កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៥ ល្ងាច នៅវិមានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាស ចុះថ្ងៃទី២៨កញ្ញា។សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ប្រធាន ចំណែកថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី ប្រធាន និងមានការចូលរួមពីក្រុមការងារចម្រុះគណបក្សនៃគណៈកម្មការពិសេសចំពោះកិច្ច រៀបចំតាក់តែងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕
