
Thursday, June 12, 2014
លទ្ធផលនៃសន្និសីទកាសែត ធ្វើឡើងដោយ ឯកឧត្តម ព្រុំ សុខា តំណាងគណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលនៃជំនួបរវាងគណបក្សទាំងពីរ ព្រឹកមិញនៅព្រឹទ្ធសភា
គណបក្សប្រជាជនកម្ពុជាយល់ព្រមដាក់បញ្ចូល
គជប ជាស្ថាប័នឯករាជ្យ ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែ
ត្រូវធ្វើឡើងតាមការអនុម័តសម្លេងសមាជិករដ្ឋសភា ៥០ភាគរយបូក១ ប៉ុន្តែ
គណបក្សសង្គ្រោះជាតិទាមទារអោយធ្វើឡើង២ភាគ៣
ដែលធ្លាប់មានវិបត្តិជាប់គាំងនយោបាយកន្លងមក ដោយសាររូបមន្តនេះ។
![]() |
| តំណាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ធ្វើសន្និសីទកាសែត ដោយឡែក ស្តីពីលទ្ធផលនៃជំនួប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ |
ក្នុងកិច្ចប្រជុំចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុ ជា និងគណបក្សសង្គ្រោះជាតិ
ដែលមានសមាសភាព ៣ រូប ម្ខាង រយៈពេល ប្រមាណជាង១ម៉ោង ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃទី១២មិថុនានេះ
គឺគណបក្សប្រជាជនកម្ពុជា បានផ្តល់ពង្រាងលាយលក្ខណ៍អក្សរ ដល់គណបក្សសង្គ្រោះជាតិ
ពីការដាក់គជប ក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ព្រុំ សុខា តំណាងក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាដែលដឹកនាំក្រុមការងារចូលប្រជុំកាលពីព្រឹកមិញ។
ឯកឧត្តម ព្រុំ
សុខា បានថ្លែងក្នុងសន្និសីទកាសែត
បន្ទាប់ពីកិច្ចប្រជុំថា គណបក្សប្រជាជនកម្ពុជា
បានឈានមួយជំហ៊ានទៀត ដោយយល់ព្រមតាមការស្នើសុំរបស់គណបក្ស សង្គ្រោះជាតិ
ដាក់គជប ជាស្ថាប័នឯករាជ្យ ហើយមានចែងក្នុងរដ្ឋធម្មនុ ញ្ញ គឺបង្កើតជំពូកថ្មី១ទៀត
ជំពូកទី១៥ថ្មី ស្តីពី អង្គការរៀបចំការបោះឆ្នោត។ឯកឧត្តម
ព្រុំ សុខា បានលើកឡើងថា ជំពូក ១៥ ថ្មី មាន ២ មាត្រា និយាយពី តួនាទី ភារៈកិច្ច
អព្យាក្រឹត្យភាព និងកំណត់ពីលក្ខណៈសម្បត្តិ ក្នុងការជ្រើសរើសឥស្សរ ជន
ជាសមាសភាព គជប ប៉ុន្តែ ការរៀបចំគជប ត្រូវរៀបចំដោយច្បាប់មួយផ្សេ ងទៀត។ឯកឧត្តម
បាន បន្តថា ក្នុងកិច្ចប្រជុំ តំណាងគណបក្សប្រជាជនកម្ពុជា បានប្រគល់ឯកសារព្រាងនោះ
ទៅកាន់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យគាត់យកទៅជម្រាបថ្ នាក់ដឹកនាំរបស់គាត់។ប៉ុន្តែ ឯកឧត្តម ព្រុំ សុខា
បានបន្ថែមថា "ទោះជាគណបក្សប្រជាជនកម្ពុជា យល់ព្រមចែង គជប ក្នុងជំពូកថ្មី
ក្នុងរដ្ឋធម្មនុញ្ញ តែគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការអនុម័ត
លើការជ្រើសតាំងសមាជិកគជប ដោយសំឡេង ២ ភាគ ៣ នៃរដ្ឋសភា តែគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរថា ការជ្រើសរើសសមាជិកគជប
ត្រូវធ្វើដោយសំឡេង ច្រើនដាច់ខាត ឬ៥០ ភាគរយ បូក១"។ ការទាមទារវិលទៅរក
២ភាគ៣ គឺជាការទាមទារ ដែលឯកឧត្តម ព្រុំ សុខា អះអាងថា
ឈានទៅរកសភាពការណ៍មុនឆ្នាំ២០០៦ ដែលនាំឲ្យមានការជាប់គាំង
មិនអាចបោះឆ្នោតជ្រើសតាំងសមាជិ កគជប បានទេ។
ឯកឧត្តម
ព្រុំ សុខា បានអានទាំងស្រុងនូវលិខិតរបស់ លោកសមរង្ស៊ី ដែលកាលណោះ
ជាប្រធានគជប ក្នុងការស្នើសុំឲ្យធ្វើវិសោ ធនកម្មរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសតាំងរដ្ឋាភិបាល
ដោយសំឡេងភាគច្រើនដាច់ខាត ឬ ៥០ ភាគរយ បូក ១ នៃសមាជិករដ្ឋសភាសរុប។ លិខិតនោះ
ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០៦។ជាមួយនឹងជំហររបស់ គណបក្សប្រជាជនកម្ពុជាដូច្នេះ
ឯកឧត្តម ព្រុំ សុខា ក៏បានព្រមានផងដែរ ថាបើសិនជាគណបក្សសង្គ្រោះ ជាតិ មិនព្រម
នៅតែប្រកាន់ជំហរដាច់ខាត ថា ការជ្រើសតាំងសមាជិកគជប តាមសំឡេង ៥០ ភាគរយបូក១
នោះ គឺមិនអាចដោះស្រាយបានទេ។ រីឯរដ្ឋាភិបាល និងរដ្ឋសភា នៅតែដំណើរការធម្មតា។
ទោះយ៉ាងណាក៏ដោយឯកឧត្តម
ព្រុំ សុខា បានគូសបញ្ជាក់ថា កិច្ចចរចានេះ មិនបរាជ័យទេ
ហើយគណបក្សប្រជាជនកម្ពុជា ក៏មិនប្រកាសបិទច្រកចរចាដែរ គឺគណបក្សប្រជាជនកម្ពុជា
មានឆន្ទៈសម្បទាន និងសំរបសំរួលលើការដោះស្រា យនយោបាយ
តាំងពីលើកដំបូង រហូតដល់សព្វថ្ងៃ៕
By: Cambodia News
By: Cambodia News
តំណាងគណបក្សប្រជាជនកម្ពុជា កំពុងធ្វើសន្និសីតកាសែត ស្តីពី លទ្ធផលកិច្ចប្រជុំរវាងគណបក្សទាំងពីរនៅព្រឹទ្ធសភា
| ទិដ្ឋភាព នៃជំនួបកាលពីព្រឹកថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៤ |
បន្ទាប់ពីមានកិច្ចប្រជុំរវាងក្រុមការងារគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិប្រមាណជិត២ម៉ោង ដែលចាប់ផ្តើមកាលពីវេលាម៉ោង៩ព្រឹក និងបញ្ចប់នៅវេលាម៉ោង ១០ និង៤៥នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅវិមានព្រឹទ្ធសភា នៅពេលនេះ ឯកឧត្តម ព្រុំ សុខា ឯកឧត្តម សក់
សេដ្ឋា និង ឯកឧត្តម កើត រិទ្ធ តំណាងគណបក្សប្រជាជនកម្ពុជា បាន
និងកំពុងធ្វើសន្និសីទកាសែត ជម្រាបអំពីលទ្ធផល
នៃជំនួបកាលពីព្រឹកមិញនោះ។
គេនៅមិនទាន់ដឹងខ្លឹមសារលំអិតនៃលទ្ធផលជំនួបផ្លូវការនោះ បានពិភាក្សាគ្នា
អំពីបញ្ហាអ្វីខ្លះ បានសម្រេច ឬមិនសម្រេចជាគោលការណ៍យ៉ាងណានៅឡើយទេ។
បើតាមការអោយដឹង
ជំនួបនោះ គឺជជែកពិភាក្សាគ្នា អំពីការកែទម្រង់ ស្ថាប័នរៀបចំការបោះឆ្នោត ដាក់ក្នុងរដ្ឋធម្មនុញ្ញ
និងបញ្ហា១ចំនួនទៀត ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសសមាជិកសភា និងរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់
មុនអាណត្តិ និងអំពី ការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមការងាររបស់គណបក្សប្រជាជនមាន
ឯកឧត្តម ព្រុំ សុខា ឯកឧត្តម សក់ សេដ្ឋា និង ឯកឧត្តម កើត រិទ្ធ។ ចំណែកឯខាងគណបក្សសង្គ្រោះជាតិវិញ
តំណាងចូលរួមដោយឯកឧត្តម គួយ ប៊ុនរឿន ឯកឧត្តម អេង ឆៃអ៊ាង និងឯកឧត្តម យ៉ែម
បុញ្ញឫទ្ធិ ។
សូមរង់ចាំខ្លឹមសាររួមសន្និសីទកាសែត ដាច់ដោយឡែកដែលធ្វើឡើងដោយតំណាងគណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលនៃជំនួបនេះ នៅពេលបន្តិចទៀត។
By: Cambodia
News
Wednesday, June 11, 2014
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បំភ្លឺរឿងការបញ្ជូនពលករខ្មែរមកកម្ពុជាវិញ
ឯកឧត្តម
កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែមិថុនា
ឆ្នាំ២០១៤នេះ បានចេញលិខិតបំភ្លឺមួយ តបទៅនឹងពាក្យចចាមអារ៉ាម
ដែលអះអាងថា មានកងយោធាឈុតខ្មៅថៃ
បានធ្វើសកម្មភាពដេញបាញ់ពលករខ្មែរខុសច្បាប់ ដែលទៅធ្វើការនៅស្រុកថៃ
ហើយត្រូវបញ្ជូនត្រឡប់មកមកកម្ពុជាវិញ
បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនោះកើតឡើង ក្នុងពេលដែលប្រទេសថៃ គ្រប់គ្រងដោយច្បាប់យោធារដ្ឋប្រហារ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ
នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
មានការបញ្ជូនត្រឡប់មកវិញនូវពលករខ្មែររាប់ពាន់នាក់ជាបន្តបន្ទាប់មកកម្ពុជាវិញ
ដែលបញ្ហានេះ ត្រូវបានឯកឧត្តម កុយ គួង បញ្ជាក់ហេតុផលដូចមានក្នុងលិខិតបំភ្លឺដូចខាងក្រោម៖
By: Cambodia
News
![]() |
| លិខិតបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបទេស ដែលផ្ញើមកកាន់អង្គភាពសារព័ត៌មាននានា |
ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ច្រានចោលការប្រើឈ្មោះមន្ត្រីធ្វើការនៅខុទ្ទការល័យសម្តេចតេជោ ដើម្បីការឆបោក
ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នេះ បានជូនដំណឹងជម្រាបដល់សាធារណជន អំពី ព័ត័មានពាក់ព័ន្ធនឹងជនខិលខូចមួ យចំនួន បាន និងកំពុងប្រើឈ្មោះ ថាខ្លួនគេធ្វើការនៅខុទ្ទកាល័យសម្តេចតេជោ ដើម្បីឆបោកប្រាក់ និងសន្យាដំឡើងឋាន: តួនាទីនានា។
ព័ត័មានពិស្តារ សូមអានខ្លឹមសារដូចមានក្នុងសេចក្តីជូនដំណឹងនេះ!
ព័ត័មានពិស្តារ សូមអានខ្លឹមសារដូចមានក្នុងសេចក្តីជូនដំណឹងនេះ!

ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាស្ទាក់ផ្លូវ និងប្រឆាំងវត្តមាន លោក សម រង្ស៊ី និង លោក កឹម សុខា
ប្រជាពលរដ្ឋ ជាច្រើននាក់ បាននាំគ្នាស្ទាក់ផ្លូវ និងប្រឆាំងវត្តមាន របស់លោក សម រង្ស៊ី និង លោក កឹម សុខា ក្នុងដំណើរទៅខេត្តកោះកុង នាព្រឹកនេះ។
នេះជាការសំដែងនូវការមិនពេញចិត្ តរបស់ប្រជាពលរដ្ឋចំពោះ សកម្មភាពដើរញុះញង់ និងការនិយាយភូតកុហករបស់មេដឹកនាំ គណបក្សប្រឆាំង ដែលប្រជាពលរដ្ឋគិតថា បានរំខានលើភាពសុខសាន្តរបស់ពួកគា ត់ដែលកំពុងរស់នៅក្នុងសុខសន្តិភា ព។ ក្នុងបដាមួយចំនួនបានសេសេរថា ខ្ញុំមិនត្រូវការ សម រង្ស៊ី និងកឹម សុខា ទេ។
By: Cambodia News
Tuesday, June 10, 2014
សម្តេចតេជោ ហ៊ុន សែន ទះកំភ្លៀងក្រុមជ្រុលនិយមដែលបំផុសពាក្យចចាមអារាម ថា សម្តេចដាច់សសៃឈាមខួរក្បាលស្លាប់
![]() |
| សម្តេចតេជោ និងលោកជំទាវ ជួបសំណេះសំណាល ជាមួយគ្រួសារយុទ្ធជនពិកា នៅស្រុកឈូក ខេត្តកំពត ព្រឹកថ្ងៃទី១០ មិថុនា ឆ្នាំ២០១៤ |
សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា « នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង ចេះតែបន់ឱ្យខ្ញុំងាប់» ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដ ទៀតថា “ពូជខ្ញុំមិនមែនពូជក្បត់ជាតិ ពូជឃ្លង់ ពូជរបេង ឬពូជឡប់ អត់មានទេ” ។
![]() |
ជាមួយគ្នានេះ សម្ដេចតេជោក៏បានបញ្ជាក់ផងដែរថា « ប្រសិនបើសម្ដេចស្លាប់ មែន នោះ អ្នកឯងគួរតែរកបង្វិចរត់ឱ្យហើយទៅ ដោយសារតែកងកម្លាំងទាំងអស់ នៅក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការបញ្ជាផ្ទាល់របស់សម្ដេច ដូច្នេះ បើសម្ដេចស្លាប់នោះ កងកម្លាំងអាច នឹងមិនអត់ឱន ហើយប្រើប្រាស់កម្លាំង ដើម្បីវាយ ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ទៀតថា អ្នកដែលបញ្ជាកម្លាំងសរុប គឺមានតែម្នាក់គត់ ហើយបើសម្ដេចស្លាប់មែននោះ រដ្ឋមន្ដ្រីការពារជាតិ ក៏មិនអាចបញ្ជាកម្លាំងនគរបាល និងកម្លាំងស៊ីវិលបានដែរ ហើយរដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ក៏មិនអាចបញ្ជាកម្លាំងទ័ព និងកម្លាំងកងរាជអាវុធហត្ថបាននោះទេ ដូច្នេះពេលនេះ គេត្រូវការហ៊ុន សែន ដើម្បី គ្រប់គ្រងសភាពការណ៍ ។
សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងថា ព័ត៌មាននិងពាក្យចរចាមអារាមទាំងនេះ ចេញមកពីប្រទេសអូស្ដ្រាលី ហើយសម្ដេច ក៏បានផ្ដាំផ្ញើទៅអ្នកដែលចង់ឱ្យសម្ដេចស្លាប់ គួរថែរទាំសុខភាពរបស់ខ្លួនឱ្យបានល្អទៅបានហើយ ហើយធ្វើជាមនុស្សកុំបន់ឱ្យគេស្លាប់។
សូមរំលឹកថា ចាប់តាំងពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤មកម៉្លេះ ពាក្យចចាមអារាមជាច្រើន ត្រូវបានផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមថ្មី Facebook ដែលគេបានដឹងថា ព័ត៌មានទាំងអស់នោះ បានបន្ទរការផ្សាយបន្តគ្នាដោយអ្នកនយោបាយប្រឆាំង និងក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ដោយបានបង្ហោះថា សម្តេច ហ៊ុន សែន កំពុងឈឺធ្ងន់ បន្ទាប់ពីដឹកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្លាមៗក៏បានដឹកសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសសឹង្ហបុរី ហើយគេបានភូតកុហកទៀតថា នៅពេលនេះកូនចៅទាំងអស់របស់សម្តេច កំពុងជិះយន្តហោះទៅកាន់ទីនោះ ដើម្បីអោយទាន់ដង្ហើម។
ប៉ុន្តែ ព័ត៌មានទាំងអស់នោះបានសាបរលាបអស់ភ្លាមៗទៅវិញ នៅពេលដែលគេ សម្តេច បង្ហាញវត្តមានជួបជាមួយភ្ញៀវមកពីប្រទេសសឹង្ហបុរី កាលពីម្សឹលមិញ នៅវិមានសន្តិភាព និងមានផែនការចុះទៅកាន់ខេត្តកំពតនៅព្រឹកនេះ និងគម្រោងចេញទៅទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដែសនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
By: Cambodia News
Monday, June 9, 2014
ទស្សនៈ (មេដឹកនាំគណបក្សប្រឆាំង មិនត្រូវបដិសេធការពិត)
អ្នកនយោបាយគួរមានសេចក្តីក្លាហាន
ត្រូវហ៊ានទទួលស្គាល់ការពិតនូវទង្វើរបស់ខ្លួនចំពោះមុខប្រជាពលរដ្ឋ
និងដាច់ខាតត្រូវតែទ្រាំទ្រអោយបាននឹងពាក្យរិះគន់ត្រឡប់វិញ
ឬក៏សកម្មភាពប្រឆាំងណាមួយរបស់ប្រជាពលរដ្ឋនៅពេលដែលអ្នកនយោបាយមិនបានបំពេញបំណងរបស់ពួកគាត់
និងសូមកុំចាត់ទុក ប្រជាពលរដ្ឋគ្រាន់តែជាកម្លាំងគាំទ្រក្រុមខ្លួនគ្រប់ពេលវេលា
ក្នុងខណៈដែលអ្នកនយោបាយមិនបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
យ៉ាងណាមិញ កម្លាំងប្រជាពលរដ្ឋ
នឹងមិនអត់ឱនអោយជាដាច់ខាត បើសកម្មភាពរបស់អ្នកនយោបាយ
កាន់តែដើរឆ្ងាយពីផ្លូវច្បាប់ និងពោរពេញទៅដោយចេតនាបង្កភាពចលាចលសង្គម
និងចាត់ទុកប្រជាពលរដ្ឋជាបាវបំរើរបស់ខ្លួនដាច់ថ្លៃ។ ក្នុងន័យនេះ
មេដឹកនាំគណបក្សប្រឆាំង បាន និងកំពុងជួបនូវឧបសគ្គដ៏ធ្ងន់ធ្ងរដោយការមិនយល់ពីគោលបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
។ ហេតុការណ៍ដែលបានកើតឡើងនៅតំបន់អន្លុងវែង ខេត្តឧត្តរមានជ័យ
និងនៅប៉ៃលិន គឺជាភស្តុតាងបង្ហាញប្រាប់ថា
ប្រជាពលរដ្ឋពិតជាមិនត្រូវការភាពរំខាន
គ្រប់ពេលវេលាពីក្រុមអ្នកនយោបាយក្បាលរឹង នៃគណបក្សសង្គ្រោះជាតិ
ដែលនិយមយកការជេរប្រមាថ កាតទានមកលើរាជរដ្ឋាភិបាល ជាពិសេសមកលើគណបក្សប្រជាជនកម្ពុជា
ថា ល្មមដល់ពេលភ្ញាក់ខ្លួន ហើយក៏សូមកុំជោរនឹងការធ្វើឬកពារជាអ្នកប្រឆាំងគ្រប់កាលៈទេសៈ
រហូតយកការប្រឆាំង និងភាពបះបោរធ្វើជាមុខរបរដើម្បីបន្តអាជីពនយោបាយនោះ ។
ម៉្យាងវិញទៀត ការចោទប្រកាន់មកលើប្រជាពលរដ្ឋថា
ជាក្រុមខ្មែរក្រហមពីមុន មានចរិតឃោរឃៅ នឹងទទួលបញ្ជាពីគណបក្សប្រជាជនកម្ពុជា
វារឹតតែធ្វើអោយសកម្មភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិ
ពិបាកក្នុងការចុះទៅធ្វើសកម្មភាពជាថ្មីនៅលើទឹកដីនោះម្តងទៀត
គឺអាចប្រឈមនឹងកំហឹងរបស់ប្រជាពលរដ្ឋអត់ទ្រាំលែងបាន។
មេដឹកនាំគណបក្សសង្គ្រោះជាតិត្រូវតែដឹងអោយច្បាស់ថា « អ្នកមានសិទ្ធិនិយាយ
ប៉ុន្តែ អ្នកគ្មានសិទ្ធិបង្ខំអោយប្រជាពលរដ្ឋត្រូវតែគាំទ្រពួកខ្លួនទាំងងងឹតងងុលនោះឡើយ»។ ប្រជាពលរដ្ឋ
មានសិទ្ធិពេញទីក្នុងការប្រឆាំងនឹងសកម្មភាពព្រហើនរបស់អស់លោកអ្នក
ហើយពួកគាត់ក៏មានសិទ្ធិប្រកាសគាំទ្រថ្នាក់ដឹកនាំណាដែលពួកគាត់ពេញចិត្ត។សូមកុំប្រែក្លាយការគាំទ្ររបស់គាត់ចំពោះអ្នកណាម្នាក់ ថា អ្នកនោះ
ឬគណបក្សនោះបញ្ជាឬ ទិញទឹកចិត្តគាត់។
បើពិនិត្យលើទិដ្ឋភាពជាក់ស្តែង ប្រជាពលរដ្ឋរាប់រយ
ពាន់នាក់ ដែលដង្ហែរក្បួនប្រឆាំងនឹងវត្តមាន សម រង្ស៊ី កឹម សុខា
គឺកើតចេញពីឆន្ទៈពិតប្រាកដរបស់ពួកគាត់ គ្មានការទិញដូរទេ សមដូចពាក្យរបស់ក្រុមបក្សប្រឆាំងតែងតែនិយាយថា
ពលរដ្ឋសព្វថ្ងៃមានសិទ្ធិគ្រប់គ្រាន់ មិនអាចមានអ្នកណាម្នាក់ទិញទឹកចិត្តពួកគាត់បានឡើយ។
Subscribe to:
Posts (Atom)




.jpg)