នៅរាជបណ្ឌិតសភា បានឱ្យដឹងថា ខណៈត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវអំពីផែនទី នៃរាជបណ្ឌិតសភាកម្ពុជា បានសម្រេចច្រានចោលផែនទី២ផ្ទាំង ក្នុងចំណោមផែនទី២៦ផ្ទាំង របស់គណបក្សសង្រ្គោះជាតិ។ លោកបណ្ឌិត សុខ ទូច បាននិយាយថា ផែនទីទាំង២ផ្ទាំងនេះ មានផ្ទាំងទី១ ដែលជាផែនទីទាំងមូលរបស់កម្ពុជា និងផ្ទាំងមួយទៀត ជាផែនទីដែលចូល ទៅក្នុងទឹកដីរបស់វៀតណាម។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានដាក់
ឱ្យផ្ទៀងផ្ទាត់ផែនទីនានា ក្នុងនោះមាន ភាគីនានាចូលរួមដូចជា តំណាងព្រឹទ្ធសភា តំណាងរដ្ឋសភា មកពីគណបក្សទាំងពីរ ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលដាក់លិខិតមកកាន់ រាជបណ្ឌិត្យសភា ដើម្បីសុំត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទី៕