Friday, July 24, 2015

ផែនទីបោនខ្នាត ១/១០០,០០០ ដែលរាជរដ្ឋាភិបាលកុំពុងប្រើប្រាស់ បោះបង្គោលព្រំដែន គឺជាដុំមាសដ៏មានតំលៃបំផុត

ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​ប្រធាន​​គណៈ​កម្មា​ធិ​កា​រ​​​​កិច្ចការ​ព្រំដែន បាន​មាន​ប្រសាសន៍​​នៅ​ក្នុង​កម្ម​វិធី​តុមូល​​នៅ ​​ទីស្តី​ការ​គណៈ​​មន្ត្រី​កា​ល​​ពីថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០១៥ បាន​ពន្យល់​​អំពី​​ផែ​ន​ទីបោ​​នខ្នាត ១/១០០,០០០ បោះ​ពុម្ព​​ដោ​យ​ក្រុ​ម ភូមិ​សា​​ស្រ្ត​​​ឥណ្ឌូចិន ​​នៅខែមក​រា ឆ្នាំ១​៩៥២ ដោយបញ្ជាក់ថាផែនទីនេះ​មាន​​ខ្នាត​​​ធំ​ល្មម​​ដើម្បី​នឹង​​ធ្វើ​កិ​ច្ច​កា​​រងា​រ​ព្រំដែ​ន ព្រោះ​វា​មិ​ន​តូច​មិន​ធំ ហើយ​​ជា​​ផែន​​ទី​ ​ដែល​​បារាំ​ង​បា​ន​បន្សល់​ទុក​​តាំ​ង​ពី​​បារាំង​គ្រ​ប់​គ្រ​ង​ឥ​​ណ្ឌូចិ​ន​ម​ក​ម្លេះ​ សម្រា​​ប់​​ធ្វើ​កិច្ច​​ការ​ព្រំ​ដែន​​ជា​​មួយ​​ប្រទេស​​​ជិត​​ខាង​ ព្រោះ​​កិច្ច​ការ​ព្រំ​​ដែន​​មិន​មែ​ន​ធ្វើ​តែ​យើ​​ង​ម្ខាង​ទេ​។​
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា​​យើង​​​ជ្រើស​​​រើស​​​​​ផែន​​​ទី​ក៏ត្រូវ​មាន​ការ​ឯក​ភាព​ពីប្រ​ទេស​​ជិត​ខា​ង​ផង​ដែ​រ​ ដូច្នេះ​​យើង​ជា​មួយ​​វៀត​ណា​ម​ ជ្រើ​ស​​រើ​ស​​ផែ​ន​​ទីបោ​នខ្នាត​ ១/១០០,០០០  ​ហើយ​ឯក​​​ឧត្តម​​​​​​ក៏បា​ន​បញ្ជា​ក់ថែមទៀត​​ថាមួយ​​ចុ​ងប៊ិ​​ចនៅ​​លើផែ​​នទី​គឺ​ស្មើនឹង ១០០ម៉ែ​ត្រនៅ​លើ​​ដីជាក់ស្តែង ។
​ឯកឧត្តម​បា​ន​មាន​ប្រសា​ស​ន៍​​​បន្ថែម​ទៀតថា ផែ​នទី​ដែ​ល​​រដ្ឋាភិបាល​ប្រើប្រាស់​គឺវា​ត្រឹ​ម​ត្រូវ​បំផុត​​ ឯក​ឧត្តមក៏បាន​គូស​បញ្ជាក់​ទៀតថា ក្រុម​កិច្ច​ការ​ព្រំ​ដែន​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំ​ផុ​ត ប្រសិន​បើកា​រ​វាស់​វែង​នោះ​មាន​ការ​លំអៀង​តែ២​ចុងប៊ិច ស្មើ​នឹង​២០០​ម៉ែត្រ នៅលើដី​ជាក់​ស្តែង។​​
ឯក​ឧត្តម​បាន​បន្ថែម​ទៀត​ថា ផែន​​ទី​​ដែ​ល​សម្តេច​រកឃើ​ញ​គឺជាដុំ​មាស​​មួយ ជា​កេរ្តិ៍​ដែលបាន​ថែរក្សា​រហូ​តដល់​ស​ព្វថ្ងៃ​ ទោះ​​វាទ្រុដ​ទ្រោម​ណា​ស់​ហើយ។ ឯកឧត្តម​បានបន្ថែម​ទៀតថា ពាក្យថា​បោ​ន​​​គឺ​ជា​​ផែន​ទី​ដែ​ល​អ្នក​បច្ចេក​ទេស​​​បង្កើតជាប្រ​ព័ន្ធ ​រឺ​ជា​​តំណាង​មាន​រាង​ជា​សា​ជី ហើយឯកឧ​ត្តម​មាន​ប្រសាស​​ន៍​បន្ត​​ទៀតថា​​ កិច្ច​ព្រ​​​ម​ព្រៀ​​ងសន្ធិ​​សញ្ញា​ឆ្នាំ​១៩​​៨២​ ក៏ដូច​ជា​ស​ន្ធិ​​​សញ្ញាឆ្នាំ​​១៩៨៣ ​ស្តី​​ពី​គោល​ការណ៍​ស្រាយ​បញ្ហា​ព្រំ​ដែ​នជា​មួយ​ កម្ពុជា-វៀត​ណា​ម ហើយ​​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ​ស្តីពី​ការ​កំណត់​ព្រំដែនរដ្ឋ​រវាង​ប្រទេស​ទាំ​ង​ពីរ​ហើយ​សន្ធិ​ស​​ញ្ញាបំ​ពេញ​បន្ថែម​​​​​​ឆ្នាំ​២០០​៥យោងទៅលើ​​តែផែ​នទី​បោ​នខ្នា​ត ១/១​០០,០០០​ ​ដែល​​​បោះ​ពុម្ព​ដោ​យ​ក្រុ​ម ភូមិសា​ស្រ្ត​ឥ​ណ្ឌូ​​ចិន នេះដែ​ល​​ហៅ​​​ថា​ជា​​គោ​ល​​​ការណ៍ព្រំដែន​មិនកែ​ប្រែ​។ ហើ​យ​ឯកឧត្តម​បាន​មាន​ប្រសា​សន៍​ទៀត​ថា សម្តេ​ចតេជោ​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​អត់​​មានផែន​ទី​អ្វី​ក្រៅ​ពី​ផែនទី​បោននេះទេ ​ដែល​​រាជ​​រដ្ឋាភិ​បាល​​បាន​ប្រើតាំ​ង​​ពី​សម័​យ​មុន​មកដល់​​សព្វ​ថ្ងៃ​​នេះ​គឺនៅ​តែ​ប្រើ​ផែន​ទីបោន​ខ្នាត១/១​០០,០០០៕