកទី​២៨ នៅស​ង្ហឹបូរីនេះ ​ដែលមាន១១​ប្រទេសចូលរួម​ កម្ពុជាយើង​ឈរនៅចំណាត់ថ្នា​ក់ទី៨​ ខណៈដែលប្រទេសឡាវ​ឈរនៅចំណាត់​ថ្នាក់ទី៩។​

ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ ​អាន ​បានផ្តល់ជាអនុសាសន៍​ថា «ដើម្បីបន្តរ​ក្សាល្បឿននៃ​ភាពលូត​លាស់របស់វិ​ស័យកីឡា ​និងដើម្បីទទួលបា​នជោគជ័យ​កាន់តែខ្លាំងថែ​មទៀត ជាពិសេស​ក្នុងការប្រកួត​ស៊ីហ្គេមឆ្នាំ២០២៣ ​ដែលកម្ពុជា​យើងនឹង​ធ្វើជាម្ចាស់ផ្ទះ ក្រ​សួងអប់រំ​ យុវជន​ និងកីឡា ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា ​និងសហព័​ន្ធកីឡាជាតិ ​គួរបន្តជំរុញ​ការអភិវឌ្ឍធន​ធានមនុស្សផ្នែ​កកីឡាប្រកប​ដោយគុណភាព ​និងវិន័យខ្ពស់ តាមរយៈការ​ពង្រឹងអង្គភាព ​ស្ថាប័នហ្វឹក​ហ្វឺនកីឡាជាតិ ​និងការផ្តល់ឱ​កាសបន្ថែមទៀត ​ដល់ក្មួយៗ​យុវជនដែលមាន​ចំណង់ចំណូលចិត្ត ​និងទេពកោសល្យផ្នែ​កកីឡា ​កីឡាករ​ កីឡាការិ​នី គ្រូបង្វឹក​ និងមន្ត្រី​ជំនាញកីឡា ​ទៅសិក្សា និ​ងបណ្តុះបណ្តាល​ទាំងនៅ​ក្នុងប្រទេស ​ក៏ដូចជានៅ​បណ្តាប្រទេស​នានាដែលមាន​ជំនាញខ្ពស់​ផ្នែកកីឡាទាំ​ងនោះ។ ជាមួយគ្នា​នេះដែរ​ ការរៀបចំ​ផែនការមេសម្រាប់​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេមឆ្នាំ​២០២៣នេះ គួរត្រូវបានយ​កចិត្តដាក់ខ្ពស់ដើ​ម្បីឱ្យផែនការ​មេនេះមានធា​តុផ្សំ  ​និងខ្លឹមសារ​គ្រប់ជ្រុង​ជ្រោយ ​ជាលក្ខណៈវិទ្យាសាស្រ្តផង ​និងបច្ចេកទេស​កីឡាផង ​សំដៅពង្រឹង​វិស័យកីឡាជាតិ​ឆ្ពោះទៅរក​ឧត្តមភាព ​និងសក្តានុពលភាព​កាន់តែធំធេងប​ន្ថែមទៀត»​៕




កម្ពុជាឈរលើលេខរៀងទី៨ ក្នុងចំណោម១១ប្រទេស ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅសឹង្ហបូរី ជាលទ្ធផលប្រវត្តិសាស្រ្តក្នុងរយៈពេល២០ឆ្នាំមកហើយដែលពុំធ្លាប់ទទួលបាន

ឯកឧត្ត​មបណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ​និងជា​ប្រធាន​គណៈកម្មា​ការជាតិ​អូឡាំពិក​កម្ពុជា​ ក្នុងពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់ សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែន​ និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដល់កីឡាករ​ កីឡាការនី​ជ័យលាភី​ការប្រកួត​កីឡា SEA Games ​លើកទី២៨​នៅ សឹង្ហបូរី ​នៅទីស្នាក់​ការគណៈ​កម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា​ នៅថ្ងៃទី​ ៣១ ​ខែកក្កដា ​ឆ្នាំ២០១៥​នេះ បាន​មានប្រសាសន៍​ថា ការ​ប្រកួត​កីឡាស៊ី​ហ្គេម ​លើកទី២៨​ នៅសឹង្ហ​បូរីកន្លង​ទៅថ្មីៗនេះ ​ក្នុងចំណោម ​២២ប្រភេទ​កីឡា ​គឺមានតែ​៥ប្រភេទ​កីឡា ​ដែលកម្ពុជាទ​ទួលបាន​មេដាយគឺ៖ ​សីដក់ឈឺន​ឡូន មេដាយ​មាស១, និងសំរឹទ្ធ១, កីឡាប្រដាល់ស​កលមេដាយ​ប្រាក់១, កីឡាប៉េតង់ ​មេដាយប្រាក់៤ ​និងសំរឹទ្ធ៥កីឡា​តេក្វាន់ដូ​ មេដាយ​សំរឹទ្ធ២ ​និងកីឡា​វាយកូន​បាល់ ​មេដាយសំរឹទ្ធ១។ ​«លទ្ធផល​ជ័យលាភី​ទាំងនេះ ​បានផ្តល់​ចំណាត់ថ្នាក់​កម្ពុជា ​ឈរលើលេខ​រៀងទី០៨ ​ក្នុងចំណោម​១១ប្រទេស​ស្ថិតនៅលើ ​ប្រទេសឡាវ​ ប្រ៊ុយណេ ​និងទីម័រខាងកើត​ ដែលកម្ពុជា​ពុំធ្លាប់​ទទួលបាន​ក្នុងប្រវត្តិកីឡា​SEA Games ​២០ឆ្នាំមកហើយ ​តាំងពីឆ្នាំ១៩៩៥»។​

ឯកឧត្តម​ ថោង ​ខុន ​បានគូស​បញ្ជាក់ថា ​ចំពោះការ​ប្រកួតកីឡាស៊ី​ហ្គេម ​លើកទី២៨ នៅសឹង្ហ​បូរីកន្លង​ទៅថ្មីៗនេះ ​កម្ពុជាបានរៀប​ចំបញ្ជូន​ប្រតិភូកីឡា​ទៅចូលរួមចំនួន ​២៥៦នាក់ ​លើ២២ប្រភេទកី​ឡាក្នុងនោះរួមមាន៖​ កីឡាករ​ ចំនួន​ ១៤៨នាក់, កីឡាការិនី ចំនួន​ ២៨នាក់, គ្រូបង្វឹក ​ចំនួន៤២​នាក់ និងថ្នាក់​ដឹកនាំមន្ត្រីបំ​រើការចំនួន ​៣៨នាក់ ចំពោះការ​ប្រកួតនេះ ​កម្ពុជាទទួល​បាន ៖ មេដាយមាសចំ​នួន ១ វិញ្ញាសាត្រូ​វនឹង ៨គ្រឿង, មេដាយប្រាក់​ចំនួន​ ៥វិញ្ញាសាត្រូ​វនឹង ​៧គ្រឿង ​និង មេដាយសំរិទ្ធចំ​នួន ​៩វិញ្ញាសាត្រូវនឹង ​២២គ្រឿង។​

ឯកឧត្តម ​ថោង ខុន ​បានលើកឡើងថា ​ដើម្បីជាការ​លើកទឹកចិត្តដ​ល់កីឡាក​រកីឡាការិនីក​ម្ពុជា ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​និងសម្តេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ​តែងតែ ជួ​យឧបត្ថម្ភប្រាក់​រង្វាន់ផ្ទាល់ដ​ល់កីឡាករ​ កីឡាការិនី ​និងគ្រូបង្វឹក​។ ជាមួយគ្នានេះដែរ​សំរាប់ ជ័យលាភី​ការប្រកួតកី​ឡាSEA Games លើកទី២៨នេះ ​សម្តេចទាំង​ពីរបានផ្តល់ប្រា​ក់រង្វាន់ ​សំរាប់កីឡាករ​ កីឡាការិ​នីដែលបានមេដាយមា​សទទួលបាន ​៥០០០ដុល្លារ, កីឡាករ កីឡាការិនី​មេដាយប្រាក់​ទទួលបាន ​៣០០០ដុល្លារ​កីឡាករ​ កីឡាការិ​នីមេដាយសំ​រឹទ្ធទទួលបាន ​២០០០ដុល្លារ ​ចំណែកឯគ្រូបង្វឹក​ទទួលបាន​ស្មើកីឡាករ ​កីឡាការិនី​របស់ខ្លួន ដែលដ​ណ្តើមបានមេដា​យខ្ពស់បំផុត។​គ្រូជំនួយទទួលបាន ​៧០% នៃថវិកា​ដែលគ្រូបង្វឹក​ទទួលបាន។​


ឯកឧត្តម ​ថោង ​ខុន ​បានបន្តថា «​អ្វីដែលយើង​ទាំងអស់គ្នាកា​ន់តែរំភើប​ជាងនេះទៅទៀត​គឺ សម្តេចតេជោ ​បានសម្រេច​តម្លើងប្រាក់​ឧបត្ថម្ភរបបប្រចាំខែ​ និងរប​បអាហារ​សំរាប់ក្រុម​ជម្រើសជាតិ​ទ្វេមួយជាពីរ​ ដែលប្រការនេះ​បានជំរុញទឹក​ចិត្តកីឡាករ​ កីឡាការិ​នីអោយខិត​ខំប្រឹងប្រែង​ហ្វឹកហាត់ ​និងការប្រកួតឈា​នទៅដណ្តើម​បានមេដាយជូ​នជាតិមាតុភូមិ ​នាពេលនេះ»៕​

ជប៉ុន​សន្យា​ជួយជំរុញ​អ្នកវិនិយោគ​របស់ខ្លួន​ឲ្យបាន​កាន់តែ​ច្រើន​មកកាន់​កម្ពុជា​

តំណាង​ពិសេស​របស់រាជរដ្ឋាភិបាល​ជប៉ុន សន្យា​ជួយជំរុញ​លើក​ទឹកចិត្ត​ដល់អ្នក​វិនិយោគ​ជប៉ុន​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត​មកកាន់​កម្ពុជា ដើម្បី​ចូលរួម​ចំណែកអភិវឌ្ឍន៏​សេដ្ឋកិច្ចកម្ពុជា​ឲ្យបាន​រីកចំរើន។
លើកឡើង​នៅក្នុង​ជំនួបពិភាក្សាការងារ​ជាមួយ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្ត​ភាពនៃទីស្តីការគណៈ​រដ្ឋមន្រ្តីនារសៀល​ថ្ងៃទី ៣០ ខែ កក្កដា ឯកឧត្តម Masaharu Kohno តំណាងពិសេស​របស់រាជ​រដ្ឋាភិបាល​ជប៉ុនសម្រាប់​តំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប បាន​អះអាងថា រដ្ឋាភិបាលជប៉ុន​បានប្តេជ្ញាចិត្ត​ក្នុងការជួយ​ជំរុញវិនិយោគ​ជប៉ុន ឲ្យមក​កាន់​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការអភិវឌ្ឍន៏​សេដ្ឋកិច្ចរបស់​កម្ពុជាធ្វើយ៉ាង​ណាជួយឲ្យបាន រីកលូត​លាស់ក្នុង​ល្បឿនមួយ​លឿន​ទៅមុខ​។
​ឯកឧត្តម​ Masaharu Kohno បានបង្ហាញ​ពីការចាប់​អារម្មណ៏មក​លើសក្តានុពល​យ៉ាងច្រើន​របស់​កម្ពុជា ដែលក្រុម​ហ៊ុនជប៉ុន​អាចពិនិត្យ​ឱកាស​មកបណ្តាក់​ទុន​វិនិយោគ ពិសេស​លើវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ គឺជាវិស័យអាទិភាព​ចាំបាច់ ដែល​កម្ពុជាកំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍន៏ នា​ពេលសព្វ​ថ្ងៃនេះ​។
ឯកឧត្តម Masaharu Kohno  មាន​ប្រសាសន៏​ថាតាមទូលេខ​របស់ស​ភាពាណិជ្ជកម្ម​ជប៉ុន បាន​ឲ្យដឹង​ថាសព្វ​ថ្ងៃមាន​ក្រុមហ៊ុន​ធំៗរបស់​ជប៉ុន​ប្រហែល​១៩១​ក្រុម​ហ៊ុន កំពុង​ប្រតិបត្តិការ​វិនិយោគ​នៅក្នុង ប្រទេស​កម្ពុជា ដែលជាការរួម​ចំណែក​យ៉ាង​សំខាន់ មិនត្រឹម​ជួយអភិវឌ្ឍន៏​សេដ្ឋកិច្ចកម្ពុជា​ប៉ុណ្ណោះទេ  ប៉ុន្តែ​បានផ្តល់​ឱកាសការងារ​យ៉ាង​ច្រើន​ជូនពលរដ្ឋកម្ពុជា​ផង​ដែរ ។
ជាមួយនឹង​ដំណើរទស្សន​កិច្ចនេះ ឯក​ឧត្តម បានជំរាប ឯកឧត្តម សុខ អាន ថាការ​ដឹកនាំប្រតិភូ​អញ្ជើញមក​កាន់​កម្ពុជា​ពេល​នេះ គឺដើម្បី​មកចូល​រួមក្នុង​ពិធីសម្ពោធ​ក្រុមហ៊ុន​របស់ជប៉ុន​ថ្មីមួយទៀត នៅកម្ពុជា ហើយ​នៅពេល​វិលត្រឡប់​ទៅវិញប្រតិភូ​លោក នឹងខិត​ខំចលនា​បំផុសជួយ​ជំរុញ​អ្នកវិនិយោគ ជប៉ុនប​ន្ថែមទៀតឲ្យ​ចូលមក​កាន់កម្ពុជា។
ជាការឆ្លើយ​តប ឯកឧត្តម បណ្ឌិតសភាចារ្យ  សុខ អាន បានថ្លែង​អំណគុណ​ចំពោះការសន្យា​ជួយជំរុញ​វិនិយោគ​ពីជប៉ុន​មកកាន់​កម្ពុជា ឯកឧត្តម បានជំរាប​ជូន​ថា សព្វថ្ងៃកម្ពុជា​នៅមានឱកាស​ច្រើន ​សម្រាប់ការ​វិនិយោគពី​បរទេស ហើយរាជរ​ដ្ឋាភិបាល​តែងបានផ្តល់​ការលើក​ទឹកចិត្ត ជួយសម្រប​សម្រួល ដើម្បី​ធានាលើ​ទំនុក​ចិត្ត សម្រាប់​អ្នកវិនិយោគ​ទាំងឡាយ​ដែលចូលមក​វិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា។
ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី សុខ  អាន បានជំរាបជូន​ថាក្នុងពេល​កន្លងមក ឯក​ឧត្តម បានជំរុញ​ឲ្យមានកិច្ចព្រម​ព្រៀងរបស់ក្រុម​ហ៊ុនជប៉ុន​ធំៗ ឲ្យចូលមក និយោគ​នៅ​កម្ពុជា ឯកឧត្តម សូមគាំ​ទ្រនិងស្វាគមន៏​រាល់អ្នកវិនិយោគ​ទាំងឡាយ ពិសេសអ្នកវិ​និយោគជប៉ុ​នធំៗ សូមអញ្ជើញ​មកពិនិត្យ​អំពីលទ្ធភាព​វិនិយោគលើវិស័យ​ជាច្រើន​ទៀត ដោយឯកឧត្តម​បានជំរាបជូនថា សព្វថ្ងៃ​ច្បាប់វិនិយោគ​នៅកម្ពុជា មានភាពអនុគ្រោះ​ខ្លាំងសម្រាប់​អ្នកវិនិយោគ ដែលអាចទាញ​បានផល​ប្រយោជន៏យ៉ាង​ច្រើន ពីការរកស៊ី​នៅកម្ពុជា។
តាមរយៈកិច្ច​សន្ទនាគ្នានេះភាគី​ទាំងពីរ បានបង្ហាញ​ពីជំហរវាងរដ្ឋាភិបាល​ប្រទេសទាំង​ពីរ  ក្នុងការបន្ត បង្កើនកិច្ចសហប្រតិបត្តិការ​គ្នាឲ្យបាន​កាន់តែរឹង​មាំថែមទៀត​ទាំងវិស័យ​ការទូត និងសេដ្ឋកិច្ច​ដើម្បីផល​ប្រយោជន៏សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ។
គួរបញ្ជាក់​ថាកាលពី​២៥ឆ្នាំមុន ឯកឧត្តម Masaharu Kohno និង​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ  អាន ធ្លាប់មាន​ទំនាក់ទំនង​គ្នាយ៉ាងល្អ​ទាំងកិច្ចការ​ទូត និងការសម្រប​សម្រួលនានាទាក់​ទងនិងការ​ស្វែងរក សន្តិភាពសម្រាប់​កម្ពុជា ដែលកាល​នោះ ឯកឧត្តម Masaharu Kohno បានដើរតួនាទី​យ៉ាង​សំខាន់ ក្នុងការជួយ​ជ្រោម​ជ្រែង ស្វែងរកដំណោះ​ស្រាយសន្តិភាពជូន​កម្ពុជា រហូតសម្រេច​បាននូវកិច្ចព្រមព្រៀង​ ក្រុងប៉ារីសនា​ឆ្នាំ១៩៩១។
តាមរយៈនៃកិច្ចព្រមព្រៀង​សន្តិភាពក្រុង​ប៉ារីសឆ្នាំ១៩៩១នោះ​ហើយ ដែលធ្វើ​ឲ្យរាជរដ្ឋាភិបាលកម្ពុជាបាន​បន្តការដឹកនាំរដ្ឋបាល​តែមួយ​ដើម្បីសម្របស​ម្រួល និងការធានាបាន​នូវការបង្រួមប​ង្រួមជាតិ សន្តិភាព និង​ស្ថេរភាពន​យោបាយ សម្រាប់ការ​អភិវឌ្ឍន៏​ប្រទេស​កម្ពុជា។
សូម​បញ្ចាក់​ថា បន្ទាប់ពីបានរំលាយ​ចោលអង្គការចាត់​តាំង​នយោ​បាយ នៃរបបកម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដោយនយោបាយ​ឈ្នះឈ្នះរបស់​សម្តេចតេជោ ហ៊ុន សែន នាឆ្នាំ១៩៩៨ កម្ពុជា​ទទួល បានសន្តិភាព​ទាំងស្រុង   ហើយតាមរយៈនៃសន្តិភាពនេះ​ហើយ បានផ្តល់​ឱកាសឲ្យកម្ពុជា​ធ្វើការ អភិវឌ្ឍន៏​ប្រទេសជាតិខ្លួ​នមានការរីកចំរើន​ដល់សព្វ​ថ្ងៃនេះ៕
អត្ថបទ៖  តារា


សុន្ទរកថា ឯកឧត្តមបណ្ឌិត ថោង ខុន, ក្នុងពិធីផ្តល់ប្រាក់រង្វាន់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅសឹង្ហបូរី ឆ្នាំ២០១៥




និស្សិតកម្ពុជា៩០នាក់ ទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សា នៅប្រទេសបារាំង

យោងតាម​សេចក្តីជូ​​នព័ត៌មាន​របស់ស្ថាន​ទូតបារាំង​ប្រចាំព្រះរា​ជាណាចក្រ​កម្ពុជា ​ចុះថ្ងៃទី ៣១​ ខែកក្កដា​ ឆ្នាំ២០១៥​នេះបាន​ឲ្យដឹងថា ​នៅឆ្នាំ២០១៥​នេះ និស្សិត​កម្ពុជា​ប្រមាណ​៩០នាក់​ បានទទួ​លអាហា​រូបករណ៍​ទៅបន្តការ​សិក្សានៅ​ប្រទេស​បារំាងលើ​មុខជំនាញ​ផ្សេងៗដូចជា ​សេដ្ឋកិច្ច​ ច្បាប់​ វេជ្ជសាស្ត្រ ​វិស្វកម្ម ​ទេសចរណ៍ ឬ​អក្សរសា​ស្ត្របារាំង​ជាដើម។

មុនពេ​លនិ​ស្សិតទាំង​អស់ចាក​ចេញពីកម្ពុ​ជានោះ នឹ​ងមានការ​រៀបចំពិ​ធីជូនដំ​ណើរមួយ ត្រូវរៀ​បចំឡើង​នៅថ្ងៃអង្គារ​ ទី០៤ ​ខែសីហា ​ឆ្នាំ២០១៤ ​វេលាម៉ោង៦​ល្ងាច នៅ​វិទ្យាស្ថាន​បារាំង ​ក្រោមអធិប​តីភាព ​ឯកឧត្តម ​ហ្សង់ ​ក្លូដ ​ពាំបឺហ្វ ​ឯកអគ្គ​រដ្ឋទូតបារាំង​ប្រចាំកម្ពុជា ​និង ឯកឧត្តម​ ហង់​ ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រ​សួងអប់រំ ​យុវជន ​និងកីឡា៕​

រយៈពេល៧​ខែចុង​ក្រោយនេះ​រាជរដ្ឋាភិ​បាលរក​ឃើញ​ជនអន្តោ​ប្រវេសន៍​ខុសច្បាប់វៀតណាម​១៥០០​នាក់

ក្នុងរយៈ​​ពេល៧ខែដើមឆ្នាំ២០១៥ ជនអន្តោប្រវេសន៍វៀតណាមចំនួន១៥០០នាក់ ត្រូវបានរកឃើញកំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។ នេះគឺជាការបញ្ជាក់ឱ្យដឹងពីលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ។
លោក អ៊ុក ហៃសីឡា បានអះអាងថា ជនអន្តោប្រវេសន៍ទាំងនេះ គឺបានមករស់នៅដោយខុសច្បាប់នៅតាមអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដែលបញ្ហានេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអាជីវកម្មណាដែលនៅបន្តជួល ឬប្រើប្រាស់ជនអន្តោប្រវេសន៍ខុសច្បាប់។ វិធានការទាំងនោះគឺនឹងអាចប្តឹងទៅកាន់តុលាការតែម្តងប្រសិន ម្ចាស់អាជីវកម្មទាំងនោះមិនរៀងចាលនោះទេ។
យ៉ាងណាក៏ដោយ លោកប្រធាននាយកដ្ឋានបានលើកឡើងថា ក្នុងពេលអនុវត្តបច្ចុប្បន្ននេះ គឺស្ថិតក្នុងដំណាក់កាលអនុគ្រោះនៅឡើយ។ សូមកត់សំគាល់ថា ក្នុងរយៈពេលពីរថ្ងៃពីថ្ងៃទី២៩ និង ថ្ងៃទី៣០ កក្កដានេះ ជនអន្តោប្រវេសន៍វៀតណាមចំនួន៦៤នាក់ត្រូវឃាត់ខ្លួន នៅក្នុងបេសកម្មចុះត្រួតពិនិត្យក្នុងការដ្ឋានសំណង់បូរីអង្គរភ្នំពេញ និងនៅក្នុងសង្កាត់ស្រះចក រាជធានីភ្នំពេញ។
មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អាជ្ញាធរបានប្រតិបត្តិការស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់នៅទូទាំងប្រទេស ហើយបានបញ្ជាក់ថា វិធានការស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងសង្គមកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងអាណត្តិទី៥នេះ បន្ទាប់ពីបញ្ហាអន្តោប្រវេសន៍ជនជាតិវៀតណាម គឺជាប្រធានក្តៅក្នុងសង្គមនយោបាយកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នេះដែរ បានធ្វើឱ្យគណបក្សកាន់អំណាចបានអន់ប្រជាប្រិយភាពក្នុងការបោះឆ្នោតផងដែរ។ ក្រសួងមហាផ្ទៃ បានបង្កើតផ្នែកអន្តោប្រវេសន៍ចំនួន៨៩ ចំណុះអធិកាដ្ឋាននគរបាលស្រុក ខណ្ឌចំនួន ១៩៧នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
សង្គមស៊ីវិលមួយចំនួន និងប្រជាពលរដ្ឋទូទៅ បានគាំទ្រចំពោះវិធានការផ្លូវច្បាប់របស់អាជ្ញាធរកម្ពុជាក្នុងការបណ្តេញចេញជនបរទេសខុសច្បាប់ពីកម្ពុជា៕

សេចក្តីបំភ្លឺរបស់អង្គភាពព័ត៌មាន ​និងប្រតិ​កម្មរហ័ស​ តបទៅ​នឹងការបក​ស្រាយ​ដ៏ខុសឆ្គង​យ៉ាងខ្លាំង​របស់អ្នក​នាំពាក្យ​ឧត្តមស្នង​ការសិទ្ធិ​មនុស្សអង្គ​ការសហ​ប្រជាជាតិ​



ឯកឧត្តម​ កែវ​ រ៉េមី​ ជួប​​​ជា​មួយ​គ្រូ​​បង្រៀន​​ និង​យុវជន​​នៅ​ឃុំ​កុមារ​រាជា​ ​ស្រុកបាទី​ ខេត្ត​តាកែវ ​ក្នុង​ពិធី​ប្រគ​ល់​​ប្រាក់​​មូល​​និធិ​គ្រូ​បង្រៀន​ និងប្រកាស​ដាក់​ឲ្យ​តំណើរ​ការ​ប្រាក់​សន្សំ​យុវជ​ន​ភូមិ​ខ្ញុំ​

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នេះ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់មូលនិធិគ្រូបង្រៀនរបស់សមាគមគ្រូបង្រៀនឃុំកុមាររាជា និងការប្រកាសដាក់ឲ្យដំណើរការ “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីអ្នកកញ្ញាដែលជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា សមាជិកក្រុមប្រឹក្សាឃុំ សមាជិកគណៈកម្មការឃុំ មេភូមិ លោកគ្រូអ្នកគ្រូ ដែលជាសមាជិកសមាគមគ្រូបង្រៀនឃុំកុមាររាជា និងយុវជននៃសម្ព័ន្ធយុវជនកម្ពុជាប្រចាំឃុំកុមាររាជា សរុបប្រមាណ ៣៥០ នាក់។
បន្ទាប់ពីការឡើងធ្វើរបាយការណ៍សង្ខេបរបស់អាជ្ញាធរឃុំកុមាររាជា ប្រធានសមាគមគ្រូបង្រៀនឃុំកុមាររាជា ប្រធានសម្ព័ន្ធយុវជនកម្ពុជា ប្រចាំឃុំកុមាររាជា និងរបាយការណ៍លម្អិតរបស់ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ស្តីអំពីការរៀបចំសមាគមគ្រូបង្រៀនឃុំកុមាររាជា មូលនិធិគ្រូបង្រៀន និង “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជារួចមក ឯកឧត្តម កែវ រ៉េមី បានថ្លែងសំណេះសំណាលទៅកាន់អង្គពិធី ក្នុងនោះ លោកបានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់វិស័យ ជាពិសេសលោកគ្រូអ្នកគ្រូ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមជាមួយអាជ្ញាធរពន្ធដារ និងភ្នាក់ងារគយ ក្នុងការពង្រឹងការប្រមូលចំណូលរដ្ឋ ដើម្បីរាជរដ្ឋាភិបាល មានលទ្ធភាព បង្កើនបៀវត្សជូនមន្ត្រីរាជការស៊ីវិល លោកគ្រូអ្នកគ្រូ កងកម្លាំងប្រដាប់គ្រប់វិស័យ ឲ្យបានកាន់តែប្រសើរថែមទៀត។ ដោយឡែកសម្រាប់កម្មករ កម្មការនីនៅក្នុងវិស័យកាត់ដេរ និងស្បែកជើង រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរ សម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបាននូវការកែលម្អរលក្ខខណ្ឌការងារ បញ្ចុះតម្លៃទឹកភ្លើង បង្កើតច្បាប់ស្តីពីការកំណត់ថ្លៃឈ្នួលផ្ទះរបស់កម្មករ តម្លៃទំនិញនៅលើទីផ្សារនិងបង្កើនប្រាក់ឈ្នួលបន្ថែមទៀតនៅក្នុងឆ្នាំ២០១៦ ខាងមុខនេះ។
ពាក់ព័ន្ធនឹងការបង្កើតសមាគមគ្រូបង្រៀនឃុំកុមាររាជា រៀបចំមូលនិធិគ្រូបង្រៀន និងការដាក់ឲ្យដំណើរការ ប្រាក់សន្សំយុវជនភូមិខ្ញុំ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា ជាការយកចិត្តទុកដាក់ជាអាទិភាព និងជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម សមាជិកសមាជិការក្រុមការងារ និងការចូលរូមរបស់សប្បុរសជន ដើម្បីរួមចំណែកដោះស្រាយការលំបាក់ផ្នែកជីវភាពរបស់លោកគ្រូអ្នកគ្រូ និងជំរុញការអភិវឌ្ឍសមត្ថភាព ការបង្កើតការងារ និងការបង្កើនចំណូលគ្រួសាររបស់យុវជននៅក្នុងភូមិឃុំ។






ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា នៅតែសម្លឹងឃើញពីសក្តានុពល ជាច្រើនរបស់កម្ពុជា

នៅមុនពេលបញ្ចប់​អាណត្តិបេសកកម្មការ​ទូតប្រចាំកម្ពុជា​ ឯកអគ្គរដ្ឋទូតសា​ធារណរដ្ឋឥណ្ឌា ​ឯកឧត្តម ឌីនេស ខេ​. ផាតនេក  ​[DINESH K. PATNAIK] បានចូលជួបជំរាបលា​ សម្តេច ​តេជោ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នាព្រឹកថ្ងៃទី២៨ ខែកក្តដានេះ​ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះឯកឧត្តម ​ឯកអគ្គរដ្ឋទូត ​បានជំរាបជូនថា ​ក្នុងរយៈពេល៣ឆ្នាំ​ នៃការបំពេញ ​បេសសកម្មការទូត​ ឯកឧត្តមបានមើល​ឃើញពីការរីកចំរើន​ខ្លាំងរបស់កម្ពុជា ​ហើយកម្ពុជានៅ ​តែមានសក្តានុពល​ជាច្រើនទៀត។​ ទន្ទឹមនេះ ឯកឧត្តម  ឌីនេស ខេ.​ ផាតនេក ​ក៏បានបញ្ជាក់ ​ផងដែរថា ​បើទោះបីជាឯកឧត្តម​ត្រូវបន្តបេសកកម្មទៅ​កាន់ប្រទេសផ្សេងក៏ដោយ ​ឯកឧត្តមនៅ ​តែបន្តសហការ​ជួយអភិវឌ្ឍន៌នៅកម្ពុជា​។ 
ឯកឧត្តម ​ក៏បានថ្លែងអំណរគុណ​ដល់សមាជិក ​រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋកម្ពុជា ដែល​កន្លងមកតែងសហកា​រធ្វើការជាមួយគ្នា ​ធ្វើឲ្យបេសកម្ម ​ការទូតរបស់ឯកឧត្តមទទួល​បាន​ជោគ​​ជ័យ​និ​ងធ្វើឲ្យទំនាក់ទំនង​រវាងឥណ្ឌានិង កម្ពុជា ​កាន់តែល្អ ​ប្រសើរ។
ជាការឆ្លើយតប ​សម្តេចតេជោ ​ហ៊ុន សែន ​បានថ្លែងអំណរគុណដល់​ការប្រឹងប្រែង​របស់​ឯកឧត្តម ឌីនេស ខេ. ផាតនេក ​ដែលបានចូលរួម​ចំណែកទាំង​ការអភិវឌ្ឍនៅកម្ពុជាផង​ និង​ពង្រឹង កិច្ចសហ​ប្រតិបត្តិការរវាងកម្ពុជា​និងឥណ្ឌាផង។ ​ជាងនេះទៀត​ សម្តេចតេជោ​ បាន សម្តែងការអរគុណ​ដល់ប្រទេសឥណ្ឌា​ដែលកន្លងមក​បានធ្វើជាសហ​ប្រធាននៃ​ ICCព្រះវិហារ ហើយសម្តេចក៏បាន​ជូនពរដល់​បេសកម្មការ​ទូតបន្ត​ទៅកាន់ប្រទេស​ផ្សេងរបស់ ឌីនេស ​ខេ. ផាត​នេក ឲ្យទទួល​បានជោគជ័យ៕




សម្ព័ន្ធយុវជនកម្ពុជា ចាត់ទុកមន្រ្តីអ្នកនាំពាក្យ ផ្នែកសិទ្ធិមនុស្សរបស់UNនៅកម្ពុជា ថាបានដើរផ្ទុយពីគោលការណ៍នីតិរដ្ឋ

សម្ព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ បាន​បង្ហាញ​នូវសេចក្តី​សោកស្តាយ​យ៉ាង​ខ្លាំង បន្ទាប់​ពីបាន​ឃើញ​សេចក្តីថ្លែង​ការណ៍​របស់អ្នកនាំ​ពាក្យឧត្តមស្នង​ការអង្គការ​សហ​ប្រជាជាតិ ​​ទទួល​​​បន្ទុក​​សិទ្ធិមនុស្ស​​ប្រចាំ​កម្ពុជា ដែល​ចេញផ្សាយ​នៅថ្ងៃ​​​ទី២៧ ខែកក្កដា កន្លង​​ទៅនេះ បន្ទាប់​ពី​តុលាការបានផ្ដន្ទា​ទោស​សកម្មជន​គណបក្ស​​សង្រ្គោះ​ជាតិ ១១​​នាក់ ឲ្យជាប់​​ពន្ធនា​គារ​​ពី ៧ឆ្នាំ ទៅ​ ២០ឆ្នាំ ​ពីបទ​ដឹកនាំ និងចូល​រួម​ក្នុង​ចលនា​​​​កុប្បកម្មនាំ​ឲ្យមាន​ហិង្សា​​នៅ​ក្បែរ​​ទីលា​ន​ប្រ​ជាធិបតេយ្យ  ដែល​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ បានលើក​​ឡើងប្រាស់ចាក​ពី​ការពិត​ថា « មិន​មាន​​ការ​បង្ហាញ​​​ភស្តុតាង​​នៅក្នុង​​តុលាកា​រដែល​​អាច​បញ្ជាក់​​ថា ​​ចុង​ចោទ​​បាន​​ប្រព្រឹត្ត​​អំពើ​​ហិង្សា​​ដោយ​​ផ្ទាល់​ ឬក៏​​ហិង្សា​​​​»។
សម្ព័ន្ធ​យុវជន​កម្ពុជា​ បាន​ចាត់​ទុកសម្តី​បែប​នេះ ថា បាន​​ធ្វើ​ឲ្យ​គ្រោះ​​ថ្នាក់ដល់​ស្ថាប័ន​​នៃ​ប្រទេស​កម្ពុជា «  ហើយការ​ដែល​ពួក​គេចោទថា រដ្ឋាភិបាល​​ជ្រៀត​​​ជ្រែក​ក្នុង​​ករណីនេះ ​បាន​ធ្វើ​​ឲ្យ​​ទំនុក​ចិត្ត​របស់​សាធារណ​ជន​កាន់​តែ​ធ្លាក់ចុះ​​សម្រាប់​​ប្រព័ន្ធ​​​យុត្តិធម៌​នៅកម្ពុជា​​​​ថែម​ទៀត​ផង»។
សម្ព័ន្ធ​យុវជន​កម្ពុជា យល់​ឃើញថា​៖ សេចក្តី​ថ្លែងការណ៍​​របស់​​​ឧត្តមស្នង​ការអង្គកា​រសហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា ជា​សេចក្តី​​ថ្លែ​ង​ការណ៍​ដែល ​«មិនមាន​លក្ខណៈ​​កត្ត​វិជា្ជ និង​មិន​មាន​យុត្ត​ធម៌» សម្រាប់​​រាជ​រដ្ឋា​ភិបាល និង​ស្ថាប័ន​តុលាការ​​នៃ​ប្រទេស​​​កម្ពុជា ដែល​ជា​​រដ្ឋអធិប​តេយ្យ ប្រកាន់​​ខ្ជាប់​នូវ​​គោល​ការណ៍​​នីតិរដ្ឋ និងមាន​ការបែងចែក​​អំណាចដាច់​គ្នា រវាងស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិ​បត្តិ និង​ស្ថាប័ន​តុលាការ។
សម្ព័ន្ធ​យុវជន​កម្ពុជា ដែល​គេដឹង​ថា ដឹក​នាំ​ដោយ​លោក សៅ សុភៈ បាន​ហៅសេចក្តី​ថ្លែង​​ការណ៍​ដដែល​របស់​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សរូបនេះ ថាបានតាក់តែង​ឡើង​ ដោយ​មិន​ទទួល​​បាន​ព័ត៌មាន​ពិត​គ្រប់​​ជ្រុង​ជ្រោយ​​នៃ​អង្គ​ហេតុ​ លើ​បញ្ហា​ជុំវិញ​ចំណាត់ការតាមផ្លូវច្បាប់​របស់​អាជ្ញាធរ​មានសមត្ថ​កិច្ច និងតុលា​ការ​ ក្នុង​សំណុំរឿង​​ព្រហ្ម​ទណ្ឌ​​ទាក់​​ទង​​នឹង​ការប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់​ធ្ងរ ដែល​បង្កទ្បើង​ដោយបុគ្គល​ទាំង១១រូប។
សម្ព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡងើង​ថា ក្នុង​នាមឧត្តម​ស្នងការ​អង្គការ​សហប្រជា​ជាតិ លោក​ស្រី​គួរ​​ណាស់​​តែបែង​ចែកឲ្យច្បាស់​រវាងការអនុវត្ត​ច្បាប់ និងសេរី​ភាព​នៃការបញ្ចេញ​មតិ ហើយ​មិនត្រូវ​​យក​​ករណី​ព្រហ្មទណ្ឌ​មកលាយ​លំជាមួយ​បញ្ហាសិទ្ធិ​មនុស្ស ឬ​នយោបាយ​​ដើម្បី​ឲ្យ​ជនប្រព្រឹត្តបទ​ល្មើស​រួច​ផុត​ពី​ការ​​ទទួល​ខុស​ត្រូវតាមផ្លូវ​ច្បា​ប់ ដែល​ជាហេតុបង្កើត​ឲ្យមាន​នីទណ្ឌភាព​​នៅ​កម្ពុជា។ ដូចនេះ​ការ​កាត់​ទោស​​អ្នកប្រព្រឹត្ត​បទល្មើស គឺមិនពាក់ព័ន្ធនឹងបញ្ហា​សិទ្ធិមនុស្សទេ​ តែ​​វា​ជាបញ្ហា​របស់​អ្នក​ដែល​​បាន​ប្រ​ព្រឹត្ត​បទល្មើស​ជាក់ស្តែង ដែលផ្ទុយ​អំពី​ច្បាប់​តែប៉ុណ្ណោះ ហើយមិន​ពាក់ពន្ធ​នឹងរាជ​រដ្ឋា​ភិបាល​នោះ​​ទេ។
សម្ព័ន្ធយុវជនកម្ពុជា បានទទូចឲ្យ​ ឧត្តម​ស្នងការ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​​បញ្ឈប់ជាបន្ទាន់នូវការចោទប្រកាន់រាជរដ្ឋាភិបាល​ ប្រជាជាតិអធិបតេយ្យ នីតិរដ្ឋ តំណាងឆន្ទៈ​ប្រជាពល​រដ្ឋ ថា​ជ្រៀតជ្រែក​ទៅលើសេចក្តី​សម្រេច​របស់តុលា​ការ ដែលជា​ស្ថាប័នឯករាជ្យ​ជា​ឆន្ទានុ​សិទ្ធិ​របស់ចៅក្រម ដោយ​សម្ព័ន្ធ​យុវជន​កម្ពុជា បាន​ពិនិត្យ​ឃើញ​ថា គ្មានស្ថា​ប័នណា​មួយជ្រៀត​ជ្រែក ឬបង្គាប់បញ្ជានូ​វដំណើ​រការយុត្តិ​ធម៌​នេះ​​បាន​​ទ្បើយ


Tuesday, July 28, 2015

រាជរដ្ឋាភិបាល​សម្រេច​កាត់បន្ថយរយៈ​ពេល នៃការផ្តល់ដី​សម្បទានសេដ្ឋកិច្ច​មកនៅត្រឹម​ ៥០ឆ្នាំយ៉ាង​យូរបំ​ផុត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥នេះ ស្តីពីលទ្ធផលនៃការវាយតម្លៃ លើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ១៦ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងកំពង់ស្ពឺ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រោយដោះស្រាយពីផលប៉ះពាល់រួច ក្រុមហ៊ុនទាំង១៦នេះ នឹងត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគ ដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។
ក្រសួងបរិស្ថានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ១៦ ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសេដ្ឋកិច្ច នៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃភ្នំពេ្រច នៅខេត្តរតនៈគិរី មានចំនួន ៤ក្រុមហ៊ុន  ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច នៅដែនជម្រកសត្វព្រៃលំផាត់ និងក្នុងខេត្តកំពង់ស្ពឺមានចំនួន៧ ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិសុរាម្រិត-កុសុមៈ គិរីរម្យ បន្តអនុវត្តគម្រោងនិងបំពេញនីតិវិធីលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួច ដោយត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ក្នុងការកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ចទាំងអស់មកនៅត្រឹមយ៉ាងយូរ៥០ឆ្នាំ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន រហូតមកដល់ពេលនេះ ក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួន ១១៣ ដែលមានផ្ទៃដីសរុប ៦២៨ ២៩៨,៧៥ ហិកតា ដែលក្នុងនោះគម្រោងចំនួន ៨១ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិភាក្សា និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច ហើយជាលទ្ធផលគម្រោងរបស់ក្រុមមហ៊ុនចំនួន ២៣ ដែលមានផ្ទៃដីសរុប ៩០ ៦៨២ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចនិរាករណ៍ សិទ្ធិវិនិយោគដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានគោរពតាមគោលការណ៍ និងនីតិវិធីនានាដែលបានកំណត់។
ក្រសួងបរិស្ថានបានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យ វាស់វែង និងវាយតម្លៃគម្រោងសម្បទានដីសេដ្ឋកិច្ចឡើងវិញនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពលើសម្បទានដីសេដ្ឋកិច្ច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បំណងដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគទុន ក៏ដូចជាដោះស្រាយលើផលប៉ះពាល់ទាំងឡាយឲ្យបានត្រឹមត្រូវ និងកំណត់ច្បាស់លាស់ថា សម្បទានដីសេដ្ឋកិច្ចទាំងអស់នឹងមិនមានការប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុភាព

ក្រសួងអប់រំប្រកាសហាម មិនឲ្យបេក្ខជន ដែលប្រឡងបាក់ឌុបឆ្នាំនេះ យកឧបករណ៍អេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡង

យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងអប់រំ យុវជន​ និងកីឡា ចុះថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ២០១៥​ ស្តីពីការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិចំណេះទូទៅ​ និងបំពេញវិជ្ជាសម័យ​ប្រឡងថ្ងៃទី ២៤ ​ខែសីហា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ ដើម្បីឲ្យដំណើរការប្រឡងប្រពឹត្តទៅ​ប្រកបដោយ​គោលការណ៍ច្បាប់​ យុត្តិធម៌​ តម្លាភាព​ និងលទ្ធផលទទួល​យកបាន ​ក្រសួងអប់រំយុវជន​និងកីឡា ​សូមអំពាវនាវដល់​បេក្ខជនទាំងអស់​ត្រូវគោរពបទប្បញ្ញត្តិនៃការ​ប្រឡងឲ្យ​បានល្អប្រសើរ ​ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច​ត្រូនិចគ្រប់ប្រភេទ​ចូលក្នុងមណ្ឌលប្រឡង​ ឬបន្ទប់ប្រឡង ​ជាដាច់ខាត។ ​ក្នុងករណីរកឃើញ ​ត្រូវចាត់ទុកថាបាន​ប្រព្រឹត្តសកម្មភាព​ផ្ទុយនឹងបទប្បញ្ញតិ្ត​ និងកម្រិត វិន័យចំពោះបេក្ខជន ​និងត្រូវបានកំណត់​ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
ការប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅ​ និងបំពេញ​វិជ្ជាដែលមានថ្នាក់​វិទ្យាសាស្ត្រ ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ​រួមមានបេក្ខជន​ប្រឡងសរុបចំនួន ​៨៨៤៨៨ នាក់ ​និងមានមណ្ឌល​ប្រឡងចំនួន​ ១៥០ មណ្ឌល​ចែកចេញជា៣៥៧៦បន្ទប់ ​នៅរាជធានី ខេត្តទាំង ២៥នៃព្រះរាជា​ណាចក្រកម្ពុជា។
ការប្រឡងនេះ ​នឹងត្រូវប្រកាសលទ្ធផល​នៅតាមណ្ឌល​ប្រឡងនីមួយៗ ​នៅរសៀលថ្ងៃទី ​១៥ ខែកញ្ញា ​ឆ្នាំ២០១៥​ សម្រាប់​មណ្ឌលប្រឡងនៅ​រាជធានីភ្នំពេញ ​និងខេត្តកណ្តាល​ និងនៅថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ២០១៥​ សម្រាប់មណ្ឌលប្រឡង​នៅខេត្តផ្សេងៗទៀត៕
អត្ថបទ៖ សុភាព