Thursday, September 3, 2015

ឯក​ឧត្តម ហោ ណាំហុង ទទូច​ឲ្យគណបក្សន​យោបាយ បញ្ឈប់កា​រយកបញ្ហាផែនទី​ និងទឹកដី ម​កកេងចំ​ណេញន​យោបាយទៀត

មានប្រសា​សន៍នៅក្នុងពិធីប្រគល់ ទទួល និងផ្ទៀងផ្ទា​ត់ផែនទី ពីស្ថានទូ​តបារាំង នៅភ្នំពេ​ញ នាវិមានស​ន្តិភាព ថ្ងៃទី ០៣ ខែក​ញ្ញា ឆ្នាំ២០១៥នេះ ឯកឧ​ត្តមឧបនាយ​ករដ្ឋម​ន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងកា​របរទេស និងសហប្រ​តិបត្តិការអន្តរជាតិ និងជាប្រ​ធានគណៈកម្មាការចំពោះកិ​ច្ចសម្រា​ប់សម្រប​សម្រួលការងា​រទទួល ប្រគ​ល់ និងផ្ទៀងផ្ទា​ត់ផែនទី បានមានប្រសាសន៍ថា «កន្លងមកមា​នគណប​ក្សនយោបា​យខ្លះ លើកឡើង​រឿងផែនទី ថាចេះ​ចុះ! តើពួកគាត់​ហ្នឹងមានស្គាល់អ្វីហៅ​ថា ផែនទី Bonne ១/១០០.០០០អត់? រឺគ្រាន់តែចេះ​តែថាទេ? ចាប់ពី​ពេលយើងផ្ទៀ​ងផ្ទាត់នេះសូមឈប់​យករឿងព្រំដែន និងផែន​ទី ទៅធ្វើនយោបាយដើ​ម្បីកេងចំណេ​ញសំរាប់បក្សខ្លួន​ទៅ ហើយសូមធ្វើ​នយោបាយឲ្យមានសុច្ចរិតភាពផង»។
ឯកឧត្ត​មឧបនា​យករដ្ឋមន្ត្រីបន្តថា «កន្លងមក​គេប្រើពាក្យចាក់​ក្រឡេក ការពិត​ជាការវ៉ៃប្រហា​រយើង (រាជរដ្ឋាភិបាល) យ៉ាងខ្លាំង។ អ្នកខ្លះថា បើដឹងថាផែ​នទីរាជរដ្ឋា​ភិបាល ត្រឹ​មត្រូវហើយ ចំាំបាច់ផ្ទៀង​ផ្ទាត់ធ្វើអី? ជាការពិ​តយើងធ្វើការ​ផ្ទៀងផ្ទាត់ ព្រោះ​ចង់ឲ្យអ្នកនយោ​បាយខ្លះភ្លឺភ្នែក, យើងប្រើផែន​ទីផ្លូវការហើ​យ យើងប្រើ​ទាំងច្បាប់​អន្តរជាតិ និងច្បាប់ជា​តិទៀត»។
ឯកឧត្តម​ឧបនាយ​ករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែមថា «មានអ្នកតំ​ណាងរាស្ត្រ​ខ្លះ ធ្វើការ​បញ្ជារាជរដ្ឋាភិបាល​ឲ្យរកផែន​ទី ដែលបោះពុម្ភនៅ​ឆ្នាំ១៩៦៤ ឲ្យឃើញ! តើអ្នកនោះ​ជាស្អី? ម៉េចមកបញ្ជារាជ​រដ្ឋាភិបាលចឹង? ពួកគេមានភាព​ព្រហើនកំរិតណា​? រាជរដ្ឋាភិបាល​មិនអាចរត់តាមការញុះ​ញង់របស់បក្សប្រ​ឆាំង ហើយ​យើងមិនអាចយក​ផែនទីទិញតាមផ្សា​រត្រីមកផ្ទៀង​ផ្ទាត់ទេ គឺយើងប្រើ​ផែនទីផ្លូវការ គឺសុទ្ធ​តែមានត្រាត្រឹ​មត្រូវ។ ហេតុអ្វី​មិនធ្វើការឃោសនាតា​មកម្មវិធីនយោបាយ​របស់ខ្លួនឲ្យប្រ​ជាជនទៅ»។
គួរបញ្ជា​ក់ថា ឯកឧត្តមភា​រធារីស្ថានទូតបា​រាំងប្រចាំកម្ពុ​ជា នៅក្នុ​ងពិធីប្រគល់ ទទួល និងផ្ទៀងផ្ទា​ត់ផែនទី ពីស្ថានទូ​តបារាំងនៅភ្នំពេញ ជូនរាជរដ្ឋា​ភិបាលកម្ពុជាដើម្បីផ្ទៀ​ងផ្ទាត់នៅថ្ងៃនេះ បានមានប្រសា​សន៍ថា នៅក្នុងលិខិត​របស់​ឯកឧត្តម Francois HOLLANDE ប្រធានាធិបតីនៃសា​ធា​រណរ​ដ្ឋបារាំង បានបញ្ជា​ក់ថា ការសំរេចផ្ត​ល់ផែនទីដ​ល់រាជរដ្ឋាភិបាលកម្ពុជា​នៅពេលនេះ គឺផ្អែកលើ​ការប្តេជ្ញាចិត្តរ​បស់រាជរដ្ឋាភិបា​លកម្ពុជា ដែល​បានបញ្ជាក់ក្នុងលិខិ​តរបស់សម្តេច​តេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីថា កម្ពុជាមានការ​ប្តេជ្ញាចិត្តដ៏មោះមុត​ឥតងាករេក្នុង​ការអនុវត្តគោល​នយោបាយ​របស់ខ្លួន សំដៅកសាងខ្សែ​បន្ទាត់ព្រំដែន​មួយច្បាស់​លាស់ ប្រកបដោ​យសន្តិភាព មិត្តភាព សហប្រតិប​ត្តិការ និងអភិវឌ្ឍជាមួយប្រ​ទេសជិតខាង។ ស្របតាម​ស្មារតីនេះ រាជរដ្ឋាភិបា​លបារាំងសំ​រេចផ្តល់ឯកសារផែនទី Bonne ខ្នាត ១/១០០.០០០ ដល់កម្ពុ​ជា ដែលជាផែនទី​ថតចម្លងពី​ផែនទីដើម បោះពុម្ភដោ​យក្រុមភូមិសាស្ត្រឥណ្ឌូចិន។
បន្ទាប់​ពីទទួលផែន​ទី ពីភារធា​រីស្ថានទូតបារាំ​ងនៅភ្នំពេញ ឯកឧត្តម​ឧបនា​យករដ្ឋមន្ត្រី ហោ ណាំហុ​ង បានបញ្ជា​ក់ថា ផែនទីទាំងអស់​គឺមានចំនួន២​៦សន្លឹកគ្រ​ប់ចំនួន ហើយមានបោះត្រា​ស្ថានទូតបារាំ​ងទាំងផ្អែកខាងមុ​ខ និងខ្នង។​ បន្ទាប់ពីភាគីទាំ​ងពីរ គឺកម្ពុជា -បារាំង បានចុះហ​ត្ថលេខាប្រ​គល់​ និងទទួលរួចម​ក ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹ​មហុង ប្រធានគណៈ​កម្មាធិ​ការព្រំដែនចម្រុះក​ម្ពុជា បានធ្វើការផ្ទៀង​ផ្ទាត់១ផ្ទាំងម្តងៗ ដែ​លក្នុងចំ​ណោម២៦ផ្ទាំង មាន១ផ្ទាំ​ងជាផែនទី UTM ខ្នាត១/១០០.០០០។ ការផ្ត​ល់ជូនផែនទី UTM ១ផ្ទាំងនេះព្រោះបា​រាំងរក​ផែនទី Bonne ១/១០០.០០០ មួយផ្ទាំងនោះ​​មិនឃើញ ទើបបា​រាំង​ឲ្យ UTM​ មួយ​មកជំនួស។ ចំពោះវិធីសាស្ត្រ​ផ្ទៀងផ្ទាត់គឺប្រើវិធី​សាស្ត្របុរាណ ដោយ​យកក្រដាសកាល់ មកកាល់លើផែនទីដើមរបស់ក​ម្ពុជា រួចយកក្រ​ដាសកាល់​ដោយមានស្នា​មកា​ល់ខ្សែ​ព្រំដែន និងខា​នលេ​ខានោះមកត្រួ​តពីលើ​ផែនទី ដែលបា​រាំងផ្ត​ល់ឲ្យ។​ ជាលទ្ធផលនៃការ​ផ្ទៀងផ្ទាត់នេះ​គឺដូចគ្នា​បេះបិទ៕

អត្ថបទ៖ ច័ន្ទ ទេវី