Thursday, September 3, 2015

សម្តេច​តេជោ៖​ ការរៀប​ចំគំរោងថវិកា​សំរាប់បៀ​វត្ស គឺត្រូវ​ធ្វើតាម​ដំណា​ក់កាល យើងមិន​សន្យា​ខ្យល់ទេ!​

សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រ​កម្ពុជា ​នៅថ្ងៃទី ០២ ​ខែកញ្ញា ឆ្នាំ២០១៥នេះ ​បានថ្លែង​នៅក្នុងសន្និបាត​តំណាងសមាគម​អតីតយុទ្ឋជន​ទូទំាងប្រទេស ​នៅវិទ្យាស្ថាន​ជាតិអប់រំថា​ «ចំពោះរឿងត​ម្លើងប្រាក់បៀ​វត្ស យើង​មិនអាចធ្វើ​ឲ្យបានលឿន​ភ្លាមៗតាមចិត្ត​ចង់ទេ ​ត្រូវមានដំណាក់​កាលរបស់វា។ ​ដើម្បីឲ្យបៀវត្ស​សំរាប់យុទ្ធជ​នដែលចូលនិវត្តន៍មុន​ និងក្រោយឈា​នដល់ចំណុច​ប្រហាក់ប្រហែល​គ្នាទាមទារ​ឲ្យរដ្ឋចំណាយថ​វិកាបន្ថែមទៀត ​ហើយនេះជាកាព្វ​កិច្ចរបស់រាជរ​ដ្ឋាភិបាលដែល​ត្រូវធ្វើខានមិ​នបាន»​
ដើម្បីឈាន​ទៅដល់គោលដៅនេះ ​សម្តេចតេជោ ​បានបញ្ជាក់ថា ​យើងអាចកាត់​បន្ថយនូវការចំណាយ​ទៅលើការវិនិយោគ​ផ្នែកខ្លះ ​ដើម្បីយកថវិកា​មកចំណាយទៅ​លើផ្នែកនេះ។​ទោះជាយ៉ាងណា ​សម្តេចតេជា ​លើកឡើងថា ​«យើងពិត​ជាមិនហ៊ាន​ជាមួយនឹង​ការសន្យាខ្យល់បែប​ណាមួយនោះទេ​ យើងត្រូវធ្វើ​ទៅតាមលទ្ធភាព​នៃថវិកាជាតិ។ ​វាខុសគ្នា​ជាមួយពួកសន្យាដែ​លថាត្រូវបាន​ប៉ុណ្ណេះៗ ​ប៉ុន្តែទីចុងបំផុត​សូម្បីតែអ្នក​បើកឡានខ្លួនឯង​ក៏អត់មានប្រាក់ខែបាន​ស្មើជាមួយ​នឹងមន្ត្រីរាជ​ការស៊ីវិលទេ»​
សម្តេចបាន​លើកឡើងថា ​ការឃោសនា​របស់បក្សប្រ​ឆាំងគឺ ​«ភូតសុទ្ធ ​ហើយបើពូកែ​ណាស់អ្នកបើកឡាន ​ហើយនឹងអ្នក​ដាំបាយនៅផ្ទះ​ខ្លួនឯង​ ធ្វើម៉េចឲ្យប្រាក់ខែ​បានស្មើនឹងម​ន្ត្រីរាជការស៊ីវិល​ទៅបានហើយ។​ មិនបាច់មក​ទារតម្លើងឲ្យ​កម្មករ ប៉ុន្តែក​ម្មករបំរើនៅផ្ទះ​ខ្លួនឯងវាអត់ទាន់គ្រប់ផង​។ ភូតសុទ្ធ ​បើពូកែភូតចឹង ​ឲ្យដឹកនាំប្រទេសម៉េច?​ ដឹកនាំវាមិ​នកើត! ពូកែខាងភូត! ​ពូកែខាងរករឿង!​ រួចហើយសារ​ភាពថាចាក់​ក្រឡេក។ ​អាចាក់ក្រឡេកហ្នឹ​ងស្អីមេចោរវាទទួល​សារភាពហើយ ​ចឹងរឿងរ៉ា​វដែលវាកើត​កន្លងទៅ គឺកើត​ដោយសារការ​បង្កហេតុ​តាមរបៀបដែល​ហៅថាចាក់​ក្រឡេកនេះឯង»​
ចំពោះការកា​ត់បន្ថយគម្លាត​នៃប្រាក់បៀវត្សនេះ​កន្លងមក ​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុបាន​ធ្វើការងារនេះ​រួចហើយ ​ប៉ុន្តែ សម្តេច ​ស្នើឲ្យបន្តការងារនេះ ​ដោយសកម្ម​អំពីគម្លាត​បៀរវត្សវាង​អ្នកចូលនិវត្តន៍មុន ​ និងអ្នកចូល​និវត្តន៍ក្រោយ ​គឺត្រូវរំកិលឡើង ​ឲ្យប្រហាក់​ប្រហែលគ្នា។ មុននេះដើ​ម្បីរំកិលឡើង​រាជរដ្ឋាភិ​បាលបានកំណត់​ថា ទាបបំផុតគឺ​៣០ម៉ឺនរៀល ​ប៉ុន្តែអ្នកចូល​និវត្តន៍ក្រោយ​ឆ្នាំ២០១៥ ​ពេលដែលចូល​និវត្តន៍ទៅ ​នឹងទទួលបានបៀ​វត្សន៍ខ្ពស់ រឺ​ឯអ្នកដែលចូលនិវត្តន៍​កាលពីពេលមុន ​ទទួលបានទាប​ណាស់ ព្រោះកាល​ណោះប្រាក់​ខែពួកគាត់ទាបដែរ។​ សម្តេចតេជោ ​មានប្រសាសន៍ថា ​«ឥឡូវអ្នក​ដែលចូលនិ​វត្តន៍ឆ្នាំ២០១៥​នឹងទទួលបានបៀ​វត្សតិចជាង​ អ្នកចូលនិវត្តន៍ឆ្នាំ​២០១៦ ​ហើយ២០១៦ ​ទាបជាង ​២០១៧ ។ ដូច្នេះត្រូ​វរំកិលវាឡើង​ ដើម្បីកុំឲ្យគម្លាត​ធំពេក និងឈាន​ទៅដល់ដំណាក់​កាលប្រហាក់ប្រហែលគ្នា​រវាងអ្នកចូល​និវត្តន៍មុន ​និងអ្នកចូល​និវត្តន៍ក្រោយ»​