Friday, September 18, 2015

សម្តេច​​តេជោ​ ហ៊ុន​ សែន ​អនុញ្ញាតឱ្យ​លោកស្រី Angelina Jolie តារាស​ម្តែងភាព​យន្តហូលីវូដ​ ចូលជួប​សម្តែង ការគួរសម ​និងពិភាក្សា

សម្តេចតេជោ ​ហ៊ុន សែន ​នៅថ្ងៃទី១៧​ ខែកញ្ញា ​ឆ្នាំ២០១៥ ​បានអនុញ្ញាត​ឱ្យលោកស្រី Angelina ​Jolie តារា​សម្តែងភាព​យន្តហូលីវូដ​ ចូលជួបសម្តែង ​ការគួរសម ​និងពិភាក្សា​លើការងារ​សង្គមមួយចំនួន។​

លោកស្រី ​Angelina Jolie​ ធ្លាប់បានម​កជួបសម្តេចតេជោ​នាយករដ្ឋមន្ត្រី ​នៅក្នុងឆ្នាំ​២០០៤ ដែលពេល​នោះលោកស្រី​បានសុំសម្តេចតេជោ ​ធ្វើការអភិរក្ស​តំបន់សំឡូត ​ខេត្តបាត់ដំបង កុំឲ្យ​មានការធ្វើវា​រីអគ្គីសនី ​នៅទីនោះ ​ហើយនៅពេល​សម្តេច ក៏បាន​សម្រេចមិន​ឲ្យវារីអគ្គីសនីនៅ​ទីនោះទេ ​ប៉ុន្តែអនុញ្ញាតឲ្យ​លោកស្រី ​ធ្វើការអភិរក្ស​នៅតំបន់នោះ។​

ក្នុងជំនួបនេះ ​លោកស្រីបាន​គោរពរាយការណ៍​ជូនសម្តេចតេ​ជោថា ​តំបន់អភិរក្សសំ​ឡូត គឺមានដំណើរការ​បានយ៉ាងល្អ ​បើមើលពី​លើទៅ គឺ​មានតំបន់ព្រៃឈើ​ខៀវស្រងាត់​តែម្តង ដែលនេះ​ជាការចូលរួ​មចំណែក ​អភិរក្សធនធាន​ធម្មជាតិ ​របស់កម្ពុជា។ ​ពាក់ព័ន្ធនឹង​ការថតកុននៅកម្ពុជា ​លោកស្រីបាន​គោរពជម្រាប​ជូនសម្តេច​តេជោថា កុ​នរបស់លោកស្រី ​គឺផ្នែកទៅលើ​សៀវភៅ ​ដែលនិយាយ​ពីក្មេងស្រីម្នាក់​ ដែលបានឆ្លង​កាត់ជីវិត​របស់នាង ​នៅក្នុងសង្គ្រាម នោះ​គឺជាខ្សែភាព​យន្តមួយ ​ដែលមិនមែន​ជាខ្សែភាពយន្ត​ឆ្លុះបញ្ចាំងអំពី​ភាពកាចសាហាវ​ ប៉ុន្តែជាការ​ឆ្លុះបញ្ចាំង​ពីប្រជាជន ​វប្បធម៌ ​ប្រពៃណី និ​ងក្រុមគ្រួសារ​របស់កម្ពុជា ​ជាពិសេសអំពីសន្តាន​ទឹកចិត្តរបស់ឪ​ពុកម្តាយកម្ពុជា ​ដែលបាន​ចំពោះកូន។ ​

ជាការ​ឆ្លើយតបសម្តេច​តេជោ ​នាយករដ្ឋមន្ត្រី ​បានសម្តែង​នូវការគាំទ្រ ​ដោយមានប្រសាសន៍ថា ​កុននេះគឺ​ដើម្បីឆ្លុះបញ្ចាំង​អំពីការពិត​ នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា​យើង ហើយដើម្បី​ទុកសម្រាប់​ជូនអ្នក​ជំនាន់ក្រោយ ​ឲ្យបានយល់ ​និងបានដឹង​អំពីកម្ពុជា​ផងដែរ។

លោកស្រី ​Angelina ​Jolie ក៏បាន​បញ្ជាក់ផង​ដែរថា ​កុនដែលលោកស្រី​នឹងរៀបចំថតនេះ ​ក៏ដើម្បីឆ្លុះបញ្ចាំង​ទៅឲ្យពិភពលោក ​បានស្គាល់កាន់​តែច្បាស់អំពី​កម្ពុជាតែម្តង​៕




សម្តេចតេ​​ជោ ហ៊ុន សែន ជួបស​វនា​ការជា​​មួយអនុ​ប្រធាន​សភាចិន​ ​

សម្តេចអគ្គម​ហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃព្រះរាជាណាច​ក្រកម្ពុជា នៅតែលើក ទឹកចិត្ត ជំរុញកិច្ចសហការរវាង​ប្រទេសទាំង​ពីរកម្ពុជា ចិន ទទួលបាន​ទំហំពាណិ​ជ្ជកម្ម ឡើងដល់​៥ពាន់ លានដុល្លា​រអាមេរិក នៅឆ្នាំ២០១៧។

ការលើក​ឡើងរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រីក​ម្ពុជានូវបញ្ហា​ខាង​លើនេះ ត្រូវ​បានធ្វើ​ឡើង នៅក្នុង ឱកាស​ដែល ឯកឧត្តម ARKEN IMIR BAKI អនុប្រ​ធាន រដ្ឋសភា​ចិន ចូល​ជួបសវនាការ ជា​មួយ សម្តេច​នៅវិមាន​សន្តិភាព នារសៀល​ថ្ងៃទី១៧កញ្ញានេះ ។ក្រោយពី​ជំនួប​បញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេចតេ​ជោនាយ​ករដ្ឋមន្ត្រី បានឱ្យអ្នក សារព័ត៌មាន​ដឹងថា៖ នៅក្នុង​ជំនួបនេះ ឯកឧត្តម  ARKEN បាន​វាយតម្លៃ​ខ្ពស់​ចំពោះការអភិវឌ្ឍ រីក ចំរើន នៅកម្ពុជា ហើយ​ឯកឧត្តម បានមាន​ប្រសាសន៍ថា នេះជាដំណើរ​ទស្សនកិច្ចលើកទី​១របស់ឯក​ឧត្តមមក​កាន់កម្ពុជា ហើយបាន​មើលឃើញ​ថាព្រះរាជាណាច​ក្រកម្ពុជា​គឺមានស្ថេរភាពន​យោបាយ ការអភិវឌ្ឍ វិស័យ​សេដ្ឋកិច្ច ហើយ​ប្រជាជនកំពុង​តែមានជីវ​ភាព កាន់តែល្អ​ប្រសើរ។ ក្នុងន័យ​នេះ ឯកឧត្តម បានសា​ទរ និងបានគោរព​ជំរាបជូនសម្តេច​ដែរថា បេសកកម្មរ​បស់ឯក​ឧត្តម មកកាន់កម្ពុជា នាពេល​នេះ ដើម្បីពង្រឹងទំនាក់​ទំនងរវាង​ប្រទេសទាំងពីរផង និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ វាងរដ្ឋ សភា ព្រឹទ្ធសភា និងប្រជាជន​នៃប្រ​ទេសទាំងពីរ។

ជាការឆ្លើយ​តប សម្តេច​តេជោ ហ៊ុន សែន បានអបអរសាទ​រចំពោះជោគជ័យ​ដ៏ធំធេង ដែលចិនបាន ប្រារព្ធខួប​លើកទី៧០ នៃការឈ្នះ​សង្គ្រាមជា​មួយពួកហ្វាស៊ី​សកន្លង​មក។ ទន្ទឹម​នេះសម្តេច បាន​សម្តែង នូវការ​សាទរ ចំពោះការរីក​ចម្រើន​លូតលាស់​ដ៏ធំធេង របស់​ប្រជាជន​ចិន ជាពិសេស​លើវិស័យ​សេដ្ឋកិច្ច និងបានសម្តែង​នូវការរីករាយ​ចំពោះទំនាក់​ទំនង ដ៏ល្អរវាងប្រទេសទាំងពីរ ដែលចិនបាននាំមុខ ក្នុងការ ផ្តល់ជំនួយឥតសំណង់ និងកម្ចីសម្បទាន ដល់កម្ពុជា ព្រមទាំងកា​រវិនិយោគ​នៅកម្ពុជាផង​ដែរ។ ប៉ុន្តែ ទោះជា យ៉ាង​ណាក៏​ដោយ កម្ពុជានិ​ងចិន ត្រូវតែ​ធ្វើយ៉ាងណាស​ម្រេចឲ្យបាន​ទំហំពាណិ​ជ្ជកម្ម ៥ពាន់ លាន​ដុល្លារសហ​រដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៧ ដូចដែល​បានកំ​ណត់ នារយៈពេល​កន្លង​មក។ ពាក់ព័​ន្ធនឹងទំនាក់​ទំនងនៃប្រទេសទាំងពីរ សម្តេចតេជោ បានមានប្រសាសន៍ថា គប្បីជម្រុញទំនាក់ ទំនង កិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម វិនិយោគ ធ្វើឲ្យកាន់​តែខ្លាំងព្រោះ​ថានេះ ជា ការទ្រទ្រង់​ខាងផ្នែកទំនាក់ទំនង​នយោ​បាយ៕





អដ្ឋិធាតុ​សម្តេច ​ជា ស៊ីម​ ត្រូវបាន​ដង្ហែយកទៅ​តម្កល់ នៅស្រុកកំ​ណើតនៅថ្ងៃទី​ ១៨ ​ខែកញ្ញា​ ឆ្នាំ២០១៥នេះ

នៅព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ អដ្ឋិធាតុ​សម្ដេចអគ្គមហាធម្មពោ​ធិសាល ជា ស៊ីម អតីតប្រធាន​ព្រឹទ្ធសភា និងជាអតីត​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ត្រូវបានដង្ហែយក​ទៅតម្កល់ នៅស្រុកកំ​ណើត របស់សម្តេច ស្ថិតនៅភូមិក​ន្លែងជ្រៅ ឃុំក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែលចាប់​ផ្តើមនៅវេលា​ម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។

 ពិធីដង្ហែអ​ដ្ឋិធាតុនេះ បានការអញ្ជើញ​ចូលរួម ពីថ្នាក់ដឹកនាំ​គណបក្សប្រ​ជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិបាល និងក្រុម​គ្រួសារ ព្រមទាំង​មន្រ្តីជាច្រើន​នាក់។

 គួរបញ្ជាក់​ថា សម្ដេចអគ្គមហាធម្ម​ពោធិសាល ជា ស៊ីម បានទ​ទួលមរណភាព​កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ ហើយសព​សម្ដេចត្រូវ​បានបូជា នៅថ្ងៃទី១៩ ខែមិថុនា ដែលព្រះមហាក្ស​ត្រយាងប្រទានភ្លើ​ងបូជា៕






យុវជនប្រ​ចាំភូមិភាគ​ឦសាន​ប្រទេស​បារាំង​ គាំទ្រនូវ​កាយវិការ​ប្រកបដោយ​ព្រហ្មវិហារ​ធម៍ និងគតិ​បណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ចំពោះសិស្សជ័យលាភីនិទ្ទេស A ចំនួន ១០៨ នាក់

យោងតាម​សេចក្តីថ្លែង​ការណ៏របស់​តំណាងយុវជន និស្សិត ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិ​ភាគ​ឦសាន​ ប្រទេសបារាំង ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ បានបញ្ជាក់​ថាយុវជនទាំង​នោះ មានការគាំ​ទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី និងរាជរដ្ឋា​ភិបាលកម្ពុជា និងសូម​សម្តែងការ​អបអរសាទរ​ចំពោះសិស្សានុ​សិស្សជ័យ​លាភី និទ្ទេស A ចំនួន១០៨នាក់ ដែលមាន​កិត្តិយសយ៉ាង​ខ្ពង់ខ្ពស់បាន​ចូលជួបស​ម្តែងការគួ​រសម សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងនោះ សម្តេ​ចតេជោ ក៏បានផ្តល់​ជូននូវវត្ថុអនុស្សា​វរីយ៍ រួមទាំងថវិកា​មួយចំនួនផ​ងដែរ។

យុវជន និស្សិត ព្រមទាំង​ប្រជាពលរ​ដ្ឋខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង យល់ថា ការផ្តល់​ជូននេះ គឺជាការយក​ចិត្តទុក​ដាក់ខ្ពស់ ឧត្តុង្គឧត្តម ថ្លៃថ្លា របស់សម្តេចតេ​ជោ ចំពោះ សិស្សានុ​សិស្សជ័យលាភី​ និទ្ទេស A ទាំង១០៨​នាក់។ ក្នុងនាមជា​យុវជន និស្សិត ព្រមទាំងប្រជាពលរដ្ឋ​ខ្មែរ ប្រចាំភូមិភាគ​ឦសាន​ ប្រទេស​បារាំង សូមសម្តែង​នូវការគាំ​ទ្រនូវកាយវិការប្រកប​ដោយព្រហ្មវិហា​រធម៌ និងគតិបណ្ឌិត​ដ៏ខ្ពងខ្ពស់​របស់ សម្តេចតេជោ ដែល​តែងតែជួយដល់សិស្សា​នុសិស្ស និស្សិត ព្រមទាំង​ប្រជាពលរដ្ឋខ្មែរទាំងអស់​ប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍន៍៕

Thursday, September 17, 2015

Cambodia-India​ Relations ​ Address by​ His​ Excellency ​Mr. MOHAMMAD ​HAMID ​ANSARI,​ Vice​ President ​of​ the​ Republic ​of ​India​

កម្ពុជា-ឥណ្ឌាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម

នៅថ្ងៃទី​ ១៦ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​នៅវិមាន​មិត្តភាព ​ទីស្តីការគណៈ​រដ្ឋមន្ត្រី​ ក្នុងពិធី ធ្វើប​ទបឋកថា ​ស្តីពីទំនាក់​ទំនងកម្ពុជា​-ឥណ្ឌា ​ឯកឧត្តម​ Shri Mohammad​ Hami​d Ansari អនុប្រ​ធានាធិប​តីឥណ្ឌា ​និងឯកឧ​ត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួល​បន្ទុកទីស្តី​ការគណៈរដ្ឋមន្ត្រី ​បានបង្ហាញ​នូវការឯកភាព​គ្នាក្នុងការ​បន្តពង្រឹង ​និងពង្រីក​កិច្ចសហប្រតិ​បត្តិការ ​លើវិស័យទេ​សចរណ៍ ​និងពាណិជ្ជកម្ម​ រវាងប្រទេស​ទាំងពីរឲ្យកាន់​តែប្រសើរឡើង​។

អនុប្រធានាធិប​តីឥណ្ឌា ​ឯកឧត្តម​ Shri Mohammad ​Hamid ​Ansari បានមាន​ប្រសាសន៍ថា ពេល​ដែលមកដល់​ប្រទេសកម្ពុជា ​គឺឯកឧត្តម​មានការ​រំភើបចិត្តយ៉ាងខ្លាំ​ងដោយសារ​តែឃើញទំនាក់​ទំនងដ៏ល្អ​រវាងកម្ពុជា​និងឥណ្ឌា ​ហើយតាមពិត​ទៅកម្ពុជា ​និងឥណ្ឌា ​គឺមានវប្បធម៌ ​និងសាសនា​ដូចគ្នា។ ​ឯកឧត្តម​បន្តថា ក​ន្លងមកនេះ ​គឺឥណ្ឌាបាន​ជួយជួស​ជុល ប្រាសាទ​បាយ័ន ​ដែលស្ថិត​នៅក្នុងក្រុម​ប្រាសាទអង្គរ​ធំ ហើយឥណ្ឌាក៏​មានទំនាក់​ទំនងល្អជាមួយប្រ​ទេសនៅក្នុងតំបន់​មេគង្គ ​ដែលហៅថាសហ​ប្រតិបត្តិការ​ Ganga ​and Mekong (មេគង្គ ​-ឥណ្ឌា)។ ​អនុប្រធានា​ធិបតីឥណ្ឌា ក៏​បានកោតសរសើរ​ពីការរីកចំរើន​របស់ប្រទេសកម្ពុជា ​ដែលបានឈាន​ដល់កំណើន​សេដ្ឋកិច្ច ​គឺផលិតផល​សរុបក្នុងស្រុក​ (GDP) ប្រមាណជា៧%​ក្នុងមួយឆ្នាំ ​ហើយឥណ្ឌាសង្ឃឹម​ថាទំនាក់ទំនង​សេដ្ឋកិច្ចវិនិយោគ ​និងទេស​ចរណ៍រវាងកម្ពុជា​-ឥណ្ឌា ​និងកាន់តែមាន​ភាពប្រសើរ​ឡើងបន្ថែម​ទៀតដើម្បីផលប្រ​យោជន៍ប្រជាជន និង​ប្រទេសទាំងពី​រ។

អនុប្រធានាធិ​បតីឥណ្ឌា ​បានបង្ហាញកា​រចាប់អារម្មណ៍​យ៉ាងខ្លាំងទៅ​លើការអភិ​វឌ្ឍន៍របស់ប្រទេសកម្ពុជា ​នៅក្នុងពី​រទសវត្សចុ​ងក្រោយនេះ ​ដោយសារតែ​ប្រទេសកម្ពុជាប​ច្ចុប្បន្នគឺពោរពេញ​ទៅដោយសន្តិភាព ​និងការរីក​ចំរើនយ៉ាង​ឆាប់រហ័ស ​ហើយនេះគឺជា​ការរីកចំរើនដែលគួរ​ឲ្យកត់សំគាល់​លក្ខណៈជាប្រវត្តិសាស្ត្រតែ​ម្តង ហើយប្រ​ទេសឥណ្ឌាក៏កំពុង​សំលឹងមើលដើម្បី​ពង្រឹង ​និងពង្រីក​សហប្រតិបត្តិការ​ជាមួយប្រទេសកម្ពុជា​នៅពេលអនាគត​។ ទន្ទឹមនឹង​នេះដែរ ​អនុប្រធានាធិបតី​ឥណ្ឌា ក៏បាន​ថ្លែងអំណរគុណដល់​កម្ពុជាដែលបា​នជួយជ្រោមជ្រែង​ភាពជាដៃ​គូររវាងឥណ្ឌា ​និងអាស៊ាននាពេល​កន្លងមក ​ហើយប្រទេសឥណ្ឌា ​ក៏កំពុងសំ​លឹងមើលកិច្ចស​ហប្រតិបត្តិកា​រឲ្យកាន់តែប្រសើរ​ និងស៊ីជម្រៅបន្ថែម​ទៀតទាំងផ្នែ​កសេដ្ឋកិច្ច ​និងវិនិយោគ ​ក៏ដូចជាបង្កើន​ទំនាក់​ទំនងផ្នែកវិនិ​យោគបរទេសជា​មួយប្រទេស​កម្ពុជាផងដែរ។​

ឯកឧត្តម​ Shri Mohammad ​Hamid​ Ansari បាន​មានប្រាសាសន៍ប​ន្ថែមទៀតថា ​ឥណ្ឌានឹងជំរុញការ​បង្កើនទំនាក់ទំនង​ផ្នែកវិស័យទេសចរណ៍​ ដូច្នេះហើយ​បានយើងមាន​ការចុះហត្ថលេខាទៅ​លើការពង្រីក​ទៅលើវិស័យ​ទេសចរនេះ។​ ចំពោះផ្នែកពា​ណិជ្ជកម្ម ​និងវប្បធម៌ ឥណ្ឌាមើល​ឃើញប្រទេស​កម្ពុជាគឺនៅចំ​កណ្តាលបេះដូង​នៃសមាគម​អាស៊ានតែម្តង ​ដូច្នេះឥណ្ឌានិង​សំលឹងមើលពី​សហប្រតិបត្តិការ​ឲ្យកាន់តែស៊ី​ជម្រៅជាមួយប្រទេស​កម្ពុជាបន្ថែមទៀត ​ទាំងផ្នែក​ពាណិជ្ជកម្ម ​វិនិយោគ និ​ងផ្នែកទេសចរណ៍។ ​ឯកឧត្តម ​បានលើកឡើងថា​កន្លង​មកនេះ ឥ​ណ្ឌាក៏បានជួយ​កម្ពុជាក្នុងការ​បណ្តុះបណ្តាលធន​ធានមនុស្សផងដែរ ​ដូចជាផ្នែកបច្ចេកវិទ្យា ​ហើយឥណ្ឌាក៏​បានកសាង​នូវមជ្ឈមណ្ឌល​សម្ភារៈសូត្រ ​ដែលបានសាងសង់ឡើង​និងកំពុង​ដំណើរការនៅ​ខេត្តសៀមរាប។​ ឯកឧត្តម ​Shri Mohammad​Hamid​ Ansari បញ្ជាក់ឲ្យដឹងថា ​ការដែល​ឥណ្ឌាបានជួយ​ជួសជុលនៅប្រាសាទ​បាយ័ន ​នៅអង្គរធំគឺ​បានឆ្លុះបញ្ចាំង​ឲ្យឃើញនូវ​ការយល់ស្របគ្នា​តែមួយទៅលើបេតិក​ភណ្ឌវប្បធម៌ ​ហើយបច្ចុប្បន្នឥណ្ឌាកំពុ​ងតែជួសជុល​ប្រាសាទតាព្រហ្ម​ផងដែរ ​និងសំលឹង​មើលជាបន្តបន្ទាប់​ដើម្បីជួសជុលជួយ​អភិរក្សប្រាង្គប្រា​សាទបេតិក​ភណ្ឌពិភពលោក​របស់កម្ពុជាប​ន្ថែមទៀត។​

ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ បានមាន​ប្រសាសន៍ថា ​កម្ពុជាមានសក្តានុពល​ខ្ពស់លើវិស័យទេ​សចរណ៍ ​ហើយអ្វីដែលជា​ចំណុចសំខាន់​របស់កម្ពុជានោះគឺថា ​ទេសចរណ៍វប្បធម៌​ ព្រោះកម្ពុជា​មានប្រាង្គ​ប្រាសាទបុរាណដ៏​ច្រើនសំបើមណាស់ ​ហើយគ្រាន់តែ​ប្រាង្គប្រាសាទនៅ​ខេត្តសៀមរាប​ មានប្រហែលជា​១០០ប្រាង្គ​ប្រាសាទ ដូ​ច្នេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ចង់ឲ្យមាន​សហប្រតិបត្តិកា​រទេសចរណ៍ ​និងវប្បធម៌ថែមទៀត ​ព្រោះកាលណាទេសចរ​មកកាន់កម្ពុជា ​ក៏ជាការបើក​ច្រកនូវការ​វិនិយោគរបស់​ឥណ្ឌាមកកាន់​កម្ពុជាផងដែរ​។


ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន​ ក៏បានលើក​ទឹកចិត្តឲ្យមា​នក្រុមហ៊ុនខ្សែភាព​យន្តឥណ្ឌាគឺ B​ollywood ​ មកផលិត​ខ្សែភាពយន្ត​អំពីរឿងរ៉ាវដែលទា​ក់ទងសម័យអង្គរ​ ដែលជាផ្នែកមួយ​ដើម្បីទាក់ទា​ញឥណ្ឌាមក​ទស្សនានូវប្រាសា​ទបុរាណរបស់​កម្ពុជា ​ដូចជាប្រាសាទអង្គរ​ជាដើម។ ​ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី ​ក៏លើកទឹកចិត្ត​ឲ្យមាននូវកា​រហោះហើរដោយត្រ​ង់ពីឥណ្ឌាមកកា​ន់កម្ពុជាដើម្បី​រួមចំណែក ​ដល់ការដឹក​ជញ្ជូនភ្ញៀវទេសចរ​មកកាន់ប្រទេ​សកម្ពុជាឲ្យកាន់​តែច្រើនថែម​ទៀត៕​