Monday, September 28, 2015

កម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយបណ្តាប្រទេសសមាជិក នៃអង្គការសហប្រជាជាតិ ក្នុងការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពនានា ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ

សម្តេច​តេជោ ហ៊ុន សែន ​បានថ្លែងក្នុង ​«កិច្ចប្រជុំប្រមុខ​ដឹកនាំពីភព​លោកស្តីពីស​មភាពយ៉េនឌ័រ​ និងការលើក​កម្ពស់សិទ្ធ​អំណាចស្រ្តី:​ ការប្តេជ្ញា​ចិត្តឆ្ពោះទៅរ​កវិធានការ»​ នៅថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០១៥​ នៅទីក្រុងញូវ​យ៉កថា ​ប្រទេសកម្ពុជា​បានចូលរួមយ៉ាង​សកម្មជាមួយ​បណ្តាប្រទេសស​មាជិក​ នៃអង្គការ​សហប្រជាជាតិ ​ក្នុងការអនុវត្ត​គោលនយោបាយ,​ យុទ្ធសាស្ត្រ,​ កម្មវិធី​ និងផែនការ​សកម្មភាព​នានា ​សំដៅលើកកម្ពស់ស​មភាពយ៉េនឌ័រ​ និងសិទ្ធអំណាចស្ត្រី ​ហើយសំរេច​បាននូវ​ វឌ្ឍនភាព​ជាច្រើន ​តាមវិស័យ​សំខាន់ៗរួម​មាន៖

-ការអនុម័តច្បាប់ ​និងក្របខណ្ឌ​និយ័តកម្ម ​ដើម្បីផ្តល់​ការគាំពារ,​ លុបបំបាត់ការ​រើសអើងនិងកាត់​បន្ថយអំពើ​ហិង្សា លើ​ស្ត្រី និងក្មេងស្រី,​ ការលើកកម្ពស់​សមភាពយ៉េនឌ័រ​ នៅក្នុងវិស័យអប់រំ​ តាមរយៈការប​ង្កើនការចុះឈ្មោះចូល​រៀនរបស់​ក្មេងស្រី នៅ​កំរិតបឋម​សិក្សា និងមធ្យម​សិក្សា, ការលើក​ស្ទួយការចូលរួ​មរបស់ស្ត្រីក្នុង​វិស័យសេដ្ឋកិច្ច ​និងការបង្កើន​ភាពងាយស្រួល​ដល់ស្ត្រី ​ក្នុងការទទួល​បានសេវាហិរញ្ញវត្ថុ ​សំដៅបង្កើន​ភាពឯករាជ្យ ​ផ្នែកហិរញ្ញវត្ថុ​របស់ស្ត្រី, ​ការលើកកម្ពស់​ស្ថានភាពសុខ​ភាពរបស់ស្ត្រី និ​ងកុមារ​ ពិសេសតាមរយៈការ​សំរេចបាននូវ​ គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​លើមរណភាព​មាតា, និង ការ​លើកកម្ពស់ការ​ចូលរួមរបស់ស្ត្រី នៅ​ក្នុងកិច្ចការ​នយោបាយ ​និងការសំរេចចិត្ត​លើកិច្ចការ​នានារបស់សង្គម​ជាតិ ក្នុងគ្រប់​ស្ថាប័នជាតិ ​និងគ្រប់កំរិត​ ជាអាទិ៍ស្ថាប័ននី​តិបញ្ញតិ្ត,​ ស្ថាប័ននៃរាជរដ្ឋាភិបាល ​និងស្ថាប័នផ្សេងៗ​ទៀត ទាំងនៅ​ថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ។​

នាយក​រដ្ឋមន្ត្រីកម្ពុជា​ សម្តេច​តេជោ ហ៊ុន សែន ​បានមានប្រសាសន៍ថា ​ឆ្នាំ២០១៥នេះ ​គឺជាឆ្នាំប្រវត្តិ​សាស្ត្រមួយ ​សម្រាប់ពន្លឿន​វឌ្ឍនភាពឆ្ពោះ​ទៅរកសមភាព​យ៉េនឌ័រ​ និងការលើកកម្ពស់​សិទ្ធអំណាចស្ត្រី។ ​សម្តេចតេជោ ​បានសង្កត់ធ្ងន់ថា ​ជាការពិតកិច្ច​ប្រជុំនេះ ​នឹងក្លាយជាវេទិកាដ៏​សំខាន់សំរាប់​យើងទាំងអស់គ្នា ​ក្នុងការបន្តខិតខំ​ប្រឹងប្រែង ​និងប្តេជ្ញាចិត្តបន្ថែម​ទៀត ដើម្បីសំរេច​នូវសមភាព​យ៉េនឌ័រ ​និងធ្វើឲ្យគោលដៅនេះ ​ក្លាយជាការពិត​សំរាប់ស្រ្តី និងក្មេង​ស្រីទាំងអស់នៅ​ទូទាំងពិភពលោក។​

ជាមួយហេតុផលនេះ ​សម្តេចតេជោយល់ថា ​យើងគួរបន្ត​ផ្តោតអាទិភាព​ទៅលើការងារ​មួយចំនួនដូចជា៖​ ១. ការបង្កើនការ​វិនិយោគទៅលើសមភាព​យ៉េនឌ័រ, ​២. ការធានានូវការការពារនូវ​សិទ្ធរបស់ស្ត្រី ព្រ​មទាំងការចូល​រួមពេញលេញ ​និងស្មើភាពរបស់ស្ត្រី ​នៅក្នុងការធ្វើសេចក្តី​សំរេចចិត្តនៅ​គ្រប់កំរិត,​ ៣. ការពង្រឹងយន្ត​ការគណនីភាព​ សំរាប់សម​ភាពយ៉េនឌ័រ​ និង ៤. ការបន្ត​លើកកម្ពស់ការ​ចូលរួមរបស់ស្ត្រី ក្នុ​ងសេដ្ឋកិច្ច ​និងបរិយាប័ន្ន​ហិរញ្ញវត្ថុសំរាប់ស្ត្រី៕​